. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ទទួលទាន​បន្លែ​ផ្លែឈើ​ ជំនួស​កាហ្វេ ដើម្បី​បំបាត់​ភាព ​ងងុយដេក
July 21, 2013 (13:30:24) [ 1442 ]
 
 
បន្ទាប់​ពី​ធ្វើការ​អស់​រយៈពេល ​បួន​ម៉ោងនៅ​ពេល​ព្រឹក​ ហើយវា​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា ​អស់កម្លាំង និង​ងងុយដេក និង បន្ទាប់ពី​ទទួល​ទាន ​អាហារ​ថ្ងៃត្រង់​រួច អ្នកខ្លះ​បាន​ងាក​មក​ ទទួល​ទាន​កាហ្វេ ដើម្បី​បញ្ចៀស​ការ​ងងុយគេង​។ បើ​ទទួលទាន​កាហ្វេ​ញឹកញាប់ នឹង​មិនល្អ​ចំពោះ​សុខភាព​ ដូច្នេះគួរ​ងាក​មក​ប្រើ​ជម្រើស​ផ្សេង ដែល​មាន​ប្រយោជន៍ ​ដូចខាងក្រោម​នេះ​៖

​​១-​ពពួក​ផ្លែឈើ ដែល​មាន​វីតាមីន C : ដូចជា ត្របែក ក្រូច ពេល​រាងកាយ​អស់កម្លាំង​។ ប្រយោជន៍​ពី​វីតាមីន C នឹង​ជួយ​ប្រឆាំង​ភាព​តានតឹង និង​ទុក្ខ​កង្វល់​បាន​។​

​​២-​ពពួក​ផ្លែឈើ​ដែល​មាន​ជាតិ​ក្រូមី​ញ៉ូម​: ដើម្បី​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​បង្កើន ថាមពល​ដល់​រាងកាយ ដែល​អាច​ជួយ​បន្ថយ​ភាព​ងោកងុយ​បាន​យ៉ាង​ល្អ ដូចជា ផ្លែ​ប៉ោម ចេក ជាដើម​។ ជាពិសេស ផ្លែ​ប៉ោម មាន​ជាតិ​ស្ករ​ម៉ូលេគុល​ទោល​ច្រើន ជួយ​ជំរុញ​ភាព​ស្រស់ស្រាយ​ដល់​រាងកាយ ថែម​ទាំង​ងាយស្រួល​រំលាយ ទើប​រាងកាយ​អាច​ទាញ​យក​ថាមពល​ទៅ​ប្រើប្រាស់​បាន​ភ្លាមៗ និង​ពុំ​មាន​គ្រោះថ្នាក់​ចំពោះ​រាងកាយ​។ អ្នក​អាច​ទទួល​ទាន​ផ្លែ​ប៉ោម ជំនួស​កាហ្វេ នៅ​ពេល​ព្រឹក​បាន​។​

​​៣-​ពពួក​ធញ្ញជាតិ​៖ ដូចជា សណ្តែក ល្ង អង្ករ​សំរូប អាចជួយ​បំប៉ន​សរសៃប្រសាទ និង​ធ្វើឱ្យ​ស្រស់ថ្លា​បាន​។ អាហារ​ប្រភេទ​នេះ សម្បូរ​ដោយ​ប៉ូ​តា​ស្យូម និង​ម៉ាញេស្យូម​។ ក្រៅពីនេះ ក៏​ជា​ប្រភព​ផ្តល់​ជាតិ​ប្រូតេអ៊ីន បង្កើន​ថាមពល​ដល់​រាងកាយ​ផងដែរ​។​

​៤-​អូ​មេហ្គា​-៣ ជាតិ​ខ្លាញ់​ពី​ត្រី : សារធាតុ​ប្រភេទ​នេះ នឹង​ជួយ​ឱ្យមាន​សមាធិ​ប្រសើរឡើង និង​មាន​ការចងចាំ​បានល្អ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 171 នាក់
  Flag Counter
Flag Counter