. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
អ្នក​ប្រើ​ខនធេកលែន ​លើក​សម្រស់​​កែវភ្នែក​ ជួបបញ្ហាច្រើន​
June 12, 2013 (12:03:17) [ 1483 ]
 
 
សម័យទំនើបនេះ គេ​សង្កេត​ឃើញ​ថា យុវតី​ខ្មែរ​​មួយចំនួន បាននិយម​ប្រើ​ពណ៌កែវភ្នែក​ «ខនធេនលេន» (Contact Lenses) ដែលពួកគេ​យល់​ឃើញថា ជាការលើក​សម្រស់កែវ​ភ្នែក​ធ្វើ​ឱ្យប្រស្រី​​ភ្នែក​ធំ​ស្អាត និង​បន្ថែម​មន្ត​ស្នេហ៍​មួយ​កម្រិត​ទៀត ព្រោះ​តែ​គេអាច ​ប្រើ​​ភ្នែក​ពណ៌​ខ្មៅទៅ​ជា លឿង ក្រហម ខៀវ ទឹក​ប្រាក់... តាម​ចិត្ត​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​ក៏ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​​ប្រស្រី​ភ្នែក​គួរ​ឱ្យ​បារម្ភ​ ។

តាមគេហ​​ទំព័រ​​បរទេសអ្នកជំនាញ​ខាង​សុខភាពភ្នែក​បានឱ្យដឹងថា អ្នក​ដែលនិយមប្រើប្រាស់កែវខនធេកលែន នៅ​ជាប់ប្រស្រីភ្នែក ដើម្បី​លើក​សម្រស់នោះ អាចធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​​ដល់​កែវភ្នែក ដូចជាភ្នែកឡើងក្រហម ទឹក​ដក់ក្នុងភ្នែក និងអាចប្រឈមនឹងការ​ងងឹត​ភ្នែក​ភាគច្រើន (ខ្វាក់) ប្រសិន​ជាគេ​ប្រើកែវ​ខនធេកលេនញឹក​ញាប់ ។ ទឹក​ចិញ្ចឹមសម្រាប់ ត្រាំកែវខនធេកលេន ​ដើម្បី​រក្សា​បាន​យូរ និងទម្ងន់​​កែវ​ខនធេក​លេន​ដែល​មាន​ផ្ទុកវីតាមីន E អាច​បង្ក​ជា​ជំងឺ​​ទឹកដក់​ក្នុង​ភ្នែក និង​អាច​កកើត​ជា​រោគ​​ផ្សេងៗបាន ។ ទឹក​ដក់ក្នុង​​​ភ្នែក​អាច​បណ្តាល​​ឱ្យ​​​យើង​​បាត់​បង់ចក្ខុ​​​ពីធម្មជាតិ ឬ​ខ្វាក់ ។

ដូច្នេះ​​​យុវតីដែល​និយមប្រើកែវ​ខនធេកលេន​ជាប្រចាំ គួរ​តែ​ស្វែង​យល់​ពី​ផលប៉ះពាល់​​ដល់កែវភ្នែក​ដូចខាងលើ​ធ្វើយ៉ាង ណា​កុំឱ្យ​ដោយសារតែ​ភាព​ចង់​​ស្រស់​​ស្អាត​ បំផ្លាញកែវភ្នែក​ដ៏មាន​តម្លៃ​របស់​យើង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 236 នាក់
  Flag Counter
Flag Counter