. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
ធ្វើ​សកម្មភាព​​រហូត​បែក​ញើស​​​ ជួយ​កាត់​បន្ថយ​​ពី​ជំងឺ​​​​​​ Stroke បាន​២០%
August 21, 2013 (13:06:33) [ 1241 ]
 
 
ការបែក​​ញើស​ពេញ​ខ្លួន ​​​​​​​អាច​​​​​​​​​នឹងកើតមាន ​ក្នុង​​ខណៈ​​មនុស្ស​​យើង ស្ថិត​នៅ​ក្រោម​​កម្តៅ​​ថ្ងៃ​ ដែល​​ក្តៅ​ខ្លាំង ​ប៉ុន្តែ​​បើ​យោង​តាម​ក្រុម​ស្រាវ​ជ្រាវ ​​ការ​បែក​​ញើស​​​​​​​ពេញ​ខ្លួន ​​កើតមាន​​ក្នុងពេល​ហាត់​ប្រាណ​​ ឬ​ធ្វើ​សកម្ម​ភាព​រាង​កាយ​​ណាមួយ ​អា​ច​ផ្តល់​​អត្ថប្រយោជន៍ ​ដល់​សុខ​ភាព​មនុស្ស​​​​យើង ​យ៉ាង​ច្រើន​​​ឥត​គណនា ​។ ​

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ​បណ្តា​ជន​ដែល​​មិន​ធ្វើសកម្ម​ភាព ​រាង​​កាយ ​២០​ភាគ​រយ ​ប្រឈម​​​ទៅ​នឹង​ការ​កើត​​ជំងឺ​​Stroke ​ឬ​ Mini-Stroke ​ធៀប​ទៅ​នឹង​បណ្តា​ជន ​ដែល​ធ្វើ​​សកម្ម​ភាព​រាងកាយ ​​ជា​​មធ្យម​​​​​​ល្មម ​នឹង​ចេញ​ញើស ​មាន​ដូចជា​ការហាត់​ប្រាណ ​​​​​​យ៉ាង​តិច​៤ដង​​ក្នុង​១​សប្តាហ៍​​ជាដើម ​។

ទោះ​ជា​យ៉ាងណា​ក្តី​​ ​ការ​សិក្សា​លើក​នេះ​​ ដែល​បាន​​​​​​ពិ​សោធ​លើ​​​ជន​ជាតិ ​​​​​អាមេរិក​​ជាង ​២៧.០០០​​នាក់ ​និង​ប្រើ​​​​ពេល​​អស់​ជិត​៦ឆ្នាំ​នោះ ​មិន​បាន​បង្ហាញ​​ភស្តុតាង​ ឱ្យ​បាន​​​​​​​​​​​​​​​​​​ច្បាស់​លាស់ ​​ទៅ​លើ​ស្ត្រី​​ដូចជា​បុរស​នោះ​ទេ ​។​ អ្នក​​​និពន្ធ​អត្ថ​បទ​ស្រាវ​ជ្រាវ វេជ្ជ​បណ្ឌិត ​Michelle McDonnell សាស្ត្រា​​ចារ្យ​​វិទ្យា​សាស្ត្រ​​សុខាភិបាល​​នៅ​សាកល​វិទ្យាល័យ​​​​​​​​​​​​ South Australia ​បាន​ថ្លែង​ថា ​៖ « អត្ថ​ប្រយោជន៍​កាត់​បន្ថយ​​ហានី​ភ័យ​​​​ពី​ជំងឺ​​ Stroke បាន​មក​​ពីសកម្មភាព​រាង​កាយ​​ជាប់​ពាក់​ព័ន្ធ​នឹងការ​ធ្វើ​​​ឱ្យ​ថយ​ចុះ​​នូវ​​​ការ​ប្រឈម​​ផ្សេង​ៗ​ទៀត​​​​​​​​ផង​ដែរ។ ​​

ពិត​ណាស់​ការ​​ហាត់​ប្រាណ ​ជួយ​កាត់​បន្ថយ​​​អត្រា​​ប្រឈម​ នឹងជំងឺ​​ទឹក​នោម​ផ្អែម ​។ ​​ប្រសិន​​ជាហាត់​ប្រាណ​​ មាន​អត្ថ​ប្រយោជន៍​ ដូចជា​​​​​​ឱសថ​​​បែប​នេះ ​គេគួរ​តែ​ចាប់​យក​វា ​​ដើម្បី​ព្យា​បាល​ជំងឺ​ ៤ទៅ​ ៥មុខ​ ផ្សេង​ៗ​ទៀត »៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 28 នាក់
  Flag Counter
Flag Counter