. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
៩ប្រការធ្វើឲ្យអ្នក ចាស់មុនអាយុ
June 07, 2013 (13:40:51) [ 1464 ]
 
 
១​ម៉ោងៗ​មើល​ទូរទស្សន៍​កាត់បន្ថយ​អាយុ​របស់​អ្នក ២២​នាទី ហាត់ប្រាណ​តិចពេក ច្រើនពេក សុទ្ធតែ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់ ឬ​ផឹកទឹក​តាម​បំពង់​បឺត នឹងធ្វើ​ឲ្យ​ស្នាម​ជ្រួញ​លើ​មុខ​ច្រើនជាង​.... ។​ ភាពចំណាស់​ដំណើរការ​លឿន ឬ​យឺត​អាស្រ័យ​ទៅតាម​កត្តា​ផ្សេងៗ​គ្នា ។​

១.​មើល​ទូរទស្សន៍​
​ការស្រាវជ្រាវ​មួយ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ Queensland (​អូស្ត្រាលី​) បង្ហាញថា ១​ម៉ោង​មើល​ទូរទស្សន៍​នឹង​បំ​ព្រួញ​ជីវិត​របស់​អ្នក​២២​នាទី ។ ទូរទស្សន៍​ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​អាក្រក់​រង្វង់​ចង្កេះ​ប៉ុណ្ណោះ​ទេ វា​នៅ​បំ​ព្រួញ​អាយុ​របស់​អ្នក និង​ធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺ Alzheimer ។​

២.​ទទួលទាន​ទឹក​ដោយ​ប្រើ​បំពង់​បឺត​
​យើង​តែង​គិតថា ភេសជ្ជៈ​ណា​បញ្ចូល​ក្នុង​ខ្លួន នឹង​ឥទ្ធិបល​ដល់​សុខភាព​ដោយ​មិន​ស្មានថា វិធី​ទទួលទាន​ក៏​ជា​មូល ហេតុ​ឥទ្ធិពល​ដល់​ភាពចំណាស់​ជាក់ស្តែង​នោះ ការប្រើ​បំពង់​បឺត នឹងធ្វើ​ឲ្យ​កើន​ភាពចំណាស់​ដោយសារ​វា​ធ្វើ​ឲ្យ​ស្នាម​ជ្រួញ​កកើត​ជុំវិញ​មាត់ ដូច​អ្នក​ជក់បារី ។ ពួក​អ្នកជំនាញការ​ទូន្មាន​ចូរ​ទទួលទាន​ផ្ទាល់​ដោយ​មិន​ប្រើ​បំពង់​បឺត ។​

៣.​ហាត់ប្រាណ​តិចពេក ឬ​ច្រើនពេក​
​មិនអាច​រៀបរាប់​អស់ពី​ផលប្រយោជន៍​នៃ​ការហាត់​ប្រាណ ។ ដោយសារ​វា​ដែល​អ្នកមាន​អារម្មណ៍​ថា ខ្លួន​នៅ​ក្មេង ពោរពេញ​ដោយ​ថាមពល ភ្លឺស្វាង​ត្រូវបាន​ការពារ​ផុត​ជំងឺ Alzheimer ។ ជាងនេះទៀត​បរិមាណ​ឈាម​ទៅដល់​ស្បែក​ច្រើនជាង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ពេល​មិន​ហាត់ប្រាណ​ឬ​ហាត់​ឈប់​កណ្តាល​ទី​នឹង​បំ​ព្រួញ​ជីវិត​របស់​អ្នក ធ្វើ​ឲ្យ​កើន​គ្រោះ ថ្នាក់​ត្រូវ​ធាត់ បេះដូង​... ។ ប៉ុន្តែ​ហាត់ប្រាណ​ច្រើនពេក​នឹងធ្វើ​ឲ្យ​រឹង​សន្លាក់ បង្កើន​ហានិភ័យ​រលាក​សន្លាក់ ហើយក៏​ធ្វើ​ឲ្យ​អ្នក​ឈានទៅរក​ភាពចំណាស់​លឿន​ជាង ។​

៤.​ស្ករ​
​ទទួលទាន​ស្ករ​ច្រើនពេក​នឹងធ្វើ​ឲ្យ​កើន​ខ្លាញ់​ពោះ ។ បន្ថែម​លើ​នោះ​ស្ករ​រួមជាមួយ​ពន្លឺព្រះអាទិត្យ និង​ជក់បារី​ជា​មូល ហេតុ​សំខាន់​៣​នាំ​ដល់​ស្នាម​ជ្រីវជ្រួញ ។ ពេល​កម្រិត​ស្ករ​ក្នុង​ឈាម​ខ្ពស់ និង​បង្ក​រកា​រដាច់​បាត់ Collagen ក្រោម​ស្បែក ។ ពេល​ដាច់​បាត់ ភាពយឺត​យារ របស់ Collagen ត្រូវ​រឹង​ទៅ បណ្តាល​ឲ្យ​ស្បែក​មាន​ស្នាម​ជ្រួញ និង​យារ​ធ្លាក់ ។​

៥.​ពាក់​កាស​ត្រចៀក​
​ការស្រាវជ្រាវ​មួយ​បានចង្អុលបង្ហាញ​ថា ប្រើ​កាស​ត្រចៀក​ក្នុង​១​ម៉ោង​អាច​ឥទ្ធិពល​បណ្តោះអាសន្ន​ដល់​សោតវិញ្ញាណ​អ្នក​ស្តាប់ ។ ក្នុងពេល​ការស្រាវជ្រាវ​មួយ​ផ្សេងទៀត​បង្ហាញថា ជាមួយនឹង​បិ​រ​មាណ​សំឡេង​ខ្ពស់បំផុត​អាចដាក់​សោត វិញ្ញាណ​ទៅក្នុង​គ្រោះថ្នាក់​របួស​ជា​ស្ថាពរ ។​

៦.​ការងារ​
​ការងារ​គឺ​ចាំបាច់​សម្រាប់​យើងទាំងអស់គ្នា ប៉ុន្តែ​ការចំណាយ​ពេលវេលា និង​កម្លាំង​ច្រើនពេក​ដើម្បី​វា នឹងធ្វើ​ឲ្យ​យើង​ឆាប់​ចាស់​ជាង ។ ការស្រាវជ្រាវ​ទាំងឡាយ​បាន​បញ្ជាក់ថា ស្ត្រេ​ស​ក្នុង​ការងារ​អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​ជំងឺ​បេះដូង បង្កើនល្បឿន​ចំណាស់​កោសិកា ។ ប្រើពេល​វេលា​ច្រើន​សម្រាប់​ការងារ មានន័យ​ដូចគ្នា​នឹង​ការថយចុះ​ពេលវេលា​ហាត់ប្រាណ ទទួលទាន សម្រាកកាយ ។​

៧.​សាប៊ូ​
​យើង​គិតថា សាប៊ូ​ចាំបាច់​សម្រាប់​ស្បែក តែ​ជាក់ស្តែង​ពុំមែន​ដូច្នេះ​ឡើយ ។ ស្បែក​ត្រូវការ​ស្រទាប់​សំបក​អាស៊ីត​១ ដើម្បី​ធ្វើ​របង​ការពារ​ធម្មជាតិ ពេល​លាង​ដោយ​សាប៊ូ​មាន​លក្ខណៈ​អាល់​កា​ឡាំង អាច​កម្ចាត់​បាត់​ស្រទាប់​ការពារ​នេះ បណ្តាល​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ ។ អ្នកជំនាញការ​ទូន្មាន​គួរ​រក​ប្រភេទ​សាប៊ូ​មាន​កម្រិត PH ល្មម ។​

៨.​ខ្នើយ​សំឡី​
​ប្រសិន​ពេល​គេង​អ្នក​គេង​ផ្អៀង​តែ​ម្យ៉ាង​នោះ​ផ្ទៃមុខ​របស់​អ្នកនឹង​ត្រូវ​កៀប ហើយ​ខ្នើយ​សំឡី​អាច​បង្ក​ស្នាម​ជ្រួញ​លើ​ស្បែក ។ ដើម្បី​បញ្ចៀស​ភាពចំណាស់​លឿន​ចូរ​ប្តូរ​មក​គេង​ផ្ងារ ឬ​ប្រើ​ខ្នើយ​ព្រែ Satin អាច​បន្ថយ​ស្នាម​ជ្រួញ និង​រក្សា​កម្រិត​សំណើម​ឲ្យ​ស្បែក ។​

៩.​របប​ទទួលទាន​ពុំ​សូវ​មាន​ជាតិ​ខ្លាញ់​
​មនុស្ស​ជាច្រើន​តម​ទទួលទាន​ខ្លាញ់​ដើម្បី​បញ្ចុះទម្ងន់ ដោយ​មិនដឹងថា ខ្វះ​ជាតិ​ខ្លាញ់​ដូចជា Omega 3 អាច​ឥទ្ធិពល​ដល់​ល្បឿន​ចំណាស់​របស់​អ្នក ។ Omega 3 មាន​ច្រើន​ក្នុង​ប្រេង​ត្រី គ្រាប់​អាល់​ម៉ុ​ន​... ចាំបាច់​សម្រាប់​យើង និង​ជួយ​ឲ្យ​យើង​នៅ​ក្មេង​បានយូរ ។ វា​ពុំ​ត្រឹមតែ​រក្សា​ឲ្យ​ស្បែក​តឹង​រលោង ពុំ​សូវ​ជ្រីវជ្រួញ បង្កើន​សុខភាព​ឲ្យ​ខួរក្បាល បេះដូង តែ​នៅ​បង្កើន​អាយុ​ឲ្យ​អ្នក ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter