. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
សរីរាង្គខ្វះសារជាតិអ្វី ងាយបណ្តាល ឲ្យកើតមហារីក
June 30, 2013 (11:41:55) [ 1247 ]
 
 
ក្រៅពី​កត្តា​តំណពូជ បម្រែបម្រួល​ហ្សែ​ន និង​បរិស្ថាន​ចេញ មហារីក​នៅមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយនឹង​ទម្លាប់​ទទួលទាន​ប្រចាំថ្ងៃ ។​

-​ខ្វះ Carotene B អាច​បង្ក​មហារីក​សួត​
​បច្ចុប្បន្ន​មហារីក​សួត​នៅតែ​ជា​ប្រភេទ​ជំងឺមហារីក​មួយ​មាន​អត្រា​ខ្ពស់ ។ ក្រៅពី​បណ្តា​លពី​ការជក់បារី សរីរាង្គ​ប្រសិន​ខ្វះ Carotene B ក៏បង្ក​ជា​មហារីក​សួត ។ ដូច្នេះ​អ្នក​ជក់បារី​រយៈពេល​វែង អ្នកជំងឺ​របេង​សួត និង​អ្នក​ធូលី​រុំ​សួត គួរ​ទទួលទាន​ឲ្យ​បាន​ច្រើន​អាហារ​សម្បូរ Carotene B ដូចជា​អំពៅ ការ៉ុត ម្នាស់ ស្វាយ ល្ហុង និង​តៅហ៊ូ​... ។​

-​ខ្វះ​ប្រូតេអ៊ីន​អាច​បណ្តាល​ឲ្យ​កើត​មហារីកក្រពះ​
​ប្រសិន​យើង​បញ្ចូល​មិន​គ្រប់​ប្រូតេអ៊ីន​ពី​អាហារ ពិសេស​គឺ​ប្រូតេអ៊ីន​សម្បូរ​សារធាតុ​បំប៉ន និង​មានលទ្ធភាព​នាំ​ដល់​ការកើត​មហារីកក្រពះ ។ មុននេះ​មហារីកក្រពះ​មួយ​រយៈកាល​ត្រូវបាន​ហៅថា "​ជំងឺ​អ្នកក្រ​" ។​
​ដូច្នេះ​អ្នក​រលាក​ក្រពះ ដំបៅ​ក្រពះ អ្នកមាន​មុខងារ​អង្គ​បដិបក្ខ​ទាប និង​គ្រួសារ​មាន​ប្រវត្តិ​មហារីកក្រពះ​គួរ​ទទួលទាន​ច្រើន​អាហារ​មាន​ប្រូតេអ៊ីន សម្បូរ​សារធាតុ​បំប៉ន​ជាប្រចាំ ឧទាហរណ៍​ដូចជា​ត្រី បង្គា សាច់​សុទ្ធ សណ្តែកសៀង ស៊ុតមាន់​... ។​ ក្រៅពីនេះ​ប្រសិន​យើង​ទទួលទាន​ត្រីប្រឡាក់​ច្រើន អាហារ​ប្រែ​មាន​ផ្ទុក​សារជាតិ nitrosamine បង្ក​មហារីក​ក៏​នឹង​បង្កើន​ហានិភ័យ កើត​មហារីកក្រពះ ។ ប្រសិន​យើង​ទទួលទាន​ប្រៃ​ពេក ក៏មាន​លទ្ធភាព​នាំ​ដល់​ជំងឺ​រលាក​ក្រពះ ។

-​ខ្វះ​ជាតិ​សរសៃ​អាច​បង្ក​មហារីក​ពោះវៀន​
​ក្នុង​របប​ទទួលទាន​របស់​ជីវភាព​ទំនើប អាហារ​ប្រូតេអ៊ីន​ខ្ពស់​ជាតិ​ខ្លាញ់​ខ្ពស់​ដណ្តើម​អត្រា​កាន់តែច្រើន ចំណែក​ជាតិ​សរសៃ​នោះ​កាន់តែ​តិច​ទៅៗ ។ អាហារ​ប្រូតេអ៊ីន​ខ្ពស់ ជាតិ​ខ្លាញ់​ខ្ពស់​ក្រោយពេល​ចូល​សរីរាង្គ​បំបែក​រំដោះ​នឹង​បង្កើត ជា​សារជាតិ​បង្ក​មហារីក ។ ក្នុងស្ថានភាព​ខ្វះ​ជាតិ​សរសៃ សារជាតិ​បង្ក​មហារីក​នេះ​នឹង​បន្សល់ទុក​លើ​ស្រោម​ពោះវៀន​ក្នុង​រយៈពេល​វែង ផ្តើម​ពី​នោះ​នាំ​ដល់​ការកើត​មហារីក​ពោះវៀន ។​ ​ដូច្នេះ យើង​ត្រូវ​ទទួលបាន​អាហារ​សម្បូរ​ជាតិ​សរសៃ​ច្រើន​ដូចជា​ស្រូវ​សាឡី ពពួក​សណ្តែក Carotene ក្រូច​... ។

-​ខ្វះ​វីតាមីន D អាច​បង្ក​មហារីក​ក្រពេញ​ទឹកដោះ​
​តួលេខ​ស៊ើបអង្កេត​ជាក់ស្តែង​សុទ្ធតែ​បញ្ជាក់ថា បរិមាណ​វីតាមីន D ក្នុង​សរីរាង្គ​អ្នកជំងឺ​ក្រពេញ​ទឹកដោះ​ច្រើនតែ​ទាប​បំផុត ។​ ជំនាញការ​ស្រាវជ្រាវ​កាណាដា នៅ​រកឃើញថា ប្រៀបធៀប​ជាមួយ​អ្នកជំងឺ​មហារីក​ក្រពេញ​ទឹកដោះ​មិន​ខ្វះ​វីតាមីន D អ្នកជំងឺ​មហារីក​ក្រពេញ​ទឹកដោះ​ខ្វះ​វីតាមីន D ក្នុង​សរីរាង្គ​មាន​អត្រា​បាត់​បង់ជីវិត​ខ្ពស់ជាង ។​ ដូច្នេះ អ្នក​ងាយ​កើត​មហារីក​ក្រពេញ​ទឹកដោះ ដូចជា​ក្នុង​គ្រួសារ​មាន​ប្រវត្តិ​មហារីក​ក្រពេញ​ទឹកដោះ ស្ត្រី​ពុំទាន់​មាន​ទំនាក់ទំនង​ផ្លូវភេទ ស្ត្រី​មជ្ឈិមវ័យ​និង​ស្ត្រី​ឆាប់​មាន​រដូវ ឬ​អស់​រដូវ​យឺត​គួរ​ទទួលទាន​ឲ្យ​បាន​ច្រើន​ត្រី សាច់គោ ថ្លើម​ជ្រូក និង​ផ្នែក​ក្រហម​នៃ​ស៊ុតមាន់​... ទន្ទឹម​នោះ​ត្រូវ​សំដិល​ថ្ងៃជា​ប្រចាំ ដើម្បី​ជំរុញ​សរីរាង្គ​សំយោគ​កាន់តែច្រើន​វីតាមីន D ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter