. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
រោគ​សញ្ញា​ជំងឺមហារីក ទាំង​១០​ ដែល​ស្ដ្រី​គួរតែ​យល់​ដឹង
September 04, 2013 (12:20:04) [ 1557 ]
 
 
យោង​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ការពារ​ជំងឺ​ (CDC)​ បានឱ្យ​ដឹង​ថា​ ទោះបីជា​៦៥​ភាគរយ​នៃ​ស្ដ្រី​អាយុ​ចាប់ពី​ ៤០​ឆ្នាំ​ឡើង​ទៅ​ថត​ Mammogram​ ក្នុង​ រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​ហើយ​ក៏​ដោយ​ ក៏​ជំងឺមហារីក​តែងតែ​មិន​អាច​រក​ឃើញ​តាម​រយៈ​ការ​ធ្វើតេស្ដ​បែប​នេះ​ដែរ​។​ លើស​ពី​នេះ​ទៀត​ វេជ្ជបណ្ឌិត​ បេ​ត​ វ៉ា​យ​ កាលេ​ន​ (Beth​ Y.​ Karlan,​ MD)​ នាយក​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ជំងឺ​មហា​ រីក​ស្ដ្រី​ (Women’s​ Cancer​ Research​ Program)​ នៅ​ឯ​វិទ្យាស្ថាន​ជំងឺមហារីក​ Cedars-Sinai’s​ Samuel​ Oschin​ Com​ prehensive​ Cancer​ ក្នុង​រដ្ឋ​ឡូ​ស​អេ​ជែ​ ឡែ​ស​ និយាយ​ថា​ នៅ​ពេល​ស្ដ្រី​ពិតជា​ សង្ស័យ​ថា​អ្វីមួយ​ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​ គ្រូពេទ្យ​ភ្លាម​ទៅ​ ។​

​អ្នកស្រី​បន្ថែម​ទៀត​ថា​ “​រោគ​សញ្ញា​ គម្រាម​ដាស់តឿន​មិនមែន​មាន​ន័យ​ថា​មហារីក​នោះ​ទេ​ ទោះបីជា​អ្នកមាន​ សញ្ញា​ទាំងនោះ​ទាំងអស់​ក៏​ដោយ​ ។​ មាន​ សញ្ញា​ធម្មតាៗ​ ឬ​ការ​ប្រែប្រួល​មិន​ ធម្មតា​ជា​ច្រើន​ដែល​សុទ្ធតែ​អាច​បណ្ដាល​ ឱ្យ​មាន​រោគ​សញ្ញា​ដាស់តឿន​ទាំងអស់​”​។​ ឧទាហរណ៍​អ្នក​អាច​មាន​ករណី​ហើមពោះ​ ឈឺចង្កេះ​និង​តឹង​ក្នុង​អាង​ត្រគៀក​ដែរ​នោះ​ គ្រាន់តែ​ជា​ដុំ​សាច់​ធម្មតា​ក្នុង​ ស្រទាប​ សាច់ដុំ​ស្បូន​ប៉ុណ្ណោះ​ ។​ ប៉ុន្ដែ​ប្រសិនបើ​ រោគ​សញ្ញា​របស់​អ្នកចេះ​តែ​កើត​មាន​ រហូត​ និង​វិ​វ​ឌ្ឈ​ន៍​ទៅ​មុខ​ទៀត​ដូច​ជា​ធ្វើ​ ឱ្យ​អ្នក​ក្រោក​ពី​ដេក​រាល់​ព្រឹក​ និង​ចេះ​តែ​ ព្រួយបារម្ភ​រយៈពេល​ពីរ​សបា្ដហ៍​ហើយ​ យក​ល្អ​គួរតែ​ទំនាក់ទំនង​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​រក​បញ្ហា​ ។​

