. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
អនុវត្តវិធី​​សាស្ត្រ​ធម្ម​ជាតិ​ ៤​ចំណុច​​ជួយ​ឱ្យ​​ពោះ​វៀន ​មាន​​សុខ​ភាព​​ល្អ
August 21, 2013 (11:01:05) [ 1361 ]
 
 
មាន​ទំនាក់​ទំនង​គ្នា​ដោយ​ផ្ទាល់​មួយ​រវាង​ពោះ​វៀន​ និង​សុខ​ភាព​ជា​ទូ​ទៅ ។ ការថែរក្សា​សុខ​ភាព​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​ឱ្យ​បាន​ល្អ​ គឺ​ជា​កិច្ច​ការ​ចាំ​បាច់​មួយ​សម្រាប់​ការរស់​នៅ​ប្រ​កប​ដោយ​សុខុ​មាល​ភាព ។ ដូច្នេះ​ប្រ​សិន​ជា​អ្នក​ចង់​រក្សា​​ពោះ​វៀន​ឱ្យ​មាន​សុខ​ភាព​ល្អ​ ចូរ​សាក​ល្បង​​តាម​វិធី​សាស្ត្រ​ងាយ​ៗ​ដូច​ខាង​ក្រោម​នេះ ៖

១-បន្ថែម​ការ​ប្រើ​ប្រាស់​បាក់​តេរី​ល្អ​ ៖ ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​របស់​យើង​ផ្ទុក​ទៅ​ដោយ​សរី​រាង្គ​មាន​ជី​វិត​ដែល​មាន​សារ​សំ​ខាន់​បំ​ផុត​ចំពោះ​សុខ​ភាព ។ អ្នក​អាច​បង្កើន​ចំ​នួន​បាក់​តេរី​ល្អ​នៅ​ក្នុង​ពោះ​វៀន​តាម​រយៈ​ការ​ទទួល​ទាន​អា​ហារ​ឡើង​មេ​ដូច​ជា ទឹក​ដោះគោ​ Yogurt ទឹក​ដោះ​គោ/ពពែជូរ ( Kefir) និងស្ពៃ​ក្តោប​ជ្រក់​ជា​ដើម។​

២-ទទួល​បណ្តា​អា​ហារ​ដែល​ផ្ទុក​សារ​ធាតុ​សរ​សៃ​ឱ្យ​បាន​ច្រើន ៖
សារ​ធាតុ​សរ​សៃ​មាន​សារសំ​ខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​រក្សា​ឱ្យ​មាន​របៀប​រៀប​រយ​នៃ​ការរំលាយ​អា​ហារ​ និង​ជួយ​បញ្ចេញ​ចោល​នូវ​សារ​ធាតុ​ផ្សេង​ៗ​ពី​រាង​កាយ ។ យ៉ាង​ណា​ក៏​ដោយ មិន​មែន​រាល់សារ​ធាតុ​សរ​សៃ​ទាំង​អស់​សុទ្ធ​តែ​​មាន​គុណ​ប្រ​យោជន៍​ដូច​ៗ​គ្នានោះ​ទេ ។ បណ្តា​អា​ហារ​ដែល​ឆ្លង​កាត់​ការ​កែ​ច្នៃ​ តួ​​យ៉ាង​ដូចជា គ្រាប់​ធញ្ញ​ជាតិ​ទាំង​ឡាយ​ ថ្វី​ដ្បិត​តែ​វា​ផ្ទុក​សារ​ធាតុ​សរ​សៃ ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​របស់​អ្នក ។ អ្នក​អាច​ទទួល​បាន​សារ​ធាតុ​សរ​សៃ​ពី​ប្រ​ភព​រុក្ខ​ជាតិ​ពី​ធម្ម​ជាតិ​ ក្នុង​នោះ​ពពួក​សណ្តែក​ជា​បន្លែ ផ្លែ​ឈើ និង​បន្លែ​ស្រស់​គ្រប់​ប្រភេទ​ ។ រុក្ខជាតិ​ទាំង​នេះ​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​សរ​សៃ​យ៉ាង​ច្រើន​​លើស​លប់​ដែល​អាច​រក្សា​ពោះ​វៀន​របស់​អ្នក​ឱ្យ​មាន​សុខ​ភាព​ល្អ ។​

៣-កាត់​បន្ថយ​ឬ​ចៀស​វាង​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​នឹង​បាក់​តេរី (Antibiotics) ៖
ពពួក​ថ្នាំ​ប្រ​ឆាំង​នឹង​បាក់​តេរី (Antibiotics) ផលិត​ឡើង​ក្នុង​គោល​បំណង​ប្រើ​កំ​ចាត់​បាក់​តេរី​អា​ក្រក់​ដែល​បង្ក​ឱ្យ​មាន​ជំ​ងឺ​ឆ្លង​ ។ ទោះ​​ជា​យ៉ាង​នេះ​ក្តី​ នៅ​ពេល​វា​បញ្ចេញ​ប្រ​សិទ្ធភាព​គឺ​វា​បាន​សម្លាប់​ទាំង​បាក់​តេរី​អា​ក្រក់​និង​បាក់​តេរី​ល្អ​ ហើយ​ដែល​បញ្ហា​នេះ​នឹង​នាំ​អតុល្យ​ភាពយ៉ាង​ធ្ងន់ធ្ងរ​ ទី​បំ​ផុត​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ក្លាយ​ជា​ស៊ាំ​នឹង​ពពួក​ថ្នាំ​នេះ​ ។ ដូច្នេះ ចូរ​ចៀស​វាង​ប្រើ​ប្រាស់​ពពួក​ថ្នាំខាង​ដើម​លើស​កម្រិត​​ ហើយ​ជាជំ​នួស​មក​វិញ​ ចូរ​ប្រើ​ប្រាស់​វិធី​ព្យា​បាល​តាម​ធម្ម​ជាតិ​ដែល​មាន​តម្លៃ​ស្មើ​គ្នា​ ។

៤-ធ្វើ​សកម្ម​ភាព​រាង​កាយ​ឱ្យ​បាន​ច្រើន ៖
ការ​សិក្សា​​ជាច្រើន​សុទ្ធ​តែ​បាន​បង្ហាញ​លទ្ធ​ផល​ស្រ​ដៀង​ៗ​គ្នា​ថា មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​មួយ​រវាង​សុខ​ភាព​ពោះ​វៀន​និង​ការ​ហាត់​ប្រាណ។ ដូច្នេះ មិន​ថាអ្នកទៅ​កាន់​ក្លឹប​ឬ​រត់​ដើម្បី​កម្សាន្ត​សប្បាយ​ ចូរ​ព្យាយាម​ហាត់​ប្រាណ​ឱ្យ​បាន​ទៀង​ទាត់​និង​រាល់​ថ្ងៃ ។ ហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​ពោះ​វៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​អា​រម្មណ៍​ និង​កាត់​បន្ថយ​ភាព​តាន​តឹង (Stress) ​ផងដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter