. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
កើតជំងឺទឹកនោមផ្អែមប្រភេទ២ ងាយកើតមហារីកឈាម
September 03, 2013 (12:15:39) [ 1227 ]
 
 
សរសៃ DNA មួយ​​ចំណុច​ខ្វះខាត​អំពី DNA របស់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ អាច​បកស្រាយ​ហេតុអ្វី​ពួកគេ​ងាយ​ត្រូវ​កើត​មហារីក​ឈាម​ជាង​មនុស្ស​មាន​សុខ​ភាពល្អ ។​

​ក្រោយពេល​ស្រាវជ្រាវ​គំរូ​ឈាម​របស់​មនុស្សជាតិ 7500​នាក់ ក្នុងនោះ​មាន ២២០០​នាក់ កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ពួក​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាតិ​បារាំង និង​សាលា Imperial College London ​អង់គ្លេស បាន​រកឃើញ​មហារីក​ឈាមមាន​ពាក់ព័ន្ធ​ដល់​បម្រែបម្រួល​កោសិកា ឬ​នៅ​ហៅថា ករណី​កើត​ជំងឺ CMEs ។ បម្រែបម្រួល​នេះ​អាច​នាំ​ដល់​ការដែល​កោសិកា​ក្លូន​មួយចំនួន​ខុស​ប្រក្រតី ឬ​ក្លូន​ខ្វះ​កូដ​ហ្សែ​ន ។​

​តាម​ការស្រាវជ្រាវ​នេះ ក្នុងចំណោម​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ CMEs ខ្ពស់ជាង​៤​ដង ប្រៀប​នឹង​អ្នកមាន​សុខភាព​ល្អ ។ នៅ​មនុស្ស​ធម្មតា CMEs ច្រើន​កម្រ​ឃើញ ក្នុង​មនុស្ស​វ័យក្មេង​តែ​បែរជា​ទូទៅ​នៅ​មនុស្ស​ចាស់ ។​
​ការស្រាវជ្រាវ​មុន​នោះ​ក៏​ចង្អុល​បង្ហាញថា មាន​ប្រមាណ ២% ក្នុងចំណោម​មនុស្ស​អាយុ​លើស​៧០​ឆ្នាំមាន​បម្រែបម្រួល​នេះ ធ្វើ​ឲ្យ​គេ​មានការ​ប្រឈម​កើត​ជំងឺមហារីក​ឈាម​ខ្ពស់ជាង​១០​ដង​ប្រៀប​នឹង​វ័យក្មេង​ជាង ។​

លោក Pholipp Froguel នៅ​សាលា Imperial College ស្រាយ​ហេតុអ្វី​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ងាយ​កើត​ជំងឺមហារីក​ឈាម​ជាង ។​ លោក Froguel ឲ្យ​ដឹងថា ក្នុង​អនាគត​ការវិភាគ​ហ្សែ​ន​អាចជួយ​កំណត់​អ្នកជំងឺ​ទឹកនោម ផ្អែម​ប្រភេទ​២ ងាយ​កើត​ជំងឺ CMEs អ្នកជំងឺ​ទាំងនេះ​នឹង​ត្រូវបាន​តាមដាន​ជិត​ដល់​ដើម្បី​រកឃើញ​ឆាប់​រោគសញ្ញា​របស់​ជំងឺ​ឈាម និង​អាច​ត្រូវបាន​ព្យាបាល​ដោយ​វិធី​គីមី​ស្រាល ។​

តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ពិភពលោក​មាន​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ៣៤៧​លាន​នាក់ ក្នុងនោះ​ប្រមាណ​៩០% ជា​ជំងឺ​ទឹកនោម​ប្រភេទ​២ មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​តម្រងនោម ភ្នែក និង​បេះដូង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter