. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ប៉ារ៉ាសេតាម៉ុល អាចបង្កឲ្យ បាត់បង់ជីវិត
September 03, 2013 (12:22:17) [ 1212 ]
 
 
ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ Edinburgh (​អង់គ្លេស​) ទើបនឹង​ធ្វើការ​ព្រមាន​លើ​ទស្សនា​វ​ដ្តី British Journal of Clinical Pharmacology (​អង់គ្លេស​) ថាប៉ា​រ៉ា​សេ​តា​ម៉ុ​ល ថ្នាំ​បន្ថយ​ការឈឺចាប់​មួយ​ប្រភេទ ត្រូវបាន​ប្រើប្រាស់​ទូទៅ​បំផុត​លើ​ពិភពលោក​អាច​បង្ក​ការបាត់​បង់ជីវិត ។​

​តាមរយៈ​នោះ អ្នក​គ្រាន់តែ​លេប​ច្រើនជាង​២​គ្រាប់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​លតា​ម​កម្រិត​ណែនាំ​របស់​វេជ្ជបណ្ឌិត​ក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត ។​ ​ថ្វី​ត្បិត​ពួក​វេជ្ជបណ្ឌិត​សុទ្ធតែ​យល់ថា ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​( acetaminphen) អាច​បង្ក​អន្តរាយ​ដល់​សមត្ថកិច្ច​ថ្លើម ប៉ុន្តែ ពួក​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Esinburg ទើបនឹង​រកឃើញ​បន្ថែមថា ថ្នាំ​នេះ​នៅ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផ្នែក​ជាច្រើន​ផ្សេងទៀត​ក្នុង​សរីរាង្គ និង​អាច​នាំ​ដល់​ការបាត់​បង់ជីវិត ។​

​តាម​ពួក​អ្នកស្រាវជ្រាវ ស្ថានភាព​គ្រោះថ្នាក់​នេះ​អាច​បង្កឡើង​ដោយ​ការប្រើប្រាស់​ច្រើនជាង​២​គ្រាប់​តាម​កម្រិត​ណែនាំ​របស់​វេជ្ជបណ្ឌិត​ក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ​ឬ​ប៉ុន្មាន​សប្តាហ៍ ។​ ពួក​អ្នកស្រាវជ្រាវ​ទូន្មាន​ថា ស្ថានភាព​ប្រើប្រាស់​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ហួស​កម្រិត​ងាយ​កើតឡើង​បំផុត ពិសេស​ចំពោះ​អ្នក​ត្រូវ​ទ្រាំទ្រ​ជំងឺ​ឈឺចាប់​រ៉ាំរ៉ៃ ។ ហើយ​ការប្រើ​ថ្នាំ​នេះ​ហួស​កម្រិត​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ ច្រើន​សប្តាហ៍ឬ​ច្រើន​ខែ​តែងតែ​គ្រោះថ្នាក់​ជាង​ប្រៀប​នឹង​ការប្រើប្រាស់​ច្រើន​គ្រាប់​ក្នុងពេល​តែមួយ ។​ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ត្រូវបាន​ប្រើប្រាស់​ពី​បណ្តា​ឆ្នាំ ១៩៥០ ក្រោម​ឈ្មោះ ផ្សេងៗ​គ្នា​ជាច្រើន​លើ​ទីផ្សារ ទូទៅ​បំផុត​គឺ​២​ប្រភេទ Panadol និង Tylenol ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 204 នាក់
  Flag Counter
Flag Counter