. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
អាហារ ៥​មុខ ជួយ​ទប់ស្កាត់ ​ភាព​ជ្រីវជ្រួញ​
July 21, 2013 (13:48:09) [ 1349 ]
 
 
ចង់​រក្សា​ផ្ទៃមុខ​ឲ្យ​នៅ​ភ្លឺ​ថ្លា​ផូរផង់​គេចផុត​ពី​ស្នាម​ជ្រីវជ្រួញ សូម​ប្រញាប់​ស្វែងរក​អាហារ​ទាំង ៥ មុខ​ខាងក្រោម​នេះ​មក​ទទួលទាន​។​

​​១-​ប្រេង​អូ​លីវ
​ចម្រាញ់​ចេញពី​ផ្លែឈើ​មួយ​ប្រភេទ ​មាន​អត្រា​ជាតិ​ខ្លាញ់​ឆ្អែត​ទាប ហើយ​ដើម្បី​ទទួលបាន ​អត្ថប្រយោជន៍​ខ្ពស់​ ចំពោះ​រាងកាយ គួរតែ​ជ្រើសរើស​ប្រើ​ប្រភេទ Extra Virgin ពីព្រោះ​មាន​ភាព​សុទ្ធ​ច្រើនជាងគេ ហើយ​សម្បូរ​ទៅដោយ​សារធាតុ អេ​ន​ធី​អក់​ស៊ី​ដេ​ន​ត៍ ជួយ​ទប់ស្កាត់​ដំណើរ​វិវត្តន៍ ​នៃ​កោសិកា​មហារីក​។​

​​២-​ទឹកឃ្មុំ​
​​ទឹកឃ្មុំ​មាន​ច្រើន​ប្រភេទ ​នៅក្នុង​លោក​នេះ ពណ៌​និង​ក្លិន ក៏​ខុសគ្នា​តាម​ប្រភេទ ​នៃ​កេសរផ្កា​។ ទឹកឃ្មុំ​មិន​ត្រឹមតែ​សម្បូរ​ទៅដោយ ​សារធាតុ​អាហារ​ដ៏​ច្រើន​នោះទេ ប៉ុន្តែ​វា​ថែមទាំង​មាន​ប្រសិទ្ធភាព ​ព្យាបាល​អា​ការៈឆ្លង​របស់​ដំបៅ រួមទាំង​ជួយ​រក្សា​សំណើម និង បង្កើន​ភាព​រំ​យឺត​ទៅ​ឲ្យ​ស្បែក​ផងដែរ​។​

​​៣-​ត្រី​សា​ឌី​ន
​​ជា​ប្រភេទ​ត្រី​ទឹក​ត្រជាក់​ម្យ៉ាង ​ដែល​សម្បូរ​ទៅដោយ ​អាស៊ីដ​អូ​មេ​ហ្គា​-៣ ប្រូតេអ៊ីន និង កាល់ស្យូម ពោលគឺ​ត្រី​សា​ឌី​ន ៣ អោន​ស៍ ផ្តល់​កាល់ស្យូម​ស្មើនឹង​ទឹកដោះគោ ១ កែវ (៣០០ មិ​ល្លី​ក្រាម​)​។​

​​៤-​ទឹកដោះគោ​ជូរ​
​​ទឹកដោះគោ​ជូរ ត្រូវបានគេទទួលស្គាល់​ថា អាចជួយ​ព្យាបាល ​អា​ការៈដែល​កើត​ចំពោះ​ ប្រព័ន្ធ​រំលាយ​អាហារ ជួយ​លាង​ជាតិពុល និង​ធ្វើ​ឲ្យ​អាយុ​វែង​។​

​​៥-​ត្រីសូ​ម៉ុង​
​​មាន​អាស៊ីដ​ខ្លាញ់ អូ​មេ​ហ្គា​-៣ ប្រូតេអ៊ីន និង វីតាមីន A ចាំបាច់​សម្រាប់​ខួរក្បាល និង ដំណើរការ​បេះដូង​។ ក្រៅពីនេះ​វា​ក៏​ជា​ប្រភព ​អំបិល​រ៉ែសំខាន់​មួយ​ផងដែរ ដូចជា​កាល់ស្យូម ដែក ម៉ាញេស្យូម សេ​ឡេ​នៀម និង ស័ង្កសី​។ ប្រសិនបើ​បានទទួល​ទាន​ត្រី សូ​ម៉ុង ជាមួយនឹង​ផ្លែឈើ បន្លែ ធញ្ញជាតិ សណ្តែក នឹង​ជួយ​កាត់បន្ថយ​អត្រា​កើត​មហារីក រោគ​បេះដូង និង រោគ​ទឹកនោមផ្អែម​បាន​ទៀតផង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter