. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ការ​បរិភោគម្នាស់ និងអត្ថប្រយោជន៍​ សុខភាពទាំង៧
June 08, 2013 (02:41:22) [ 1488 ]
 
 
ម្នាស់គឺ​ជា​ផ្លែឈើ​មួយ​ចំនួន ​នៃ​តំបន់​ត្រូពិក​ មាន​ប្រជាប្រិយភាព​បំផុត​ នៅ​ក្នុង​ពិភពលោក​។ ពួក​វា​គឺ​ជា​ផ្អែម ជូរ និង​ឆ្ងាញ់​ សំខាន់​ជាង​នេះ​ទៀត ម្នាស់មាន​ជីវជាតិ និងអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាព​។ វាមិនចម្លែកទេ ដែលម្នាស់​ត្រូវ​បាន ​មនុស្ស​ជា​ច្រើន ដាក់បញ្ចូលទៅក្នុង ​របបអាហារ របស់ពួកគេ ដើម្បី​ជីវិត​មាន​សុខភាព​ល្អ​។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ នៃការញ៉ាំម្នាស់៖

១. សំបូរវីតាមីន ​និងជាតិរ៉ែ
ម្នាស់មាន​ផ្ទុក​វីតាមីន ​និង​សារធាតុ​រ៉ែ​ជាច្រើនរួមមាន​វីតាមីន C​, កាល់ស្យូម​, ផូស្វ័រ ​និង​ប៉ូតាស្យូម​។ វា​ក៏​សម្បូរ​ជាតិ​ Fiber ​និង​កាឡូរីផងដែរ​។ អត្ថប្រយោជន៍ពិសេស​របស់​វាគឺ​ផ្លែឈើ​នេះ​មាន​កំរិត​ជាតិ​ខ្លាញ់​ និង​កូ​លេ​ស្តេ​រ៉ុលទាប​​។
២. ការពារ​ការ​ក្អក​និង​ផ្តា​សាយ
ដោយសារម្នាស់ គឺ​សំបូរ​វីតាមីន C វា​អាច​ប្រយុទ្ធ​ប្រឆាំង​មេរោគ​ដែល​​ប​ណ្តា​ល​អោយ​ក្អក ​និង​ផ្តា​សាយ​។ សូម្បី​តែ​នៅ​ពេល​ដែល​អ្នក​ត្រូវ​បាន​ឆ្លង​មេរោគ​នេះរួចហើយក៏ម្នាស់នៅតែអាច​ជួយ​អ្នក​បាន​។ ផ្លែឈើ​នេះ​មានសារធាតុ bromelain ដែល​មាន​ប្រសិទ្ធិ​ភាព​នៅ​ក្នុង​ការ​ប​ង្រ្កា​ប​ក្អក ​និងបន្ថយជាតិ​ស្លេះ។ ការ​បរិភោគម្នាស់ ខណៈ​ពេល​ដែល​កំពុង​លេបថ្នាំ​តាមវេជ្ជ​បញ្ជា​​អាច​ជួយ​អ្នកជាបានយ៉ាងឆាប់រហ័ស​។

៣. ជួយពង្រឹង​ឆ្អឹង
ម្នាស់ ក៏​មាន​សមត្ថភាព​ពង្រឹង និងថែ​រក្សា​ឆ្អឹង​អោយរឹងមាំ​។ នេះ​គឺ​ដោយ​សារ​តែ​ផ្លែ​ឈើ​នេះ​មាន សារធាតុ ម៉ង់ហ្គាណេស (manganese) ដែល​ជា​សារធាតុ​រ៉ែ​​មួយ​ដែល​រាងកាយ​របស់​យើង​ត្រូវការ​ដើម្បី​កសាង​ឆ្អឹង​ និង​ជាលិកា​តភ្ជាប់​។ ជា​ការពិត​ណាស់​ប្រសិន​បើ​អ្នកញ៉ាំ​ម្នាស់មួយពែង​ ​អ្នក​អាច​ទទួល​បាន ៧៣ ភាគ​រយ​នៃ​តម្រូវ​ការ​សរុប​សម្រាប់ម៉ង់ហ្គាណេស ដែលរាងកាយ​របស់យើងត្រូវការ​។

៤. ធ្វើអោយអញ្ចាញ​ធ្មេ​ញអោយមាន​សុខភាពល្អ
មនុស្សគ្រប់គ្នា​តែង​តែ​ព្រួយ​បារម្ភ​ណាស់​ដែល​ធ្មេញ​របស់​ពួក​គេមាន​អញ្ចាញមិនរឹងមាំ​។ ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​អញ្ចាញ​ធ្មេ​ញមិនរឹងមាំ ធ្មេញ​របស់​គាត់​នាង​នឹង​មាន​នៅ​ក្នុង​ផលប៉ះពាល់ជាច្រើនពិសេសងាយជ្រុះ និងបាក់។ ការ​បរិភោគម្នាស់ នឹង​ពង្រឹង​អញ្ចាញ​ធ្មេ​ញ​របស់​អ្នក​ហើយព្រមទាំង​ជួយ​រក្សា​ធ្មេញ​របស់​អ្នក​មាន​សុខភាព​ល្អ ​និង​រឹងមាំ​។

៥. បន្ថយហានិភ័យ​នៃ​ការងងឹតភ្នែក
ម្នាស់ ក៏អាចការពារ​ជម្ងឺ​ជាច្រើនប្រភេទដូចជាការងងឹតភ្នែក ។ ជំងឺ​នេះ​ដែល​ជា​បុព្វហេតុ​ចំបង​នៃ​ការ​បាត់​បង់​ចក្ខុ វិញ្ញាណ​មនុស្ស​ពេញវ័យ​ដែល​បង្ក​ឡើង​ដោយ​ការខូចខាត​រេទីន (ផ្នែកមួយនៃភ្នែក)​។ ការអាន មើល​មុខ ​និង​ការ​ធ្វើ​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​អាច​បណ្តាលអោយជួប​បញ្ហា​នេះ​។ ការបញ្ចូលម្នាស់​ក្នុង​របប​អាហារ​របស់​អ្នក​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​បាន​ ៣៦ ភាគ​រយ​ ព្រោះ​ដោយ​សារ​តែ​ផ្លែឈើ​នេះ​មាន​ផ្ទុក ប្រភេទវីតាមីន carotene ​ដែល​ល្អ​សម្រាប់​វិញ្ញាណ​នៃ​ការ​មើលឃើញ​របស់​យើង​។

៦. កាត់​បន្ថយ​ជំងឺ​រលាក​សន្លាក់
ដោយសារ​ផ្លែឈើ​នេះ​មាន​គុណសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​ បរិភោគម្នាស់​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៃ​ការ​រលាក​សន្លាក់​នៅ​ខណៈ​ពេល​ជា​មួយ​គ្នាម្នាស់ក៏ធ្វើអោយ​ឆ្អឹងកាន់តែរឹងមាំបន្ថែមទៀត​។ ក្រៅ​ពី​ជំងឺ​រលាក​សន្លាក់​នោះ​ វា​ក៏​អាចជួយ​នូវ​លក្ខខណ្ឌ​ស្រដៀង​គ្នា​ផ្សេង​ទៀត​ដូច​ជា​រោគសញ្ញាដែលម្រាមដៃឈឺឆៀបៗនៅពេលយប់ និង រោគប្រគ្រីវរឺរោគឈឺតាមសន្លាក់ឆ្អឹង ។

៧. ជួយសម្រួលការរំលាយ​អាហារ
សារធាតុ Bromelain បាន​រក​ឃើញ​នៅ​ក្នុងម្នាស់អាចបន្ថយជាតិអាស៊ីតក្នុងក្រពះ​ ហើយ​ក៏​អាច​ជួយអោយ​លំពែង​ដំណើរការបានល្អ​ក្នុង​ការ​រំលាយ​អាហារ​ ដែល​ធ្វើអោយយើងមាន​សុខភាព​ល្អ​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter