. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ធ្វើការជាមួយអ៊ីមែលជាប្រចាំ ទទួលជំងឺសម្ពាធឈាមខ្ពស់
June 12, 2013 (11:39:00) [ 1466 ]
 
 
លទ្ធផល​ស្រាវជ្រាវ​ថ្មី​បំផុត ​របស់​សកលវិទ្យា​ល័យ Loughborough របស់​អង់គ្លេស​ឲ្យ​ដឹងថា អ្នក​ដែល​ធ្វើការ​ច្រើន​ជាមួយ​សារ​អេ​ឡិច​ត្រូ​និ​ច និង​បង្ក​ភាព​តានតឹង​ជាប្រចាំ​ ងាយ​រង​ជំងឺ​បេះដូង និង​សម្ភា​ធ​ឈាម​ខ្ពស់ ។​

តាម Daily Mail របស់​អង់គ្លេស​នោះ អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​សម្ពាធ​ឈាម ចង្វាក់បេះដូង កម្រិត Cortsol អ័រម៉ូន​បង្ក​ភាព​តានតឹង ​ក្នុង​សរីរាង្គ​ របស់​បុគ្គលិក​ ៣០​រូប ចំណុះ​បណ្តា​ស្ថាប័ន ​នៃ​អាណាចក្រ​អង់ក្លេស ដែល​ប្រាស្រ័យ​ទាក់ទង​ជាប្រចាំ​ក្នុង​ការទទួល និង​បញ្ជូន​អ៊ីមែល ។​ លទ្ធផល​បង្ហាញ​ឲ្យ​ឃើញថា មាន​ទំនាក់ទំនង​ដោយផ្ទាល់​រវាង​អ៊ីមែល និង​ស្ត្រេ​ស គ្រា​ដែល​ ៩២% នៃ​អ្នកចូលរួម​ សុទ្ធតែ​កើន​សម្ពាធ​ឈាម និង​ចង្វាក់បេះដូង​ក្នុងពេល​អាន ឬ​ប្រើប្រាស់​អ៊ីមែល ទូរស័ព្ទ ។ ទន្ទឹម​នោះ អ្នកស្រាវជ្រាវ​សម្គាល់​ឃើញថា ពួក​បុគ្គលិក​ទាំងនោះ​សប្បាយរីករាយ​ពេល​ទទួលបាន​អ៊ីមែល ដែល​ខ្លឹមសារ​មាន​ប្រយោជន៍ ឬ​ការ​អរគុណ​ពី​អ្នកផ្សេង​ក្រោយពេល​សម្រេច​ការងារ ។ ប៉ុន្តែ​ផ្ទុយទៅវិញ ស្ត្រេ​ស នឹង​កើនឡើង​ពេល​ទទួលបាន​អ៊ីមែល​ដែលជា​សម្ពាធ​មកលើ​ការងារ ។​

សាស្ត្រាចារ្យ Tom Jackson អ្នកដឹកនាំ​ការស្រាវជ្រាវ​អះអាងថា អ៊ីមែល​បាន​ក្លាយជា ​មធ្យោបាយ​ពុំមាន​សារៈ ប្រយោជន៍​១ ឥទ្ធិពល​អាក្រក់​ដល់​អ្នកប្រើប្រាស់​វា ។ ប៉ុន្តែ​បើ​យក​វា​ទៅ​ប្រៀបធៀប​នឹង​ទូរស័ព្ទ ការសន្ទនា​តទល់​វា​មិន​អន់​ពេក​ទេ ព្រោះ​ទាំងអស់​សុទ្ធសឹង​នាំមក​នូវ​ស្ត្រេ​ស ។​ ហេតុនេះ​បើតាម​លោក​គឺ​ចាំបាច់​ត្រូវមាន​ការបណ្តុះបណ្តាល​បុគ្គលិក​ពី​ការប្រើប្រាស់ ត្រួតពិនិត្យ​គណនី​អ៊ីមែល​របស់​ពួកគេ​ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន​ចៀសវាង​ស្ថានភាព​តានតឹង​នាំ​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ ដូចជា​សម្ពាធ​ឈាម​ខ្ពស់ ក្រពេញ​ប្រូ​ស្តា​ត និង​បេះដូង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 128 នាក់
  Flag Counter
Flag Counter