. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ឡេ​ការ​ពារ​កំដៅ​ថ្ងៃ​មួយ​ចំនួន​ អាច​​ធ្វើ​ឱ្យ​ខូច​ស្បែក​
June 17, 2013 (07:48:25) [ 1421 ]
 
 
អ្នក​វិទ្យា​សាស្ត្រ​ បាន​អះ​អាងថា ​សារធាតុ​ផ្សំ​មួយ​ប្រភេទ ​នៅ​ក្នុង​ឡេ​ការ​ពារ​កំដៅ​ថ្ងៃ​ ដែល​បណ្តា​អ្នក​ដើរ​កម្សាន្ត​ តែង​ប្រើ​ក្នុងគោល​បំណង ​ការ​ពារ​ស្បែក​របស់​ពួក​គេ​​នោះ​​​ បែរ​ជា​ផ្តល់​​ផល​អវិជ្ជ​មាន ​ផ្ទុយពី​ការ​​​គិត​របស់​គេ​ទៅ​វិញ ​។ តាមការសិក្សា​ស្រាវ​ជ្រាវ​​ របស់​សាកល​វិទ្យា​ល័យ​ Missouri​ សហ​រដ្ឋ​អាមេរិក​ បាន​បង្ហាញ​ថា សារ​ធាតុ​នៅ​ក្នុង​ឡេ​ឈ្មោះ​ស័ង្ក​សី​អុក​ស៊ីត ​​ពេល​ដែល​ត្រូវ​នឹង​ពន្លឺថ្ងៃ ​វា​បញ្ចេញ​ប្រតិ​កម្ម​គីមី​​​ ហើយ​បន្ទាប់​មក ​បញ្ចេញ​​​ម៉ូ​លេ​គុល ​មិន​ទៀង​ទាត់​ហៅ​ថា ​«រ៉ាឌី​កាល់​សេរី» ។

រ៉ា​ឌី​កាល់​សេរី​នេះ នឹង​​ស្វែង​រក​ការ​ចង​​ភ្ជាប់ ​​ជា​មួយ​​ម៉ូលេ​គុល​ផ្សេង​​ទៀត ​ហើយ​​ជា​យថា​ហេតុ​​ ពួកវា​អាច​បំផ្លាញ​បណ្តា​កោ​សិកា​ ទាំង​ឡាយ​ ឬក៏​ DNA ដែល​ស្ថិតនៅ​ក្នុង​ កោសិកា​ទាំង​​នេះ ​។ ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ ​នាំ​ឱ្យ​ក្រុម​អ្នក​ស្រាវ​ជ្រាវ ​យល់​ថា ​វា​អាច​បង្កើន​អត្រា​ មហារីក​ស្បែក ។

វេជ្ជ​បណ្ឌិត​ Tinfa Ma អ្នក​ដឹកនាំ​ការ​ស្រាវ​ជ្រាវ​ បាន​គូស​បញ្ជាក់ថា ​ដរាប​ណា​ស័ង្ក​សី​អុក​ស៊ីត ត្រូវ​ពន្លឺ​ថ្ងៃ​កាន់​តែ​យូរ ​នោះ​ការ​បំផ្លាញ​កោសិកា ​ក៏​កាន់​តែ​មាន​ច្រើន​ឡើង​ដែរ ។ ​លោក​បន្ត​ថា ​«ស័ង្ក​សី​អុក​ស៊ីត​ អាច​បង្កើត​ជា រ៉ាឌី​កាល់​សេរី​នៅពេល ​វាប៉ះ​​ត្រូវ​​ពន្លឺ​ថ្ងៃ ​ហើយ​រ៉ាឌី​កាល់នេះ​ អាច​សម្លាប់​កោសិកា​បាន ​»។​

លោក​វេជ្ជ​បណ្ឌិត​បាន​អះ​អាងថា ​លោកនឹង​​​​​​​​ពិសោធ​បន្ថែម​ទៀត ​ដើម្បី​រក​​ឱ្យឃើញ​កាន់​តែ​ច្បាស់ថា ​តើ​ស័ង្ក​សី​អុក​ស៊ីត​ពិតជាបង្កើត​​រ៉ាឌី​កាល់​ សេរី​ដូចការ​រកឃើញ​នេះ ​ដែរ​ឬ​យ៉ាងណា ​។ ​វិធី​ល្អ​​បំផុត​នៃការ​ធ្វើ​ដំណើរ ​ក្រោម​ពន្លឺ​ថ្ងៃ​ដោយ​មិន​បារម្ភ ​ពីការ​ខូច​ស្បែក ​​គឺ​ស្លៀក​សម្លៀក​បំពាក់​ក្រាស់ ​និងជិត​ខ្លួន ។ គេ​គួរ​តែ​ជ្រកម្លប់ ​នៅ​ពេល​ព្រះ​អាទិត្យ ​បញ្ចេញ​កំដៅ​​ខ្លាំង ​ចន្លោះ​ពី ម៉ោង១១ ​ទៅ​ ម៉ោង​៣ ​រសៀល​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter