. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
អត់ងងុយដល់យប់ជ្រៅមានការ ប្រឈមលើសទម្ងន់ និង ឥទ្ធិពលអាក្រក់ដល់បេះដូង
September 08, 2013 (11:49:48) [ 1367 ]
 
 
ការស្រាវជ្រាវ​មួយ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី Plos One របស់​អ្នកវិទ្យាសាស្ត្រ​អាមេរិក​បាន​ឲ្យ​ដឹងថា អ្នក​ចូល​ដំណេក​យឺត​អាច​ប្រឈម​ជំងឺ​ធាត់ និង​ឈឺបេះដូង ។​

​វេជ្ជបណ្ឌិត Giovanni Cizza នៅ​វិទ្យាស្ថាន​សុខភាព​ជាតិ​នៅ Bethesda ឲ្យ​ដឹងថា ជនជាតិ​អាមេរិក​ជាច្រើន​គេង​មិន​គ្រប់ និង​លើស​ទម្ងន់ ។​ ការស្រាវជ្រាវ​បង្ហាញថា អ្នក​ចូល​គេង​យឺត​នៅពេល​យប់ គេង​តិចពេក និង​ធាត់​ក៏មាន​មាន​សញ្ញា​ធ្វើ​ឲ្យ​កើន​ថែម​ការព្រួយបារម្ភ​អំពី​ហានិភ័យ​ឈឺបេះដូង ។​

វេជ្ជបណ្ឌិត Cizza បាន​វិភាគ​ទិន្នន័យ​របស់​មនុស្ស​១១៩​នាក់ ស្ថិតក្នុង​ក្រុម​ចូល​ដំណេក​យឺត គេង​តិចពេក និង​លើស​ទម្ងន់ ។ ការស្រាវជ្រាវ​បាន​រកឃើញថា អ្នក​នៅ​ដល់​យប់​ជ្រៅ និង​គេង​មិន​លក់​មាន​ចង្វាក់បេះដូង​ពេល​សម្រាក​ញាប់​ជាង ហើយ​កម្រិត​អ័រម៉ូន​តានតឹង​ខ្ពស់ជាង ។​ "​ប្រសិន​អ្នកជា​មនុស្ស​ម្នាក់ ឧស្សាហ៍​ធ្វើ​សកម្មភាព​នៅពេល​យប់នោះ​អ្នក​នឹងមាន​និន្នាការ​ទទួលទាន​ច្រើនជាង ​និង​ទទួលទាន​ជាតិ​ខ្លាញ់​ច្រើនជាង​ប្រៀប​នឹង​កាបូ​អ៊ី​ដ្រា​ត ទន្ទឹម​នោះ​នឹង​ទទួល ទាន​ជាប្រចាំ​ជាង​ក្រោយ​ម៉ោង​៨​យប់​" វេជ្ជបណ្ឌិត Cizza និយាយ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter