. . . . . .
.
ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

.
ការព្យាបាល​ជំងឺ​ ដោយ​ឲ្យ​ឃ្មុំ​ទិច ​កំពុង​ពេញនិយម ​ក្នុងប្រទេស​ចិន​
August 21, 2013 (10:42:06) [ 1286 ]
 
 
គ្រូពេទ្យ​ជម្ងឺ​ទូទៅ​បាន​និយាយថា អ្នកជំងឺ​ជាច្រើន​ក្នុងប្រទេស​ចិន​ កំពុង​នាំគ្នា​សម្រុក​ទៅកាន់​គ្លីនិក ​ព្យាបាល​ប្រើ​ម្ជុល​វិទ្យាសាស្ត្រ​ ដើម្បី​ឲ្យ​ឃ្មុំ​ទិច​ដើម្បី​ព្យាបាល ឬ បំបាត់ចោល​នូវ​ជំងឺ​ ដែល​គំរាមកំហែង ​ដល់​អាយុជីវិត​។​

​អ្នក​ចាក់​ម្ជុល​វិទ្យាសាស្ត្រ ​ដោយ​ប្រើ​ឃ្មុំ​ជំនួស ដែល​ប្រកប​របរទទួលទាន រ​បស់​ខ្លួន​ពី​អ្នក​ជឿ​លើ​ទស្សនៈ​នេះ ​បាន​និយាយថា មនុស្ស​ជាង ២៧.០០០ នាក់​បានមក​ទទួលយក ​បច្ចេកទេស​ព្យាបាល ​ដ៏​ឈឺផ្សា​មួយ​នេះ ដោយ​ការព្យាបាល​នីមួយៗ ​ត្រូវ​ប្រើ​ឃ្មុំ​ឲ្យ​ទិច​រាប់សិប​ក្បាល​។​

ប៉ុន្តែ​គ្មាន​ភស្តុតាង​វេជ្ជសាស្ត្រ​ គួរ​ឲ្យ​ទុកចិត្ត​ណាមួយ​ ដែលថា​ពិស​របស់​ឃ្មុំ​ មាន​ប្រសិទ្ធិភាព​ ប្រឆាំងនឹង​ជំងឺ​នោះទេ ហើយ​វេ​ប​សាយ​អ្នក​ស​និទាន​និយម​ ក្នុងប្រទេស​លោកខាងលិច​ បាន​ពណ៌នា​ការព្យាបាល ​ដោយ​ប្រើ​ឃ្មុំ​នេះ​ថា​ជា "​ការព្យាបាល​បោកប្រាស់​"​។​

លោក វ៉ាង​បាន​និយាយ​នៅ​គ្លីនិក​របស់លោក​នៅក្រៅរ​ដ្ឋ​ធានី​ប៉េកាំង​ថា "​យើង​ចាប់​ឃុំ​ឲ្យ​ជាប់ រួច​ដាក់​វា​នៅលើ​ចំណុច​មួយ​លើ​រាងកាយ​, ហើយ​ចាប់​ក្បាល​របស់​វា និង​ច្របាច់​វា​រហូតដល់​ទ្រនិច​របស់​វា​លេច​ចេញមក​"​។​

​សត្វ​ឃ្មុំ ដែល​លោក​វ៉ាង​និយាយថា​លោក​បាន​ប្រើ​ពូជ​នាំចូល​ពី​អ៊ីតាលី ស្លាប់​នៅពេល​វា​ទិច​រួច​។ លោក​វ៉ាង​បាន​និយាយថា "​យើង​ព្យាបាល​អ្នកជំងឺ​ដែលមាន​ជំងឺ​ជាច្រើន​ប្រភេទ មាន​ចាប់ពី​ជំងឺ​រលាក​សន្លាក់​ដៃជើង​រហូតដល់​ជំងឺមហារីក ហើយ​សុទ្ធ​តែមាន​លទ្ធផល​វិជ្ជមាន​ទាំងអស់​" ។​

​លោក​វ៉ាង​បាន​បន្ថែមថា ការ​ឲ្យ​ឃ្មុំ​ទិច​នេះ​អាច​ប្រើ​ដើម្បី​ព្យាបាល "​ជំងឺ​ទូទៅ​ភាគច្រើន​នៅ​អវយវៈ​ក្រោម​" និង​បាន​អះអាងថា ការព្យាបាល​បែបនេះ​ក៏មាន​ប្រសិទ្ធិភាព​សម្រាប់​ជា​វិធាន​ការបង្ការ​ផងដែរ​។ ប៉ុន្តែ​វេ​ប​សាយ sciencebasedmedicine.org មាន​មូលដ្ឋាន​នៅ​អាមេរិក និយាយថា ការអះអាង​អំពី​ថ្នាំ​ត្រូវ​រោគ​គ្រប់យ៉ាង​បែបនេះ​គឺ "​តែងតែ​ជាស​ញ្ញា​បោកប្រាស់​មួយ​សម្រាប់​ការព្យាបាល​ក្លែងក្លាយ​"​។

​វេ​ប​សាយ​នេះ​និយាយថា "​គ្មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណាមួយ​គាំទ្រ​ការប្រើប្រាស់​វិធី​ព្យាបាល​ប្រើ​សត្វ​ឃ្មុំ ឬ ការព្យាបាល​ជាមួយ​ផលិតផល​សត្វ​ឃ្មុំ​នោះទេ​"​។

​អ្នកជំងឺ​ម្នាក់​ក្នុងចំណោម​អ្នកជំងឺ​ច្រើន​នាក់​របស់លោក​វ៉ាង​បាន​និយាយថា ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រាប់​គាត់​ថា​គាត់​មាន​ជំងឺមហារីក​សួត និង​ខួរក្បាល និង​ថា​គាត់​រស់​បានតែ​ជាង​មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​រូបលោក​ជឿថា លោក​ស្ទើរតែ​បង្កើន​អាយុ​របស់លោក​ទ្វេដង និង​បានទទួល​ស្គាល់​វិធី​ឲ្យ​ឃ្មុំ​ទិច​សម្រាប់​ការប្រែប្រួល​មួយ​នេះ​។ អ្នកជំងឺ​រូបនេះ​បាន​និយាយថា "​ពី​ឆ្នាំមុន​មកទល់​ឥឡូវ ខ្ញុំ​គិតថា​ខ្ញុំ​កាន់​តែមាន​កម្លាំង​ខ្លាំង​ឡើងៗ​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 5 នាក់
  Flag Counter
Flag Counter