. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ទទួល​ទាន​អាហារ​ សារធាតុ​សរសៃ​តិច ​បង្កើន​​​ជំងឺ​មហា​រីក ​ប្រូស្តាត
August 07, 2013 (12:22:13) [ 1275 ]
 
 
ប្រសិន​ជា​អស់​លោក​អ្នក ​ចង់​កាត់​បន្ថយ​គ្រោះ​ហានិភ័យ ​ពី​ជំងឺ​មហា​រីក​ ជា​ពិសេស​មហា​រីក ​ក្រពេញ​ប្រូស្តាត​ គួរ​តែ​ផ្លាស់​ប្តូរ​ទម្លាប់​ងាក​មក​ទទួល​ទាន​ របប​អាហារ​ដែល​មាន ​សារធាតុ​សរសៃ​ខ្ពស់​ ។ នេះ​ជា​សារ​សុខ​ភាព ​យ៉ាង​សំខាន់​មួយ ​បាន​មក​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​ នា​ពេល​ថ្មីៗ​មួយ ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​ប័ត្រ​ អន​ឡាញ​ Prostate Cancer ។

តាម​ការ​សិក្សា​នោះ​ដែល​អះ​អាង​ថា​ បាន​ពិសោធន៍​ និង​ពិនិត្យ​លើ​របប​អាហារ​ បណ្តា​បុរស​អាមេរិក​ និង​អឺរ៉ុប​ជាង​១.៩០០​នាក់​ រក​ឃើញ​ថា​ ការ​ទទួល​ទាន​របប​អាហារ ​មាន​សារធាតុ​សរសៃ​ទាប ​អាច​បង្កើន​គ្រោះ​ហានិភ័យ ​ពី​មហា​រីក​ក្រពេញ​ប្រូស្តាត​ ។ យ៉ាង​ណា​ក៏​ដោយ​ នេះ​មិន​មែន​ជា​ការ​សិក្សា​លើក​ទី១​ដែល​បាន​ពិនិត្យ​មើល​លើ​ការ​ទាក់​ទង​រវាង​សារធាតុ​សរសៃ​ក្នុង​របប​អាហារ​ និង​ការ​កើត​មាន​មហា​រីក​ឡើយ​ ។​ កាល​ពី​ឆ្នាំ​២០០៧​ ក៏​មាន​ការ​សិក្សា​មួយ​ទៅ​លើ​បុរស​-ស្ត្រី​៥០០​ពាន់​នាក់​ផង​ដែរ​ ។

ដោយ​ឡែក​ ឆ្នាំ​២០១១​ ការ​សិក្សា​ស្រដៀង​គ្នា​នេះ​ក៏​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ដោយ​មាន​អ្នក​ចូល​រួម​ជា​បុរស​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ ។ ឯ​លទ្ធ​ផល​នៃ​ការ​សិក្សា​ទាំង​២​នោះ​ គឺ​សុទ្ធ​តែ​បង្ហាញ​ថា​ ជំងឺ​មហា​រីក​អាច​កាត់​បន្ថយ​បាន​ដោយ​ការ​ទទួល​ទាន​របប​អាហារ​សម្បូរ​ដោយ​សារធាតុ​សរសៃ​ ។​ សារ​ធាតុ​សរសៃ​ដ៏​ច្រើន​លើស​លប់​មាន​នៅ​ក្នុង​ផ្លែ​ប៊័រ​ កន្ទក់​ អង្ករ​ ពពួក​សណ្តែក​ អង្ករ​សម្រូប​ អង្ករ​ធម្មតា​ សណ្តែក​សៀង​ (ចម្អិន) ផ្លែ​ប៉ោម​ (ទាំង​សម្បក) ពពួក​បន្លែ​ពណ៌​បៃតង​ ទំពាំង​បាយ​ជូរ​ ប្រេង​អូលីវ​ ក្រូច​ពោធិ៍​សាត់​ ល្ហុង​ទុំ​ គ្រាប់​ល្ពៅ​ គ្រាប់​ល្ង​ ដំឡូង​ជ្វា​ ត្រាវ​ ការ៉ុត​ (ឆៅ) ត្រសក់​ ខ្ទឹម​បារាំង​ (ឆៅ) ត្រប់​វែង​ (ឆ្អិន) ផ្លែ​ម្នាស់ ។ល។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 155 នាក់
  Flag Counter
Flag Counter