. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
គេងជួយបង្កើន បរិមាណ កោសិកាខួរក្បាល
September 08, 2013 (11:53:33) [ 1237 ]
 
 
តាម​ការស្រាវជ្រាវ​ថ្មី គេង​ជួយ​បង្កើនល្បឿន​កកើត​កោសិកា​បង្កើត Myelin ក្នុង​ខួរក្បាល​សត្វ​ ​ពួក​អ្នកវិទ្យាសាស្ត្រ​ប្រកាសថា ទើប​រកឃើញ​បន្ថែម​មូលហេតុ​មួយទៀត ដែល​ធ្វើ​ឲ្យ​យើង​ចាំបាច់​ត្រូវ​គេង៖ គេង​ជួយ​បំពេញបន្ថែម​កោសិកា​ខួរក្បាល​មួយ​ប្រភេទ ។​ ​ហេតុអ្វី​មនុស្ស​ចាំបាច់​ត្រូវជា​សំណួរ​ធ្លាប់​បង្ក​ការ​ខ្វល់ខ្វាយ​សម្រាប់​ពួក​អ្នក វិទ្យាសាស្ត្រ​អស់​រយៈពេល​ច្រើន​សតវត្សរ៍ ។

ច្បាស់​ណាស់​ថា យើង​ត្រូវការ​គេង​ដើម្បី​បាន​សម្រាក និង​ជួយ​ខួរក្បាល​ធ្វើ​សកម្មភាព​ភ្លឺស្វាង ។ ប៉ុន្តែ​ដំណើរការ​ជីវសាស្ត្រ​ប្រព្រឹត្តឡើង​បន្តបន្ទាប់​ក្នុងពេល​យើង​គេង​លក់​ស្កប់ស្កល់​ទើបតែ​ចាប់ផ្តើម​ត្រូវបាន​រកឃើញ​ថ្មីៗ​នេះ ។​ ​តាម​ទស្សនា​វ​ដ្តី Journal of Neuroscience បណ្ឌិត Chiara Cirelli និង​សហសេវិក​មកពី​សកល​វិទ្យាល័យ Wisconsin (​អាមេរិក​) រកឃើញថា ល្បឿន​កកើត​កោសិកា​បង្កើត Myelin (​ជាលិកា​ខ្លាញ់​ហ៊ុម​ព័ន្ធខ្សែ​សរសៃប្រសាទ​) កើន​ទ្វេដង​ពេល​សត្វ​កណ្តុរ​ដេក ។​ ​ការ​កើន​កកើត​កោសិកា​សរសៃប្រសាទ​ខាងលើ​ត្រូវបាន​ស្តែងចេញ​ច្បាស់​បំផុត​ក្នុងដំណាក់កាល​គេង REM (​ដំណាក់កាល​ដេក​តែ​ចលនា​ភ្នែក​លឿង ផ្សារ ភ្ជាប់​ជាមួយ​ដំណេក​) និង​រង​ឥទ្ធិពល​របស់​ហ្សែ​ន ។

ផ្ទុយ​មកវិញ​ពពួក​ផ្សែ​ន​មាន​ពាក់ព័ន្ធ​ដល់​ការ​ងាប់​កសិកា និង​ប្រតិកម្ម​តានតឹង​ត្រូវបាន​រំញោច​សកម្មភាព​ពេល​ស​ត្វ​កណ្តុរ​ភ្ញាក់​ដឹងខ្លួន ។​ ​បណ្ឌិត Cirelli សង្កត់ធ្ងន់ថា "​ក្នុង​រយៈពេល​វែង​១ ពួក​ជំនាញការ​ស្រាវជ្រាវ​ដំណេក​បាន​ប្រមូលផ្តុំ​ទៅក្នុង​បែបផែន​សកម្មភាព​រប​ស់​កោសិកា​សរសៃ​ប្រាសាទ ខុសគ្នា​យ៉ាងដូចម្តេច ពេល​សត្វ​ដេក និង​ភ្ញាក់ ។ បច្ចុប្បន្ន​ច្បាស់​ណាស់​ថា វិធី​ធ្វើ​សកម្មភាព​របស់​កោសិកា​ជំនួយ​ផ្សេងៗ​ក្នុង​ប្រព័ន្ធ​សរសៃ​ខុសគ្នា​យ៉ាងដូចម្តេច ពេល​សត្វ​ដេក​និង​ភ្ញាក់ ។ បច្ចុប្បន្ន​ច្បាស់​ណាស់​ថា វិធី​ធ្វើ​សកម្មភាព​របស់​កោសិកា​ជំនួយ​ផ្សេងៗ​ក្នុង​ប្រព័ន្ធ​សរសៃប្រសាទ​ប្រែប្រួល​យ៉ាងច្រើន អាស្រ័យទៅលើ​រឿង​សត្វ​ដេក ឬ​ភ្ញាក់​" ។​ ​

តាម​ការស្រាវជ្រាវ​គំហើញ​របស់​ពួកគេ​បង្ហាញថា ការ​គេង​មិន​លក់​អាចធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​រោគសញ្ញា​មួយចំនួន​របស់​ជំងឺ Scherosis ជំងឺ​១​ធ្វើ​ឲ្យ​អន្តរាយ​ជាលិកា Myelin ។​ ​បណ្ឌិត Cirelli និ​យា​យា​ថា ការស្រាវជ្រាវ​ទាំងឡាយ​ក្នុង​អនាគត​អាច​ពិនិត្យមើល​តើ​ដំណេក​មាន​ឥទ្ធិពល​ដល់​រោគសញ្ញា​របស់​ជំងឺ​Scherosis ឬ​អត់ ។ អ្នកស្រី​និង​សហសេវិក​ក៏​ចង់​ពិសោធន៍​មើល តើ​ការ​គេង​មិន​គ្រប់ ពិសេស​នៅ​វ័យ​ជំទង់ អាច​បង្ក​ផលវិបាក​យូរអង្វែង​ដល់​ខួរក្បាល​ឬ​អត់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter