. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
មានកូននៅវ័យក្មេង ងាយកើតជំងឺធាត់
September 21, 2013 (09:11:22) [ 1197 ]
 
 
ការស្រាវជ្រាវ​មួយ ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ ​នៅ​សកល​វិទ្យាល័យ Michigan (​អាមេរិក​) ។ ថ្មីៗ​នេះ​បង្ហាញថា ស្ត្រី​ដែល​កើតកូន​ដំបូង​នៅ​វ័យ "teen" ទៅ​ថ្ងៃមុខ​មានលទ្ធភាពកើត​ជំងឺ​ធាត់​ច្រើន​ ប្រៀប​នឹង​អ្នក​កើតកូន​ដំបូង​ក្រោយ​អាយុ​២០​ឆ្នាំ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​វិភាគ​ទិន្នន័យ​ពី​ការសិក្សា​ស្រាវជ្រាវ​ត្រួតពិនិត្យ​ជីវជាតិ និង​សុខភាព​ជាតិ​អាមេរិក និង​រក ឃើញថា ៤៤% នៃ​ស្ត្រី​កើតកូន​ដំបូង​ពេល​មាន​អាយុ​ក្រោម​២០​ឆ្នាំ ត្រូវ​ធាត់​ប្រៀប​នឹង​៣៥% នៃ​ស្ត្រី​កើតកូន​ដំបូង​នៅ​អាយុ​២០​ឆ្នាំ ឬ​លើស​នេះ ។​

​ក្រោយពេល​សម្រួល​កត្តា​មួយចំនួន ដូចជា​កម្រិតវប្បធម៌ ជាតិ​សាសន៍ និង​ពូជ​អម្បូរ ពួក​អ្នកស្រាវជ្រាវ​កំណត់ថា ស្ត្រី​កើតកូន​ដំបូង​នៅ​វ័យ "teen" កើន​៣២% លទ្ធភាព​ត្រូវ​ធាត់​នៅ​អាយុ​ពេញវ័យ​ជាង​ប្រៀប​នឹង​ស្ត្រី​កើតកូន​ដំបូង​នៅ​អាយុ​២០​ឆ្នាំ ឬ​លើស​នេះ ។​

​បណ្ឌិត Tammy Chang ជំនាញការ​នៅ​សកលវិទ្យា​ល័យ Michigan (​អាមេរិក​) និយាយថា "​គំហើញ​នេះ​ចង្អុល​បង្ហាញថា យើង​ចាំបាច់​ត្រូវ​ចាប់ផ្តើម​ពិនិត្យមើល​ហានិភ័យ​អំពី​សុខភាព​យូរអង្វែង​នៅ​ស្ត្រី​កើតកូន​នៅ​អាយុ​២០​ឆ្នាំ ក៏ដូចជា​គ្រោះថ្នាក់​រយៈពេល​ខ្លី ក្នុង​បណ្តា​ការពិគ្រោះ​ពិភាក្សា​អំពី​សុខភាព និង​គោលនយោបាយ​ចំពោះ​ការ​មានគភ៌​នៅ​វ័យ "teen" ។ ហើយ​ហានិភ័យ​១​ក្នុងចំណោម​ហានិភ័យ​នោះ​គឺ​ស្ថានភាព​ពិត​នៃ​ជំងឺ​ធាត់​នៅ​ស្ត្រី​ឆាប់​មានកូន ។​

​តាម​តួលេខ​អង្កេត​ចំនួន​ប្រជាជន​អាមេរិក​ឆ្នាំ ២០១០ ស្ថានភាព​សម្រាលកូន​នៅ​វ័យ "teen" នៅ​អាមេរិក​ដណ្តើម​អត្រា​ខ្ពស់បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​ឧស្សាហកម្ម ។ ជា​មធ្យម​ក្នុងចំណោម​១១​ករណី​សម្រាលកូន​នោះ​មាន​១​ករណី​នៅ​វ័យ "teen" នៅ​ប្រទេស​នេះ ។​ ​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី American Journal of Obstetrics and Gynecology (​អាមេរិក​) ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter