. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ហែលទឹក ជួយរក្សា សម្ពាធឈាម
September 03, 2013 (12:26:59) [ 1160 ]
 
 
ការស្រាវជ្រាវ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Cardiology របស់​អាមេរិក​ឲ្យ​ដឹងថា កីឡាហែលទឹក​អាចជួយ​មនុស្ស​ចាស់​រក្សា​សម្ពាធ​ឈាម​នៅ​កម្រិត​ស្ថិរភាព និង​បន្ថយ​ហានិភ័យ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ។​ ​តួលេខ​សម្ពាធ​ឈាម​មធ្យម​ក្រោម ១២០/៨០mmHg ត្រូវបាន​ចាត់ទុកថា កម្រិត​ធម្មតា លើ ១២០/៨០mmHg គឺ​មុន​លើសឈាម និង​ពី ១៤០/៩0 mmHg ឡើងទៅ​គឺ​លើសឈាម ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​សក​ល​វិទ្យាល័យ​តិច​សាស​នៅ Austin អាមេរិក បាន​ដំណើរការ​ស្រាវជ្រាវ​លើ​មនុស្ស​៤៣​នាក់ មាន​អាយុ​មធ្យម​៦០​ឆ្នាំ មាន​ជំងឺលើសឈាម​ឬ​មុន​លើសឈាម តែ​នៅតែមាន​សុខភាព​ល្អ ។​
​អ្នកជំនាញ​ការចែក​ដោយ​ចៃដន្យ​ពួក​អ្នកចូលរួម​ជា​២​ក្រុម ។ មួយក្រុម​ហែល​ពី ៣-៤​ពេល (៤៥​នាទី​/១​ពេល​) ក្នុង​១​សប្តាហ៍ ក្រុម​១​ទៀត​ចូលរួម​លំ​ហាត់ប្រាណ​សម្រួល​អារម្មណ៍ ។ ក្រោយ​១២​សប្តាហ៍​តាមដាន​ពួក​អ្នកជំនាញការ​សង្កេតឃើញថា អ្នក​ហាត់​ហែល​ទឹក​ថយចុះ​សម្ពាធ​ឈាម​ខាងលើ​ពពី ១៣១mmHg ចុះ​នៅ ១២២mmHg ។ ផ្ទុយ​មកវិញ​អ្នក​នៅ​ក្រុមទី​២​មិនអាច​ថយចុះ​តួលេខ​នេះ ។​
​មនុស្ស​ក្នុង​ក្រុម​ហែល​ទឹក​មាន​សម្ពាធ​ឈាម​ខាងលើ​មធ្យម​ពី​១២៨mmHg ពេល​គេ​ចាប់ផ្តើម​ចូលរួម​ស្រាវជ្រាវ​ក៏​ថយចុះ​នៅ ១១៩mmHg ។ ក្រុម​ស្រាវជ្រាវ​នៅ​ដំណើរការ​ត្រួតពិនិត្យ និង​រកឃើញ​សរសៃឈាម​របស់​មនុស្ស​ក្នុង​ក្រុម​ហែល​ទឹក​រីក​យារ ជួយ​ឈាម​ចរាចរ​លឿន ។ ប៉ុន្តែ​ការកែប្រែ​នេះ​មិន​កើតឡើង​នៅ​ក្រុម​ហាត់​លំ​ហាត់​សម្រួល​រាងកាយ ។​
​លោក Tanaka សមាជិក​ក្រុម​ស្រាវជ្រាវ​ឲ្យ​ដឹងថា "​ការស្រាវជ្រាវ​ថ្មី​នេះ បាន​អះអាងថា នេះ​ជា​កីឡា​សុវត្ថិភាព ជួយ​អ្នកជំងឺ​លើសឈាម​រក្សា​សម្ពាធ​ឈាម​នៅ​កម្រិត​ស្ថិរភាព និង​បន្ថយ​ហានិភ័យ​ឈឺបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​" ។ តាម​លោក Tanaka ហែល​ទឹកជា​កីឡា​មួយ​ទាក់ទាញ​និង​ទូទៅ​ទី​២​បន្ទាប់ពី​ដើរ ។ កីឡា​នេះ​មាន​ប្រយោជន៍​សម្រាប់​សន្លាក់​ក្បាលជង្គង់ ភ្នែក​គោល និង​កែប្រែ​ប្រសើរឡើង​ចរាចរ​ឈាម និង​រារាំង​សម្ពាធ​ឈាម​របស់​មនុស្ស​ចាស់ ។​
​អ្នកជំនាញការ​ក៏​ទូន្មាន​មនុស្ស​ចាស់​គួរ​គួបផ្សំ​រវាង​ការហាត់​ប្រាណ​ជាប្រចាំ​ជាមួយ​របប​ទទួលទាន​មួយ​ត្រឹមត្រូវ ដើម្បី​ល្អ​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter