. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
មនុស្សធាត់ ងាយកើតជំងឺ ផ្តាសាយ
September 03, 2013 (12:17:39) [ 1195 ]
 
 
តាម​លទ្ធផល​ស្រាវជ្រាវ​មួយ មនុស្ស​ធាត់​មានការ​ប្រឈម​បាត់​បង់ជីវិត​ខ្ពស់ជាង​៣​ដង ពេល​ត្រូវ​ឆ្លង​ផ្តាសាយ ។ ដូច្នេះ​មនុស្ស​ធាត់​គួរ​អាទិភាព​ការចាក់​វ៉ាក់សាំង​បង្ការ​ផ្តាសាយ ។​ ការស្រាវជ្រាវ​ថ្មី​រកឃើញថា ហានិភ័យ​បាត់បង់​ជីវិត​ដោយ សារ​ផ្តាសាយ​កើនឡើង​ពេល​តួលេខ​ទម្ងន់​សរីរាង្គ (BMI) របស់​អ្នកជំងឺ​នៅ​កម្រិត​លើ​៣០ ។ តាម​ដំបូន្មាន​របស់​អ្នក ជំនាញការ មនុស្ស​ធាត់​មាន​តួលេខ BMI លើ ៤០ ចាំបាច់​ត្រូវ​អាទិភាព​វ៉ាក់សាំង​បង្ការ​ផ្តាសាយ ។​

​តាម​ពួក​អ្នកជំនាញការ​ស្រាវជ្រាវ​ឲ្យ​ដឹងថា គេ​ពុំទាន់​ច្បាស់​ថា តើ​ជំងឺ​ធាត់​ធ្វើ​ឲ្យ​កើន​ការ​ប្រឈម​បាត់បង់​ជីវិត​ដោយ សារ​ផ្តាសាយ ឬ​ជំងឺ​ផ្សេងៗ​ដូចជា​ទំ​ងឺ​ទឹកនោមផ្អែម មាន​និន្នាការ​អម​ជាមួយ​ជំងឺ​ធាត់ ធ្វើ​ឲ្យ​កើន​គ្រោះថ្នាក់​នេះ ។​
​ពួក​អ្នកស្រាវជ្រាវ​បាន​ពិនិត្យមើល​កត្តា​វិវត្តន៍​ប្រែប្រួល​ធ្ងន់ធ្ងរ​របស់​ផ្តាសាយ​ដូចជា​រលាក​សួត និង​រកឃើញថា ធាត់​ជា​កត្តា​ហានិភ័យ​សំខាន់​មួយ​ចំពោះ​លទ្ធភាព​បាត់បង់​ជីវិត​ដោយសារ​មហន្តរាយ​ផ្តាសាយ ឬ​ផ្តាសាយ​តាម​រដូវ ។ ក្រៅពី នេះ​អ្នក​កើត​ជំងឺ​សរសៃឈាម​បេះដូង ឬ​សាច់ដុំ​សរសៃប្រសាទ​ក៏មាន​ការ​ប្រឈម​វិវត្តន៍​ប្រែប្រួល​ពី​ផ្តាសាយ​ខ្ពស់ជាង បណ្តាល​ឲ្យ​ពួកគេ​គួរ​ស្ថិតក្នុង​ចំណោម​ក្រុម​អាទិភាព​ត្រូវបាន​ចាក់​វ៉ាក់សាំង និង​ព្យាបាល​ប្រឆាំង​វីរុស ។​ ​តាម​ការ ស្រាវជ្រាវ​១​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង (CDC) នៅ​អាមេរិក​បង្ហាញថា 90% នៃ​ករណី​ត្រូវដាក់​បំពង់​ដកដង្ហើម​ដោយសារ​ឆ្លង​វីរុស​ធ្ងន់ធ្ងរ​គឺ​ដោយសារ​ធាត់ ហើយ​៣%​ក្នុងចំណោម​នេះ​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​ធ្ងន់​ពេក ។​

​ការស្រាវជ្រាវ​របស់ CDC បង្ហាញថា ស្ថានភាព​លើស​ទម្ងន់​នឹង​ឥទ្ធិពល​ដល់​សួត និង​ធ្វើ​ឲ្យ​អ្នកជំងឺ​ងាយ​ឆ្លង ជាង​មួយ​វីរុស​ឆ្លងតាម​ផ្លូវដង្ហើម ក្នុងនោះ​មាន​វីរុស​ផ្តាសាយ ។ ជាងនេះទៀត​សម្ពាធ​កើនឡើង​របស់​ប្រអប់​ទ្រូង​ និង​ពោះ​ក្នុង ករណី​ធាត់​អាច​រារាំង​សកម្មភាព​ដំណក​ដង្ហើម និង​បំប្លែង​ខ្យល់​របស់​សួត ។​

​ចំណែក​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក ៨០% នៃ​អ្នកជំងឺ​ធ្ងន់​ក្នុង​គ្រោះមហន្តរាយ​ផ្តាសាយ ឆ្នាំ​២០០៩ មាន​បញ្ហា​យូរអង្វែង​អំពី​សុខភាព​មុន​នោះ ។ បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​អំពី​សុខភាព​ដែល​អ្នកជំងឺ​ផ្តាសាយ H1N1 ជួបប្រទះ​មុននេះ គឺ​ធាត់ ពិសេស​គឺ​ធាត់​ធ្ងន់ធ្ងរ និង​ជំងឺ​ពាក់ព័ន្ធ​ដល់​ធាត់​ដូចជា​ជំងឺ​បេះដូង លើសឈាម និង​ទឹកនោម ផ្អែម​ប្រភេទ​២ ។​ ជាក់ស្តែង​អ្នកជំងឺ​ធាត់​ជាច្រើន នោះ​មិនដឹងថា គេ​មាន​គ្រោះថ្នាក់​ប្រឈម​នឹង​បញ្ហា​យ៉ាង ច្រើន​អំពី​សុខភាព ហើយ​គេ​ក៏​ជា​មុខសញ្ញា​ងាយ​ឆ្លង​វីរុស​ផ្តាសាយ​ថ្មីៗ​ជាង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter