. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ស្ត្រី​ទទួល​ទាន​ស្រា​ អំឡុង​ពេល​​​មាន​គត៌​ ធ្វើ​ឱ្យ​ភាព​ឆ្លាត​ឈ្លាស​វៃ​​ទារក​ចុះទាប
July 02, 2013 (13:35:05) [ 1253 ]
 
 
ការ​ផឹក​​ស្រា​មួយ​កែវ ឬ​ពីរ​កែវ​ក្នុង​មួយ​សប្តាហ៍ ​​​អំឡុង​​ពេល​​មាន​គភ៌​​ អាច​ប៉ះពាល់​ទៅ​លើ​សតិស្មារតី​​ របស់​គភ៌​ដែល​​បញ្ហា​នេះ ​ត្រូវបាន​​​អ្នក​ស្រាវជ្រាវ​​ មក​ពី​សាកល​វិទ្យា​ល័យ​ Oxford និង​​មហា​វិទ្យា​ល័យ​ Bristol បានធ្វើ​ការ​សិក្សា​ទៅ​លើ​ IQ (ភាព​​ឆ្លាត​ឈ្លាស​វៃ) របស់​​ទារក​ក្នុង​ផ្ទៃ​ចំនួន​៤.០០០​នាក់ ដែល​​​ម្តាយ​របស់​ពួក​គេ​​បាន​ទទួល​ទាន​ស្រា ឬ​ជាតិ alcohol ដើម្បី​តាម​ដាន​​ភាព​ឆ្លាត​ឈ្លាសវៃរបស់ពួកគេ ទីបំផុត​​ពួក​​ទារក​​ទាំង​៤.០០០​នាក់​​នោះ​ពេល​ធំ​ធាត់​អាយុ​៨​ឆ្នាំ ​កម្រិត​ IQ របស់​ពួក​គេ​​មាន​ការ​ធ្លាក់​ចុះ ។

ការ​​សិក្សា​រក​ឃើញថា ម្តាយ​ដែល​ផឹកស្រា (alcohol) តិច ឬ​ច្រើន​​ពេញ​​មួយ​សប្តាហ៍​​អំឡុង​ពេល​​មាន​គភ៌​​នោះ គឺ​បាន​​ប៉ះ​ពាល់​​ដល់ IQ (ភាព​ឆ្លាត​ឈ្លាស​វៃ) ហើយ​អ្នក​ជំនាញ​​ជា​ច្រើន​​បាន​និយាយ​ថា ​ផល​ប៉ះ​ពាល់​​នេះ គឺ​វា​​កើត​មាន​ឡើងចំពោះ​ម្តាយ​ពិសា​​​ជាតិ alcohol ដែល​សូម្បី​​តែ​ហ្សែន (Genes) ទារក ​ក៏​មាន​ការ​ប្រែ​ប្រួល​​ដែរ ។ យល់​ល្អ​បើ​ចង់​កុំ​ឱ្យ​ប៉ះ​ពាល់​ភាព​ឆ្លាត​ឈ្លាស​វៃ​​របស់​គភ៌ ​ម្តាយ​​គួរ​កុំ​ពិសា​រាល់​ជាតិ​អាល់​​កុល (alcohol) ។

តាម​ការ​សិក្សា​​បាន​បង្ហាញ​​ថា ស្ត្រី​មាន​គភ៌​ដែល​ពិសា​ស្រា (alcohol) បាន​ធ្វើ​ឱ្យ​​​ប៉ះ​ពាល់​ដល់ភាពនឹងនរបស់ Genes (ហ្សែន​តំណ​ពូជ) គឺ​​វាធ្វើ​ឱ្យ​​ហ្សែន​មួយ​ក្លាយ​ទៅ​ជា​ Genes ​មួយ​ផ្សេង​ទៀត​ ​ដោយសារ​កំដៅ​​ជាតិ alcohol នៅ​​ក្នុង​ខ្លួន​ម្តាយ​វាយ​ប្រហារ​លើ​ទារក​ក្នុង​ផ្ទៃ ហើយជាតិ​អាល់​កុល​​នៅ​​ក្នុង​ខ្លួន​​ម្តាយ​​​នឹង​បំលែង​​ធ្វើ​ឱ្យ​​​កម្រិត IQ ​ចុះ​ទាប ឬ​ក៏​កម្រិត​​សតិបញ្ញា​​ស្មារតី​​របស់​កូន​ចុះ​​ទាប។

លោកវេជ្ជ​បណ្ឌិត Ron Gray ​មក​ពី​សាកល​វិទ្យា​ល័យ​ Oxford បាន​ពន្យល់​ថា ជា​លទ្ធ​ផល​​ត្រូវបាន​បង្ហាញ​​នៅ​ក្នុង​ចំណោម​​កូន​របស់​ស្ត្រី​ដែល​បាន​ផឹក​ជាតិ​ alcohol ​ចាប់ពី​​មួយ​​កែវ​ដល់​​ប្រាំ​មួយ​កែវ ក្នុង​មួយ​​សប្តាហ៍​​​អំឡុង​​ពេល​មាន​គភ៌​ (និយាយ​ចំពោះ​ស្ត្រី​ដែល​បាន​​ផឹក​ជាតិ alcohol តែ​ប៉ុណ្ណោះ) ​​វា​​បង្ហាញ​នូវការ​ប្រែ​ប្រួល​នៃ​ភាព​ឆ្លាត​ឈ្លាស​វៃ​របស់​ក្មេង (IQ) ពោល​គឺ សតិ​ស្មារតី​ចុះ​ខ្សោយ ។ ​លោកវេជ្ជ​បណ្ឌិត Ron Gray ​បា​ន​បន្ថែម​​ថា ទោះ​បី​ជា​មាន​​កា​រ​ស្រាវ​ជ្រាវ​​ខុស​ប្លែក​​គ្នា​បាន​បង្ហាញ​​ឱ្យ​ឃើញ​ថា មានការ​ប៉ះ​ពាល់​​តិច​តួច​ក៏ដោយ ​ប៉ុន្តែ​​​វា​នៅ​តែ​ជា​បញ្ហា​សំខាន់​ចំពោះ​កម្រិត IQ ​ទាប មិន​តែ​ប៉ុណ្ណោះធ្វើ​ឱ្យ​​សុខ​ភាពក្មេង​​មិន​ល្អ​រួម​ទាំង​​​ពណ៌​សម្បុរ​ក៏​ប្រែ​ប្រួល​ផង​ដែរ។ អ្វី​​ដែល​សំខាន់​ គឺ​ស្ត្រី​ផ្ទាល់​​ត្រូវ​​ប្រុង​​ប្រយ័ត្ន​ថា តើ​គួរ​ផឹក​ស្រា​ក្នុង​ពេល​កំពុង​មាន​គភ៌​ ឬមិនគួរ​ផឹក​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter