. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ស្ត្រី​បំបៅ​ដោះ​កូន ​អាច​​កាត់​បន្ថយ ​គ្រោះ​​ហានិភ័យ ​ពី​ជំងឺ​​ភ្លេច​ភ្លាំង​
August 21, 2013 (10:15:34) [ 1354 ]
 
 
លទ្ធផល​នៃ​ការ​សិក្សា​មួយ​បាន​ប​ង្ហាញ​ថា​ ការ​បំបៅ​ដោះ​កូន​ក្នុង​រយៈ​ពេល​វែង ​នឹង​ជួយ​ឱ្យ​ស្ត្រី​កាត់​បន្ថយ​បាន ​អត្រា​កើត​ជំងឺ​ភ្លេច​ភ្លាំង​ (Alzheimer’s) ។​ ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​ នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ជំងឺ​ភ្លេចភ្លាំង ​បាន​លើក​ឡើង​ថា​ ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​ អាច​បណ្តាល​មក​ពី ប្រសិទ្ធ​ភាព​ជីវ​សាស្ត្រ​ នៃ​ការ​បំបៅ​ដោះ ។​ ឧទាហរណ៍​ ការ​បំបៅ​ដោះ​កូន​អាច​ស្តា​ឡើង​វិញ​នូវ​តុល្យ​ភាព ​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​ ដែល​ត្រូវ​បាន​កាត់​បន្ថយ ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ខណៈ​ជំងឺ​ភ្លេច​ភ្លាំង​ត្រូវបាន​សម្គាល់ ​ដោយ​រេស៊ីស្តង់​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន ​នៅ​ក្នុង​ខួរ​ក្បាល ។​

វេជ្ជ​បណ្ឌិត​ Molly Fox មក​ពី​សាកល​វិទ្យា​ល័យ​ University of Cambridge ដែល​ជា​អ្នក​ដឹកនាំ​ការ​សិក្សា ​ស្រាវ​ជ្រាវ​បាន​និយាយ​ថា​៖ «ជំងឺ​ភ្លេច​ភ្លាំង​គឺ​ជា​ភាព​ច្របូក​ច្របល់​ នៃ​មុខ​ងារ​យល់​ដឹង​ ហើយ​ប៉ះ​ពាល់​លើ​មនុស្ស​ ៣៥,៦​លាន​នាក់​ក្នុង​ពិភព​លោក​ ។ ទៅ​អនាគត​យើង​គិត​ថា ​ជំងឺ​នេះ​នឹង​រាលដាល ​ចូល​ក្នុង​បណ្តា​ប្រទេស​ ដែល​មាន​ប្រាក់​ចំណូល​ទាប ​និង​មធ្យម​ ។​

ដូច្នេះ​វា​សំខាន់​ណាស់ ​ដែល​យើង​ត្រូវ​បង្កើត ​នូវ​យុទ្ធ​សាស្ត្រ​ទ្រង់​ទ្រាយ​ធំ​ តែ​ចំណាយ​លុយ​តិច ​ដើម្បី​ការពារ​ប្រឆាំង នឹង​ការ​រាល​ដាល​ជំងឺ​នេះ​» ។​ ដោយ​​ឡែក​ ការសិក្សា​ស្រាវ​ជ្រាវ​មួ​យចំនួន​ កាល​ពី​លើក​មុនៗ​ ក៏​សុទ្ធ​តែ​បាន​បង្ហាញ​ថា​ ការ​បំបៅ​ដោះ​កូន​ អាច​កាត់​បន្ថយ​អត្រាប្រឈម ​របស់​ស្ត្រី​ជាម្តាយ​ ពី​ជំងឺ​ផ្សេងៗ​ទៀត ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 40 នាក់
  Flag Counter
Flag Counter