​លោក​បន្ថែម​ទៀត​ថា​ ការ​ពិនិត្យ​ជំងឺ​ ជា​ទៀងទាត់​និង​ធ្វើតេស្ដ​ដូច​ជា​ Pap​ Smear​ និង​ Mammograms​ ព្រមទាំង​ យល់​ដឹង​ពី​រាង​កាយ​របស់​អ្នក​ សុទ្ធតែ​ជា​ រឿង​សំខាន់​ទាំងអស់​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ ។​ តើ​ការ​ប្រែប្រួល​អ្វីខ្លះ​ដែល​ គ្រប់គ្រាន់​ឱ្យ​អ្នក​មក​ជួប​គ្រូពេទ្យ​?​ ខាង​ ក្រោម​គឺជា​សញ្ញា​ជា​ច្រើន​ដែល​អាច​ឱ្យ​អ្នក​ត្រូវ​មក​ធ្វើការ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ហើយ​។​

១-​ ប្រែប្រួល​សុដន់​វេជ្ជបណ្ឌិត​ កា​រូ​ លី​ន​ រា​នូ​វី​ច​ (Carolyn​ Runowicz,​ MD)​ អ្នក​ជួយ​សង្គ្រោះ​ជំងឺមហារីក​ សុដន់​ និង​ជា​សាស្ដ្រាចារ្យ​ខាង​សម្ភព​ និង​ រោគ​ស្ដ្រី​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ដ្រ​ Herbert​ Wertheim​ របស់​សាកល​វិទ្យា​ ល័យ​អន្ដរជាតិ​ Florida​ ព្រមទាំង​ជា​ អតីត​នាយក​សហគមន៍​ជំងឺមហារីក​ អា​មេ​រិ​ក​និយាយ​ថា​ “​ប្រសិនបើ​អ្នក​ មាន​អារម្មណ៍​ថា​មាន​ដុំ​សាច់​មួយ​អ្នក​ មិន​គួរ​ណា​ប្រ​ងើយ​កន្ដើយ​នឹង​វា​ទេ​ ទោះ​ បី​ជា​លទ្ធផល​នៃ​ការ​ថត​ Mammogram​ ឃើញ​ធម្មតា​ក៏​ដោយ​”​។​ ប្រសិនបើ​ ក្បាល​សុដន់​របស់​អ្នក​បែក​ស្រកា​ឬ​របក​ ស្បែក​ នោះ​វា​អាច​ជា​ជំងឺ​ Paget’s​ Disease​ ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​ មហារីក​រហូត​ដល់​៩៥​ភាគរយ​ឯណោះ​។​ លើស​ពី​នេះ​ទៅ​ទៀត​គួរតែ​រក​មើល​ការ​ហូត​ទឹករំអិល​ដូច​ទឹកដោះគោរ​ ឬ​ឈាម​ ចេញពី​ក្បាល​សុដន់​ ។​ ស្បែក​នៅ​សុដន់​ ទៅ​ជា​ខួច​ ជា​ពិសេស​មាន​ពណ៌​ដូច​ទឹក​ ក្រូច​នោះ​ គឺជា​អ្វី​ដែល​អ្នក​ត្រូវ​បារម្ភ​ ហើយ​។​ អ្វី​ដែល​កម្រ​ការ​ខួច​លើ​ស្បែក​ សុ​ដ​នើ​ច្រើន​តែ​ទាក់ទង​នឹង​ជំងឺមហារីក​សុដន់​ដែល​រលាក​ ហើយ​ករណី​ដែល​ជា​ មហារីក​ខ្លាំងក្លា​ អ្នក​អាច​សម្គាល់​ឃើញ​ មានការ​ហើម​ក្ដៅ​ និង​ក្រហម​សុដន់​។​ គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​លើ​សុដន់​ និង​ សួរ​ពី​ប្រវត្ដិ​ជំងឺ​ថត​ Mammogram​ ឬ​ Sonogram​ និង​អាច​ធ្វើ​អាណា​ប៉ាត់​ទៀត​ ដោយ​អាស្រ័យ​ទៅ​តាម​លទ្ធផល​នៃ​ការ​ ធ្វើតេស្ដ​ទាំង​ពី​ខាងលើ​។​

​ ២-​ធ្លាក់​ឈាមរដូវ​មិន​ទៀងទាត់​ ពេល​មួយ​ដែល​អ្នក​រ៉ាំ​ង​រដូវ​ រាល់​ការ​ ធ្លាក់ឈាម​ទាំងអស់​សុទ្ធតែ​ជា​សញ្ញា​ ដាស់តឿន​ដល់​អ្នក​ហើយ​ ។​ វេជ្ជបណ្ឌិត​ រា​នូ​វី​ច​ និយាយ​ថា​ “​រាល់​ការ​ហូរ​ឈាម​ ឈាម​តិចៗ​លើ​ខោ​ទ្រនាប់​ឬ​កំណក់​ឈាម​ ធំ​មួយ​សុទ្ធតែ​ជា​រឿង​មិនធម្មតា​ទាំងអស់​ ហើយ​គួរតែ​ស្រាវជ្រាវ​ឱ្យ​បាន​ភ្លាមៗ​ ”​។​ ការ​ហូរ​ឈាម​អាច​បញ្ជាក់​បាន​ថា​មាន​ដុំ​សាច់​មិនមែន​មហារីក​ Endometrial​ Polyp​ ឬអ្វី​មួយ​ធ្នង់​ធ្ង​រ​ជាង​នេះ​ ដូច​ជា​ មហារីក​ស្រទាប់​ខាងក្នុង​របស់​ស្បូន​ ឬ​ មាត់ស្បូន​។​ ជុំវិញ​ការ​រាំងរដូវ​ការ​ហូរ​ ឈាម​មិនធម្មតា​ច្រើន​តែ​ទាក់ទង​នឹង​ ការ​ប្រែប្រួល​អ័រម៉ូន​ និង​ភាព​មិនធម្មតា​ ក្នុង​ទ្វារមាស​ ដូច្នេះ​ចូរ​ធ្វើការ​ថត​ Sono​ gram​ ទៅ​លើ​ទ្វា​មាស​ផ្ទាល់​ និង​អាណា​ប៉ាត់​។​

៣-​ហូរ​ឈាម​តាម​រន្ធ​គូថ​ ជំងឺ​មហា​ រីក​ពោះវៀនធំ​ គឺជា​ជំងឺមហារីក​ដែល​ កើត​ច្រើន​ជាងគេ​បំផុត​លំដាប់​ទី​បី​រលើ​មនុស្ស​ស្រី​។​ ចំណុច​សំខាន់​មួយ​របស់​វា​ គឺជា​ការ​ហូរ​ឈាម​តាម​រន្ធ​គូថ​ ដែល​ ភាគច្រើន​បំផុត​បណ្ដាល​មក​ពី​ជំងឺ​ឫស​ ដូង​បាត​។​ វេជ្ជបណ្ឌិត​ កាលេ​ន​ និយាយ​ ថា​ “​ប៉ុន្ដែ​វា​មិនមែន​បែប​នេះ​ទាំងអស់​ នោះ​ទេ​ តែ​លាមក​ដែល​មាន​ពណ៌​ខ្មៅ​ ឬ​ក្រហម​គ្រប់គ្រាន់​សម្រាប់​អ្នក​ទៅ​ជួប​ គ្រូពេទ្យ​ហើយ​”​។​ គ្រូពេទ្យ​ទំនងជា​នឹង​ ពិនិត្យ​ដោយ​ការ​លូក​រន្ធ​គូថ​ និង​ថត​ Colonoscopy​ ប្រសិនបើ​អ្នក​អាយុ​ចាប់​ ពី​៥០​ឆ្នាំ​ឡើង​ទៅ​ ឬ​នៅ​ក្មេង​ក៏​ដោយ​។​

៤-​ហូរ​ទឹករំអិល​ការ​ហូរ​ទឹករំអិល​ តាម​ទ្វារមាស​ដែល​មាន​ក្លិនស្អុយ​ អាច​ ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​មាត់ស្បូន​ ហើយ​ទឹករំអិល​នោះ​ប្រហែលជា​មាន​ ឈាម​ និង​កើត​មាននៅ​នៅ​ចន្លោះ​ពេល​ មក​រដូវ​ឬ​ក្រោយ​រាំងរដូវ​។​ យក​ល្អ​កុំ​ សាកល្បង​ព្យាបាល​ការ​ហូរ​ទឹករំអិល​នោះ​ដោយ​ខ្លួនឯង​ជាមួយ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ អី​។​ ការ​ពិនិត្យ​មាន​សារសំខាន់​ដើម្បី​ កំណត់​ថា​ ការ​ហូរ​ទឹករំអិល​នោះ​បណ្ដាល​ មក​ពី​ការ​បង្ក​រោគ​ ឬអ្វី​ផ្សេង​ដែល​ធ្ងន់ធ្ងរ​ ជាង​នេះ​។​

៥-​ហើមពោះ​វេជ្ជបណ្ឌិត​ កាលេ​ន​ និយាយ​ថា​ “​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​ គឺជា​ឃាតក​លេខ​មួយ​។​ អស់​រយៈពេល​ ច្រើន​ឆ្នាំ​មក​ហើយ​ វា​ត្រូវ​បាន​គេ​ស្គាល់​ ថា​ ជា​ឃាតករ​ស្ងាត់ស្ងៀម​ និង​មាន​ រោគ​សញ្ញា​ច្បាស់លាស់​របស់​វា​ច្បាស់លាស់​ចំនួន​បួន​នោះ​គឺ​ ហើមពោះ​ផ្លាស់​ ប្ដូរ​ពេលវេលា​បត់ជើងធំ​តូច​ នោម​ញឹក​ ជា​ធម្មតា​ និង​ឈឺចង្កេះ​ ឬ​អាង​ត្រគៀក​។​ ការ​មាន​រោគ​សញ្ញា​ទាំងនេះ​មួយ​ ឬ​ពីរ​ ម្ដងម្កាល​ វា​គឺជា​រឿង​ធម្មតា​ទេ​ ពិសេស​ ក្រោយ​ពី​ទទួលទាន​អាហារ​ឆ្អែត​។​ ប៉ុន្ដែ​ ចូរ​ប្រយ័ត្ន​នៅ​ពេល​មាន​សញ្ញា​នេះ​ពីរ​ ឬ​ច្រើន​កើតឡើង​រាល់ថ្ងៃ​ច្រើន​ជាង​ពីរ​ សបា្ដហ៍​ ហើយ​អ្នក​ក៏​គួរតែ​ទៅ​ជួប​គ្រូ​ ពេទ្យ​ដែរ​ប្រសិនបើ​វា​ចេះ​តែ​កើតឡើង​ ជាប់​រហូត​ និង​វិ​វត្ដ​ទៅ​មុខ​ទៀត​។​ គ្រូ​ ពេទ្យ​អាច​ពិនិត្យ​លើ​អាង​ត្រគៀក​ ថត​ Sonogram​ លើ​ទ្វារមាស​ និង​ធ្វើតេស្ដ​ ឈាម​CA-១២៥​ដើម្បី​រក​មើល​កោសិកា​ មហារីក​។​

៦-​ឡើង​ទម្ងន់​ ឬ​ស្រក​ទម្ងន់​ដោយ​ មិនដឹង​មូលហេតុ​វេជ្ជបណ្ឌិត​ រា​នូ​វី​ច​ និយាយ​ថា​ “​ប្រសិនបើ​អ្នក​ឡើង​ទម្ងន់​ ២,២​គីឡូក្រាម​ភ្លាមៗ​ កុំ​បាច់​បារម្ភ​អី​”​។​ ប៉ុន្ដែ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ឃើញ​មាន​ ឡើង​ទម្ងន់​ច្រើន​ ជា​ពិសេស​នៅ​ពេល​ ទទួលទាន​អាហារ​ដើម្បី​ថែ​រាង​ឱ្យ​ធម្មតា​ នោះ​ បែរ​ឃើញ​រីក​ក្បាលពោះ​ នោះ​អាច​ ជាស​ញ្ហា​ជំងឺមហារីក​អូ​វ៉ែ​ដែរ​។​ ដោយ​ យោង​ទៅ​តាម​សហគមន៍​ជំងឺមហារីក​ អារ​មេ​រិ​ក​ បានឱ្យ​ដឹង​ថា​ ការ​ស្រក​ទម្ងន់​ ៤,៤​គីឡូក្រាម​ ឬ​ច្រើន​ជាង​នេះ​ដោយ​ មិនដឹង​ខ្លួន​ប្រហែលជា​សញ្ញា​ដំបូង​នៃ​ ជំងឺមហារីក​ ក្នុង​នោះ​មាន​មហារីក​ លំពែង​ ក្រពះ​ បំពង់​ Esophagus​ ឬ​សួត​។​ ប៉ុន្ដែ​វេជ្ជបណ្ឌិត​ រា​នូ​វី​ច​ និយាយ​ថា​ ស្ដ្រី​ដែល​ស្រក​ទម្ងន់​ច្រើន​តែ​ បណ្ដាល​មក​ពី​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​ខ្លាំង​ពេក​ ។​

៧-​ ក្អក​ជាប់​រហូត​ការ​ក្អក់​ជាប់​រហូត​ ច្រើន​ជាង​ពីរ​ទៅ​បី​សបា្ដហ៍​ និង​មិនមែន​ ដោយសារ​ការ​អា​ឡែ​ហ្ស៊ី​ ឬ​ជំងឺ​នៅ​ផ្លូវ​ ដង្ហើម​ខាងលើ​ ឬ​មាន​ឈាម​ក្នុង​កំហាក​ ត្រូវ​តែ​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​។​ ប្រ​សិន​ បើ​ការ​ក្អក​របស់​អ្នក​បង្ក​ឡើង​ដោយ​ការ​ជក់បារី​ ឬ​ស្រូប​ផ្សែង​បារី​ពី​គេ​ ចូរ​ចេញ​ ឱ្យ​ឆ្ងាយ​ពី​កន្លែង​នោះ​ ឬ​ឈប់​ជក់បារី​។​ វេជ្ជបណ្ឌិត​ កាលេ​ន​ និយាយ​ថា​ “​ការ​ ជក់បារី​គឺជា​ឃាតក​ជំងឺមហារីក​លេខ​ មួយ​របស់​ស្ដ្រី​”​។​ គ្រូពេទ្យ​អាច​នឹង​ថត​ កាំរស្មីអ៊ិច​ និង​ CT​ Scan​ លើ​សួត​ របស់​អ្នក​។​

៨-​ ប្រែប្រួល​កូនកណ្ដុរ​វេជ្ជបណ្ឌិត​ រា​នូ​វី​ច​ ឱ្យ​ដំបូន្មាន​ថា​ “​ប្រសិនបើ​អ្នក​ មាន​អារម្មណ៍​ថា​ មានកូន​កណ្ដុរ​ដ៏​រឹង​ ច្រើន​នៅ​នឹង​ក​ ឬ​ឃ្លៀ​ក​ អ្នក​គួរតែ​ទៅ​ ជួប​គ្រូពេទ្យ​ទៅ​”​។​ កូនកណ្ដុរ​ដែល​ហើម​ រឹង​ ច្រើន​តែ​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ មហារីក​កូន​ កណ្ដុរ​ សួត​ ក្បាល​ ឬក​ ដែល​បាន​រីក​ រាលដាល​ហើយ​នោះ​ក៏​អាច​ធ្វើ​ឱ្យ​កូន​ កណ្ដុរ​រីក​ធំ​បាន​ដែរ​ ហើយ​គ្រូពេទ្យ​អាច​ នឹង​ពិនិត្យ​ទៅ​លើ​រាង​កាយ​ និង​ធ្វើ​អាណា​ ប៉ាត់​ទៀត​។​

