. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
អត្ថ​ប្រយោជន៍​ សុខ​ភាព​​ ៥ចំណុច​ របស់​ទឹក​ឃ្មុំ
August 27, 2013 (10:13:52) [ 1214 ]
 
 
បើ​ទោះ​ណា វា​ផ្ទុក​សារ​​ធាតុ​ស្ករ​ ក្នុង​កម្រិត​មួយ​​យ៉ាង​ខ្ពស់​ ប៉ុន្តែ​ទឹក​ឃ្មុំ​សម្បូរ​ទៅ​ដោយ​ គុណ​ប្រ​យោជន៍​ខាង​ព្យា​បាល រោគ ​និង​ភាព​ល្អ​ពី​ធម្ម​ជាតិ យ៉ាង​ច្រើន​លើសលប់​ ។ យោង​តាម​ការ​សិក្សា ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​បំ​ផុត ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ សាកល​វិទ្យា​ល័យ​ Tel Aviv University ប្រ​ទេស​អ៊ីស្រា​អែល​ បាន​បង្ហាញ​ថា ទឹក​ឃ្មុំ​អាច​ជួយ​ព្យា​បាល​ ជំ​ងឺ​ក្អក​តិច​ៗ​ពេល​យប់​ ដែល​បង្ក​ឡើង​ដោយ​ ការរលាក​ប្រ​ព័ន្ធ​​ផ្លូវ​ដង្ហើម ​ផ្នែក​ខាង​លើ​ក្នុង​ចំ​ណោម​ក្មេង​អា​យុ​ ១ឆ្នាំ​ ទៅ​ ៥​ឆ្នាំ ។ ការ​សិក្សា​ថ្មី​ដែល​បាន​ចុះផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​សុខ​ភាព​កុ​មារនេះ​បាន​បង្ហាញ​ទៀត​ថា អំឡុង​ពេល​ពិ​សោធ ​ទឹក​ឃ្មុំ​ធ្វើ​ការ​បាន​ល្អ​ប្រ​សើរ​ជាង​ទឹក​ស៊ី​រ៉ូ​សិប្បនិម្មិត​ក្នុង​ការ​រក្សា​ដំ​ណេក​របស់​កុ​មារ ​និង​ព្រម​ទាំង​ទប់​ទល់​ការក្អក ។

​ក្រៅ​ពី​អត្ថ​ប្រ​យោជន៍​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ​ដែល​​ដឹក​នាំដោយ​ វេជ្ជ​បណ្ឌិត Herman Avner Cohen មាន​អត្ថ​ប្រយោជន៍​៥ចំណុច​ផ្សេង​ទៀត​ ដែល​ទឹក​ឃ្មុំ​អាច​ជួយ​ធ្វើ​ឱ្យ​​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព ៖
១-​ ព្យា​បាល​ស្បែក ៖ រាល់​របួស​ដែល​កើត​ពី​ការរលាក​ឬ​កកិត​ឬ​ក៏​ដំ​បៅ​ដែល​កើត​ដោយ​សារ​កាំ​រស្មី​​ ទាំង​អស់​នេះ​សុទ្ធ​តែ​ឆ្លើយ​តប​នឹង​ការ​ជា​សះ​ស្បើយ​ដោយ​លាបទឹក​ឃ្មុំ​ ។ អត្ថ​ប្រ​យោជន៍​បែបនេះ​ក៏​ព្រោះ​ទឹក​ឃ្មុំ​មាន​ផ្ទុក​សារ​ធាតុ​ Hydrogen Peroxide ។
២-​ បន្ថយ​ការ​រមាស់​ដោយ​មូស​ខាំ​ ៖ សមាស​​​ធាតុ​ប្រ​ឆាំង​នឹង​ការរលាក​របស់​ទឹក​ឃ្មុំ​បាន​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ជម្រើស​ល្អ​មួយ​ជួយ​បន្ថយ​ការ​រមាស់​និង​បំ​បាត់​ស្នាម​មុខ​ខាំ ។
៣-​ ជួយ​បង្កើន​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ ៖ ដោយ​សារ​ទឹក​ឃ្មុំ​សម្បូរ​បែប​ទៅ​ដោយ​សមាស​ធាតុ Polyphenols ដូច្នេះ វា​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ជួយ​ការ​ពារ​បណ្តា​កោ​សិ​កា​ពី​ការ​បំ​ផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី ។ បន្ថែម​ពី​លើ​នេះ​ទៀត​ ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​បេះ​ដូង​ក៏​ដូចជា​ការ​ពារ​ប្រ​ឆាំង​នឹង​មហា​រីក ។​
៤- ជំ​នួយ​ដល់​ការរំ​លាយ​អា​ហារ ៖ យោង​តាម​ការ​សិក្សាស្រាវ​ជ្រាវ​​កាលពី​ឆ្នាំ​២០០៦​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​​ព្រឹត្តិ​បត្រ BMC Complementary & Alternative Medicineបាន​បង្ហាញ​ថា ការយក​ទឹក​ឃ្មុំ​ទៅ​ជំ​នួស​ស្ករ​ក្នុង​អាហារ​កែច្នៃ​រួច ​គឺ​អាច​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​ពពួក​អតិ​សុខុម​កាយក្នុង​ពោះ​វៀន ។
៥- ជួយ​ព្យា​បាលរោគ​មុន​លើ​ផ្ទៃ​មុខ ទ្រូង និង​ខ្នង៖ យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បង្ហាញ​ថា ទឹកឃ្មុំ​ប្រ​ភេទ Manuka និង Kanukaអាច​ព្យា​បាលគ្រាប់​មុន​ធំ​ៗ​ដោយ​ប្រ​សិទ្ធ​ភាព​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 310 នាក់
  Flag Counter
Flag Counter