. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ទទួល​​ទាន​​មើម​ខ្ទឹម​​ស កាត់​បន្ថយ​មហារីក​​សួត​ បាន​ពាក់​​កណ្តាល
August 21, 2013 (10:56:48) [ 1224 ]
 
 
ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ចុង​ក្រោយ ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ មក​ពី​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំ​ងឺ​ប្រ​ចាំ​ខេត្តជាំង​ស៊ូ​ ( Jiangsu) ប្រ​ទេស​ចិន​បាន​បង្ហាញ​ថា មនុស្ស​ធំ​ដែល​ទទួល​ទាន ​មើម​ខ្ទឹម​ស​ឆៅ ​ទៀង​ទាត់​២ដង​ក្នុង​មួយ​សប្តាហ៍​​ អាច​កាត់​បន្ថយ​អត្រា ​ប្រ​ឈម​នឹង​ជំ​ងឺ​មហារីក​សួត​ បាន​៤៤​ភាគ​រយ ។ ចំពោះ​អ្នក​ជក់​បា​រី​វិញ ​ដែល​និយម​ខ្ទឹម​ស​​ អាច​កាត់​បន្ថ​យអត្រា​​ ប្រ​ឈម​នានា​បាន​៣៣​ភាគ​រយ ។

​យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ Cancer Prevention Research នេះ​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ថា ​តើ​ការ​ទទួល​ទាន​មើម​ខ្ទឹម​សចម្អិន​ឆ្អិន​មាន​ប្រ​សិទ្ធ​ភាព​ដូច​គ្នា​នឹង​មើម​ខ្ទឹម​ស​ឆៅ​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ ។

ប្រ​សិទ្ធ​ភាព​របស់​មើម​ខ្ទឹម​សឆៅ​ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ថា ស្ថិត​នៅ​លើ​សារ​ធាតុ​គីមី​មួយ​ប្រ​ភេទ​ឈ្មោះ Allicin ។ Allicin​ នេះ​បាន​បញ្ចេញ​ឥទ្ធិ​ពល​របស់​ខ្លួន​នៅ​ពេល​ដែល​កំពឹស​មើម​ខ្ទឹម​ត្រូវ​បាន​បំ​បែក​ឬ​ទំ​ពា ។​ ក្រៅ​ពី​មាន​ប្រ​សិទ្ធ​ភាព​កាត់​បន្ថយ​មហា​រីក​ ខ្ទឹម​ស​ត្រូវ​គេ​រក​ឃើញ​ថា អាច​បន្សើម​ការរ​លាក​ក្នុង​រាង​កាយ​ ហើយ​ដើរ​តួ​ជា​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ កាត់​បន្ថយ​ការ​បំ​ផ្លាញ​បណ្តា​កោ​សិ​កា​រាង​​ពី​សំ​ណាក់​រ៉ា​ឌី​កាល់​សេរី ។

​អត្ថ​ប្រ​យោជន៍​មើម​ខ្ទឹម​ស​មាន​ច្រើន​ចំណុច​ទៀត​ក្នុង​នោះ​មាន​ដូច​ជា ទប់​ស្កាត់​មហារីក​ពោះ​វៀន​ធំ បំ​បាត់​ការ​ពុល​អា​ហារ​ ជំ​ងឺ​ផ្តាសាយ​ធម្ម​តា...។ ការ​សិក្សា​មួយ​កាល​ពី​លើក​មុន​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​សាកល​វិទ្យា​ល័យ University Of South Australia ប្រ​ទេស​អូ​ស្ត្រា​លី​បាន​បង្ហាញ​ថា ទទួល​ទាន​មើម​ខ្ទឹម​សឆៅ​អាច​ទប់​ស្កាត់​ការ​ដុះ​ដុំ​សាច់​ក្នុង​ពោះ​វៀន​ធំ​ដល់​ជិត ១​ភាគ​៣ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter