. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
វិភាគរក HIV ដោយប្រើភ្នែក
June 30, 2013 (11:47:19) [ 1313 ]
 
 
វិធី​ធ្វើតេស្ត​ដោយ​ប្រើ​ម៉ូលេគុល Nano លាយ​ចូលក្នុង​ឈាម​របស់​អ្នកជំងឺ​​ តាម​ទស្សនា​វ​ដ្តី Nature Nanotechnology ឲ្យ​ដឹងថា អ្នកវិទ្យាសាស្ត្រ​អង់គ្លេស ​បាន​រកឃើញ​វិធី​ធ្វើតេស្ត​ដ៏​រហ័ស ហើយ​អាច​ប្រើ​ភ្នែក ​ដើម្បី​ពិនិត្យឃើញ​សារធាតុ​ ដែល​គូសសញ្ញា​មហារីក ឬ HIV នៅក្នុង​ឈាម ។​

​ក្រុម​អ្នកស្រាវជ្រាវ​ នៃ​សកល​វិទ្យាល័យ London បាន​ប្រើប្រាស់​ បច្ចេកវិទ្យា​ម៉ូលេគុល Nano ដើម្បី​ស្កែ​នរក​ម៉ូលេគុល P24 ដែលជា​អង្គធាតុ​ ចង្អុលបង្ហាញ​វត្តមាន ​របស់ HIV និង​អង្គ​ប​ដិ​ប​ក្រពេញ​ប្រូ​ស្តា​ត (PSA) សញ្ញា​បង្ហាញ​ពី​មហារីក​ ក្រពេញ​ប្រូ​ស្តា​ត ។​ ​វិធីសាស្ត្រ​ខាងលើ​ ត្រូវបាន​ប្រើ​ដើម្បី​ វិភាគឈាម ។ ប្រសិនបើ​លទ្ធផល​វិជ្ជមាន​ជាមួយ P24 ឬ PSA សារធាតុ​នោះ​ នឹង​ប្តូរ​ទៅកាន់ ​ពណ៌​ទឹកសមុទ្រ ។​

​ក្រុម​អ្នកឯកទេស​ឲ្យ​ដឹងថា បច្ចេកវិទ្យា Sensor រូបភាព​របស់​ពួកគេ ​មាន​ភាព​រំញោច​លើស​១០​ដង និង​វិធីសាស្ត្រ​ស្តង់ដារ​បច្ចុប្បន្ននេះ ដើម្បី​វាស់​បរិមាណ​សញ្ញា​សម្គាល់​ជីវសាស្ត្រ P24 និង PSA ព្រមទាំង​មានតម្លៃ​ថោក​ជាង​១០​ដង ។​ Robeto de La Rica អ្នកស្រាវជ្រាវ​ម្នាក់​ ក្នុងចំណោម​នោះ​ ឲ្យ​ដឹង​បន្ថែមថា វិធីសាស្ត្រ​នេះ​ធ្វើ​ឲ្យ​យើង​អាច​វិនិច្ឆ័យ​ស្ថានភាព​ជំងឺ បាន​ឆាប់រហ័ស ហើយ​មាន​វិធីសាស្ត្រ​ព្យាបាល​សមស្រប ។ ម្យ៉ាងទៀត​ដោយសារ​វា​ ពុំ​តម្រូវ​ឲ្យ​មាន​មីក្រូ​ទស្សន៍ ហេតុនេះ​វា​ជា​វិធី​ធ្វើតេស្ត​ មានតម្លៃ​ថោក​ ងាយស្រួល ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 38 នាក់
  Flag Counter
Flag Counter