. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
បញ្ចុះទម្ងន់ ធ្វើឱ្យ​កើន​សមត្ថភាព​ចងចាំ
July 21, 2013 (12:59:48) [ 1380 ]
 
 
ការបញ្ចុះ​ទម្ងន់ ពុំ​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​របស់​មនុស្ស​ធាត់​ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​គេ កែប្រែ​ឱ្យ​ប្រសើរឡើង​នូវ​ការចងចាំ​ថែមទៀត​។​

​ការស្រាវជ្រាវ​មួយចំនួន មុននេះបាន​បញ្ជាក់ថា សមត្ថភាព​ចងចាំ​របស់​មនុស្ស​ធាត់ ថយចុះពេល​ទម្ងន់​ខ្លួន ​របស់គេ​កើនឡើង​។ ប៉ុន្តែ​ការចងចាំ​ របស់​ស្ត្រី​ធាត់ និង​មាន​អាយុ​ច្រើន បាន​កែប្រែ​ប្រសើរឡើង ក្រោយពេល​គេ​បញ្ចុះទម្ងន់ ដោយ​ការសម្រួល​របប​ទទួល​ទាន​។​

​ដើម្បី​ស្វែងយល់​ទំនាក់ទំនង រវាង​ការបញ្ចុះ​ទម្ងន់ និង​ការចងចាំ​, ពួក​អ្នកវិទ្យាសាស្ត្រ នៅ​សកល​វិទ្យាល័យ Umca (​ប្រទេស​ស៊ុយអែត​) បានជ្រើសរើស​ស្ត្រី ២០​នាក់ មាន​ទម្ងន់​ខ្លួន​លើ​កម្រិត​មធ្យម​។ អាយុ​មធ្យម​របស់​ពួកគេ គឺ​៦១​ឆ្នាំ​។​

​ដំបូង ក្រុម​អ្នកស្រាវជ្រាវ បាន​តាមដាន​សកម្មភាព​ខួរក្បាល​របស់​មុខសញ្ញា​ស្រាវជ្រាវ ពេល​គេ​អនុវត្ត​លំ​ហាត់ប្រាណ ត្រួតពិនិត្យ​សមត្ថភាព​ចងចាំ​ផ្ទៃមុខ​មួយ​។ បន្ទាប់មក គេ​សំណូមពរ​ឲ្យ​មនុស្ស ៩​នាក់ ទទួលទាន​របប​អាហារ សម្រាប់​អ្នក​ចង់​បញ្ចុះទម្ងន់​។ រយៈពេល​៦​ខែ ក្រោយមក ទម្ងន់​ខ្លួន​របស់​ស្ត្រី​ដែល​ហូប​តម ទាំង​៩​នាក់​នោះ បាន​ថយចុះ​, ក្នុងពេល ទម្ងន់​របស់​ស្ត្រី ១១​នាក់​ទៀត ដែល​មិន​ហូប​តម នៅ​ដដែល ឬ​កើនឡើង​។​

​ក្រុម​អ្នកស្រាវជ្រាវ បាន​សំណូមពរ​ឱ្យ​ស្ត្រី​ទាំង ២០​នាក់​នោះ អនុវត្ត​លំ​ហាត់​ត្រួតពិនិត្យ​ការចងចាំ​។ គេ​សង្កេតឃើញថា សមត្ថភាព​ចងចាំ​របស់​អ្នក​ហូប​តម ៩​នាក់ កើន​យ៉ាង​ច្បាស់ក្រឡែត​ប្រៀប​នឹង​លំ​ហាត់​ត្រួតពិនិត្យ​លើក​មុន ក្នុងពេល​សមត្ថភាព​ចងចាំ​របស់​មនុស្ស ១១​នាក់​ទៀត មិន​គ្រាន់បើ​ជាង​មុន​បន្តិច​ណា​សោះ​។​

​បណ្ឌិត Andreas Pettersson ប្រធាន​ក្រុម​អ្នក ស្រាវជ្រាវ បាន​មាន​យោបល់​ថាៈ "​គំហើញ​របស់​យើងខ្ញុំ បង្ហាញថា ការ​ថមថយ​ការចងចាំ​ដោយសារ​ការ​ធាត់ ជា​ស្ថានភាព​ដែល​យើង​អាច​ត្រឡប់​បញ្ច្រាស​បាន​។ នេះ​ជា​កម្លាំងចលករ​ថ្មី​មួយ ដើម្បី​មនុស្ស​ធាត់ រក​វិធី​បញ្ចុះទម្ងន់​" ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 76 នាក់
  Flag Counter
Flag Counter