៩-​អស់កម្លាំង​ទោះបីជា​ការ​អស់កម្លាំង​ អាច​ជា​រឿង​មួយ​ពិបាក​នឹង​ចាត់​ទុក​ក៏​ ដោយ​ក៏​សហគមន៍​ជំងឺមហារីក​អា​មេ​រិ​ក​ កំណត់​ថា​ ការ​អស់កម្លាំង​ខ្លាំង​ពេក​វា​មិន​ ធូរស្បើយ​វិញ​ទេ​ទោះបីជា​សម្រាក​ហើយ​ ក៏​ដោយ​។​ ប្រសិនបើ​អ្នកចេះ​តែ​អស់​ កម្លាំង​ជាប់​រហូត​ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​ គ្រូពេទ្យ​ចុះ​។​ ជំងឺមហារីក​ឈាមស​ពោះ​ វៀន​ធំ​ឬ​ក្រពះ​សុទ្ធតែ​អាច​បណ្ដាល​ឱ្យ​ អស់កម្លាំង​បាន​ទាំងអស់​ ព្រោះ​វា​ធ្វើ​ឱ្យ​ បាត់បង់​ឈាម​។​ វេជ្ជបណ្ឌិត​ រា​នូ​វី​ច​ និយាយ​ថា​ “​ការ​អស់កម្លាំង​អាច​ជា​ បញ្ហា​ធ្ងន់ធ្ងរ​មួយ​ ហើយ​ងាយ​នឹង​មិន​យក​ ចិត្ដ​ទុកដាក់​ណាស់​”​។​ គ្រូពេទ្យ​អាច​នឹង​ ធ្វើការ​ពិនិត្យ​លើ​រាង​កាយ​ និង​ធ្វើតេស្ដ​ ឈាម​ដើម្បី​វាយតម្លៃ​ទៅ​លើ​ក្រ​ពេញទី​រ៉ូ​ អ៊ី​ត​និង​ទាត់​ចោល​នូវ​ជំងឺ​ទី​រ៉ូ​អ៊ី​ត​ផង​ដែរ​។​

១០-​ប្រែប្រួល​ស្បែក​ចូរ​មើលថែ​ឱ្យ​ បាន​ដឹ​ត​ដល់​លើ​ការ​ប្រែប្រួល​ទាំងឡាយ​ ណា​ដែល​មាន​លើ​ស្បែក​របស់​អ្នក​គ្រប់​ទីកន្លែង​ទាំងអស់​ និង​ត្រូវ​ទំនាក់ទំនង​គ្រូ​ ពេទ្យ​ភ្លាម​នៅ​ពេល​មាន​អ្វី​ដែល​ធ្វើ​ឱ្យ​ អ្នក​ព្រួយបារម្ភ​។​ ការ​ឈឺចាប់​នៅ​នឹង​ មាត់​ដែល​មិន​ចេះ​បាត់​ ជា​ពិសេស​ពេល​ ជក់បារី​ ឬ​ផឹកស្រា​ប្រហែលជា​សញ្ញា​នៃ​ ជំងឺមហារីក​មាត់​។​ ជា​ពិសេស​ ចូរ​ សម្គាល់​រក​មើល​ស្បែក​ដែល​ឈឺ​ឬ​រលាក​ លើ​តំបន់​ទ្វា​មាស​។​ វេជ្ជបណ្ឌិត​ រា​នូ​វី​ច​ និយាយ​ថា​ “​ដំបៅ​លើ​បរបេរ​ទ្វារមាស​ ដែល​មិន​ចេះ​ជា​ អាច​ជា​សញ្ញា​មួយ​នៃ​ ជំងឺមហារីក​លើ​បរបេរ​ទ្វា​មាស​នោះ​”​។​ ការ​ប្រែប្រួល​លើ​ប្រជ្រុយ​ ឬ​ដំបៅ​មាន​ ពណ៌​ លើ​បរបេ​ទ្វារមាស​ក៏​អាច​ជា​សញ្ញា​ របស់​ជំងឺមហារីក​ដែរ​។​ វេជ្ជបណ្ឌិត​ រា​នូ​វី​ច​ បន្ថែម​ទៀត​ថា​ “​ជំងឺ​ស្បែក​ បរបេ​ទ្វារមាស​ អាច​នឹង​មើល​រំលង​ជា​ ញឹកញាប់​ ព្រម​ទា​អាច​ស្ថិត​ក្នុង​សភាព​ ធ្ងន់ធ្ងរ​បាន​ទៀតៗ​ ដូច្នេះ​ការ​ច្រិ​ប​សាច់​ ទៅ​វិភាគ​អាណា​ប៉ាត់​អាច​នឹង​ត្រូវធ្វើ​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter