. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ដើរចុះដើរឡើងប៉ុន្មាននាទី ក្រោយអង្គុយកន្លះម៉ោងម្តង ល្អជាងដើរជាប់៣០នាទី
July 09, 2013 (07:45:12) [ 1395 ]
 
 
តាម​របាយការណ៍​១​ ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​ ជីវជាតិ ​របស់​អាមេរិក ពួក​អ្នកស្ម័គ្រចិត្ត​ ដើរ​ចុះ​ដើរ​ឡើងជា​ប្រចាំ​ នឹង​បន្ថយ​ការ​ប្រឈម​ កើត​ជំងឺ​ទឹកនោមផ្អែម និង​ថែមទាំង​ល្អ​ជាង​ ការដើរ​ ៣០​នាទី ។​ កម្រិត​ស្ករ និង​អាំង​ស៊ុយ​លីន ក្នុង​ឈាម​ខ្ពស់​ ជាស​ញ្ញា​ព្រមាន ​ជំងឺ​ទឹកនោមផ្អែម ​ប្រភេទ​២ គ្រោះថ្នាក់​ចំបង​១ ​ក្នុងចំណោម​គ្រោះថ្នាក់​ បង្ក​ជា​ជំងឺ​សរសៃឈាម​បេះដូង និង​ស្ត្រូ​ក ។​

អង្គការ​សម្បុ​រសធម៌​ ខាង​ទឹកនោមផ្អែម​១ នៅ​អង់គ្លេស ​បានបង្ហាញ​ជាតួលេខ​ថា ជាមួយនឹង​ល្បឿន​រីកចម្រើន​សព្វថ្ងៃ ចំនួន​អ្នក​កើត​ជំងឺ​ ទឹកនោមផ្អែម​ប្រភេទ​២ នឹង​កើន​ពី ២,៥ លាន​នាក់ ឡើងដល់ ៤​លាន​នាក់​ នៅ​ឆ្នាំ ២០២៥ ។ នេះ​ជា​ជំងឺ​ដែល​សរីរាង្គ​ បាត់បង់​លទ្ធភាព ​បំប្លែង​គ្លុយកូស ប្រភេទ​ស្ករ​មួយត្រូវបាន​រំដោះ​ ពេល​យើង​រំលាយ​អាហារ បន្ទាប់មក​បំប្លែង​ទៅជា ​ប្រភព​ថាមពល​ប្រើប្រាស់​ ដោយ​សាច់ដុំ ។ ចាប់ផ្តើម​ពី​ចរាចរ​ឈាម ​ត្រូវ​រង​ឥទ្ធិពល បន្ទាប់ពីនោះ​សរសៃឈាម ​នៅ​បណ្តា​ផ្នែក​ដូចជា ​បេះដូង ជើង និង​ភ្នែក​ អាច​ត្រូវរបួស​ធ្ងន់ធ្ងរ​ ដល់ក​ម្រិ​ត​មិនអាច​សារ​ឡើងវិញ ។​ ​ប្រសិន​មិនត្រូវ​បាន​ព្យាបាល ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ អាច​នាំ​ដល់​ជំងឺ​បេះដូង ងងឹតភ្នែក និង​វះកាត់​ចោល ។ ធាត់ និង​មិនសូវ​ធ្វើ​ចលនា​ក៏​បង្កប់​នូវ​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​អនាគត ។​.

​ប៉ុន្តែ​របកគំហើញ​ថ្មី​បំផុត របស់​ពួក​អ្នកស្រាវជ្រាវ​នៅ​សកលវិទ្យា​ល័យ Otago ញូ​វ​ហ្សេ​ឡេ​ន បានចង្អុលបង្ហាញ​ថា ដើរ​ចុះ​ដើរ​ឡើង​ប៉ុន្មាន​នាទី​អាចជា​អ្វីៗ​ចាំបាច់​ទាំងអស់ ដើម្បី​បន្ថយ​អប្បរ​មា​គ្រោះថ្នាក់​ខាងលើ ។ ការស្រាវជ្រាវ​ត្រូវបាន​អនុវត្ត​លើ​មនុស្ស​ធំ​៧០​នាក់ ដែលមាន​សុខភាព​ល្អ ហើយ​ទាំងអស់គ្នា​សុទ្ធតែ​អង្គុយ​៩​ម៉ោង ត្រូវបាន​វាស់​កម្រិត​គ្លុយកូស និង​អាំង​ស៊ុយ​លីន​ក្រោយពេល​ទទួលទាន​ម្តងៗ (១​ម៉ោង ៤​ម៉ោង និង​៧​ម៉ោង​) ។ បន្ទាប់ពីនោះ​ពួក​អ្នកស្ម័គ្រចិត្ត ត្រូវបាន​សំណូមពរ ដើរ​លឿនៗ​កន្លះ​ម៉ោង​មុនពេល​អង្គុយ​ជាប់​៩​ម៉ោង ។ ចុងក្រោយ ពួកគេ​អង្គុយ​៩​ម៉ោង តែ​ក្រោយ​កន្លះ​ម៉ោង​ម្តង នឹង​ងើប​ដើរ​ចុះ​ដើរ​ឡើង​ក្នុង​បន្ទប់​១​នាទី ៤០​វិនាទី ។​ ដូច្នេះ ដើរ​ចុះឡើង​រយៈពេល​ខ្លី​ក្រោយ​កន្លះ​ម៉ោង​ម្តង ដូចជា​ទៅយក​ពែង​កាហ្វេ អាចធ្វើ​ឲ្យ​ថយចុះ​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោមផ្អែម​សម្រាប់​បុគ្គលិក​ការិយាល័យ​រាប់លាន​នាក់ ។​

មុន​នោះ ការស្រាវជ្រាវ​ឆ្នាំ ២០១១ ក៏​បង្ហាញថា បុគ្គលិក​ការិយាល័យ​សម្រាក​ខ្លីៗ​ច្រើន​មាន​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ជាង​អ្នក​អង្គុយ​ជាប់​នៅ​តុ ។​ ​ក្នុង​របាយការណ៍​១​អំពី​គំហើញ​ថ្មី​បំផុត​របស់​ពួក​អ្នកស្រាវជ្រាវ​មាន​សរសេរថា "​ធ្វើ​ចលនា​នៅ​ម៉ោង​សម្រាក​ជាប្រចាំ​និង​បន្ថយ​បរិមាណ​ស្ករ ក្នុង​ឈាម និង​អាំង​ស៊ុយ​លីន​ប្រសិទ្ធភាព​ជាង ធ្វើ​សកម្មភាព​រាង កាយ​ជាប់​រហូត តែ​ម្តងគត់​" ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 127 នាក់
  Flag Counter
Flag Counter