. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
សារប្រយោជន៍ទាំង៦ របស់ការអានសៀវភៅ ចំពោះសរីរាង្គ
June 30, 2013 (11:37:52) [ 1323 ]
 
 
ជំនួស​ឲ្យ​ការ​អង្គុយ​ ពីមុខ​កុំព្យូទ័រ​ ជាច្រើន​ម៉ោង ឬ​និយាយ​ទូរស័ព្ទ ​មិន​ឈប់ឈរ ចូរ​អ្នក​លៃ​ទុកពេល​វេលា ​កំណត់​មួយ ដើម្បី​អាន​សៀវភៅ ។ មាន​សៀវភៅ​ ពុំ​ត្រឹមតែ​ជួយ​លើកកម្ពស់​ ចំណេះដឹង​ប៉ុណ្ណេះ​ទេ តែ​នៅមាន​ប្រយោជន៍​បំផុត​សម្រាប់​ សុខភាព​របស់​អ្នក ។​

១-បង្ការ​ប្រឆាំង​ភាពចំណាស់​នៃ​ខួរក្បាល ៖ ក៏ដូចជា​សាច់ដុំ​របស់​សរីរាង្គ ខួរក្បាល​ក៏ត្រូវ​ការហាត់​ពត់​ដើម្បី​ប្រែជា​មាំទាំ និង​មាន​សុខភាព​ល្អ​ជាង ។ ការស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា អាន​សៀវភៅ​ក៏​អាច​រំញោច​ខួរក្បាល​ធ្វើ​សកម្មភាព​ជាប់​រហូត ផ្តើម​ពីនេះ​បង្ការ​ភាពចំណាស់​របស់​ខួរក្បាល​បាន​យ៉ាង​ល្អ ។​

២-​បន្ថយ​ស្ត្រេ​ស ៖ តាម​ការស្រាវជ្រាវ​រប​ស់​សកល​វិទ្យាល័យ Sussex (​អង់គ្លេស​) ក្នុងចំណោម​វិធី​បន្ថយ​ស្ត្រេ​ស ប្រសិទ្ធភាព​របស់​ការ​អាន​សៀវភៅ​គឺ​ខ្ពស់បំផុត ។ អាន​សៀវភៅ​អាច​បន្ថយ​កម្រិត​ស្ត្រេ​ស​ចុះ​ដល់ ៦៨% តែ​ក្នុង​៦​នាទី ប្រសិទ្ធភាព​ខ្ពស់ជាង​យ៉ាងច្រើន​ប្រៀប​នឹង​ស្តាប់​តន្ត្រី និង​ដើរ ។ ពួក​អ្នក​ចិត្ត​វិទ្យា​ចាត់ទុកថា ពេល​អាន​សៀវភៅ ការ​ត្រិះរិះ​ពិចារណា​របស់​មនុស្ស​គ្រប់គ្នា នឹង​ប្រមូលផ្តុំ​ទៅក្នុង​សាច់រឿង ហេតុនេះ​ភាព​តានតឹង​អាច​នឹង​ត្រូវបាន​ធូរស្រាល ។​

៣-​កែប្រែ​ប្រសើរឡើង​ការចងចាំ ៖ សៀវភៅ​១​ក្បាលៗ​សុទ្ធ​តែមាន​រាប់លាន​ព័ត៌មាន រួមមាន​ទិដ្ឋភាព សាច់រឿង ឈ្មោះ​តួអង្គ ការពណ៌នា​លំអិត ហេតុនេះ​ពេល​អាន​សៀវភៅ​ខួរក្បាល​នឹង​ងាយ​ចងចាំ​របស់​ទាំងនេះ ។ ពេល​ខួរក្បាល​ត្រូវបានធ្វើ​ការមិន​ឈប់ឈរ​ជាមួយ​ព័ត៌មាន ដោះស្រាយ​ព័ត៌មាន នោះ​លទ្ធភាព​ក្តាប់ យល់ដឹង​ព័ត៌មាន​ក៏​កើនឡើង ផ្តើម​ពី​នោះ​ការចងចាំ​របស់​អ្នក​ក៏ត្រូវ​បាន​កែប្រែ​ប្រសើរ​ជាង ។​

៤-របៀបរបប​រស់នៅ​ល្អ​ត្រឹមត្រូវ​ជាង ៖ ការស្រាវជ្រាវ​មួយ​នៅ​អាមេរិក រកឃើញថា អ្នក​ចូលចិត្ត​អាន​សៀវភៅ​នោះ​ក៏​នឹងមាន​ទម្លាប់​សម្រាកកាយ​សមស្រប​និង​ទម្លាប់​ទទួលទាន​ត្រឹមត្រូវ​ជាង ។ មូលហេតុ​គឺ​ដោយសារ​អាន​សៀវភៅ គេ​រៀនសូត្រ​បាន​ចំណេះដឹង​យ៉ាងច្រើន​អំពី​សុខភាព ។​

៥-​លើកកម្ពស់​ការប្រមូល​ផ្តុំ ៖ ក្នុង​យុគសម័យ​អ៊ិន​ធឺ​ណេ​ត យើង​ត្រូវ​សម្រេច​ភារកិច្ច​យ៉ាងច្រើន​ក្នុង​រយៈពេល​ខ្លី​ដូចជា​ត្រួតពិនិត្យ​លិខិត និយាយ​តាម​អ៊ិន​ធឺ​ណេ​ត ស្តាប់​ទូរស័ព្ទ​....​សកម្មភាព​ទាំងនេះ​ប្រព្រឹត្តទៅ​ជាប់​រហូត​អាចធ្វើ​ឲ្យ​អ្នកធ្វើការ "​ដូច​ម៉ាស៊ីន​១" ហើយ​ការប្រមូលផ្តុំ​របស់​អ្នក​ក៏ត្រូវ​ថយចុះ ។ តែ​ពេល​អាន​សៀវភៅ​គ្រប់ការ​យកចិត្តទុកដាក់​របស់​អ្នក​សុទ្ធតែ​ប្រមូលផ្តុំ​ទៅក្នុង​ទំព័រ​សៀវភៅ ។ រឿងនេះ​អាចជួយ​អ្នក​ពត់​បាន​លក្ខណៈ​ប្រមូលផ្តុំ ស្លុង​អារម្មណ៍​ជាង លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ។​

៦-​ព្យាបាល​រោគ​ផ្លូវចិត្ត ៖ ពួក​វេជ្ជបណ្ឌិត​ខាង​សរសៃប្រសាទ​វិទ្យា​នៅ​អង់គ្លេស​កំពុង​ពិសោធន៍​វិធី​ព្យាបាល​រោគ​ផ្លូវចិត្ត​ថ្មី​១ នោះ​គឺ​លើកឡើង​បញ្ជី​ឈ្មោះ​សៀវភៅ​ឲ្យ​អ្នកជំងឺ​មើល ។ លទ្ធផល​គឺ​អ្នក​ព្យាយាម​អាន​សៀវភៅ​នោះ​ពុំ​សូវ​តានតឹង​អារម្មណ៍ និង​កើតរោគ​ផ្លូវចិត្ត​ជាង​អ្នក​មិនសូវ​អាន ។ ដូច្នេះ​តាម​អ្នកជំនាញការ អាន​សៀវភៅ​អាច​ពង្រីក​ប្រសិទ្ធភាព​សកម្ម​ចំពោះ​អ្នក​កើត​ជំងឺផ្លូវចិត្ត​នៅ​សណ្ឋាន​ស្រាល ឬ​ល្មម ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 161 នាក់
  Flag Counter
Flag Counter