. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
វិធីព្យាបាលជំងឺគួរឲ្យព្រឺខ្លាច ដោយសត្វឈ្លើង
June 07, 2013 (13:16:40) [ 1690 ]
 
 
ឲ្យ​សត្វ​ឈ្លើង​ខ្មៅ​វារ​រវីមរវាម និង​បឺត​ឈាម​លើ​មុខ​ ពិតជា​វិធី​ព្យាបាល​ជំងឺ​ គួរ​ឲ្យ​ព្រឺព្រួច​មួយ ។​ ​ពួក​អ្នកស្រាវជ្រាវ ​អាល្លឺម៉ង់​ បាន​រកឃើញ​ ប្រសិទ្ធភាព​ បន្ថយ​ការឈឺចាប់​ពិសេស ​ពី​វិធី​ព្យាបាល​ ដោយប្រើ​សត្វ​ឈ្លើង​ ដើម្បី​បឺត​ឈាម ​ត្រង់​កន្លែង​ឈឺ​ លើ​សរីរាង្គ​មនុស្ស ។​

ពី​បណ្តា​ឆ្នាំ​១៩៨០ ឈ្លើង​បានចាប់ផ្តើម​ត្រូវបាន​ពួក​អ្នក​វះកាត់​កែ​សម្ផស្ស​ប្រើប្រាស់​ជាថ្មី​ដើម្បី​កម្ចាត់​ចោល​អស់​ឈាម​ផ្តុំ​ក្នុង​ដៃ ឬ​ជើង ត្រូវបាន​ភ្ជាប់​ឡើងវិញ​ដើម្បី​បំបាត់​ហានិភ័យ​រលេះរលួយ ។​ ​បច្ចុប្បន្ននេះ​មានការ​ស្រាវជ្រាវ​ជាច្រើន​អំពី​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​របស់​សត្វ​ឈ្លើង ។ ក្នុងនោះ​ការស្រាវជ្រាវ​ដំបូង​មួយ​អំពី​ប្រសិទ្ធភាព​បឺត​ឈាម​របស់​ឈ្លើង​បាន​រកឃើញថា ឲ្យ​ឈ្លើង​បឺ​ឈាម​នៅ​ក្បាលជង្គង់​ក្នុង​រង្វង់​២​ខែ នឹងធ្វើ​ឲ្យ​ថយចុះ​ការឈឺ​រួយ​ជង្គង់​បង្កឡើង​ដោយ​ជំងឺ​រលាក​សន្លាក់ ។​

​ក្រៅពីនេះ​ពួក​អ្នកស្រាវជ្រាវ​របស់​សក​ល​វិទ្យាល័យ Duissburg Essen របស់​អាល្លឺម៉ង់​ក៏​រកឃើញថា វិធី​ព្យាបាល​ប្រើ​សត្វ​ឈ្លើង​ដើម្បី​បឺត​ឈាមមាន​ប្រសិទ្ធភាព​បន្ថយ​ឈឺចាប់​ប្រហាក់ប្រហែល​នឹង​អ្នក​ប្រើ​ថ្នាំ​បន្ថយ​ឈឺចាប់ Ibuprofen រាល់ថ្ងៃ ។ វិធី​ព្យាបាល​នេះ​មាន​ប្រសិទ្ធភាព​ដូចជា​ថ្នាំ​បន្ថយ​ឈឺចាប់​ផង និង​ជួយ​អ្នក​បញ្ចៀស​បាន​នូវ​ឥទ្ធិពល​មិនល្អ​ចំពោះ​ក្រពះ​របស់​ថ្នាំ​បន្ថយ​ឈឺចាប់​ផង ។​ ​វិធី​ប្រើ​ឈ្លើង ដើម្បី​ព្យាបាល​ជំងឺ​ត្រូវបាន​ជនជាតិ​អេ​ហ្សី​ប​បុរាណ​អនុវត្ត​តាំងពី​៣០០០​ឆ្នាំមុន ។ ភស្តុតាង​អំពី​ភាព​ទូទៅ​និង​ប្រសិទ្ធភាព​របស់​វិធីសាស្ត្រ​នេះ​គឺ​សត្វ​ឈ្លើង​៦​លាន​ក្បាល​ត្រូវបាន​ប្រទេស​នេះ​នាំចូល​ក្នុង​១​ឆ្នាំៗ​ដើម្បី​ព្យាបាល​ជំងឺ ។​

​ថ្វី​ត្បិត​តាំងពី​ចុង​សតវត្សរ៍​ទី​១៩ វិធី​ព្យាបាល​ឈ្លើង​បឺត​ឈាម​ដើម្បី​ព្យាបាល​ជំងឺ​សន្សឹមៗ​ត្រូវ​បាត់​កិត្តិនាម​ព្រោះ​វា​ធ្វើ​ឲ្យ​អ្នកជំងឺ​ខ្សោយ​ទៅៗ និង​មានការ​ប្រឈម​ឆ្លង​មេរោគ​ខ្ពស់ជាង ។ ប៉ុន្តែ​បច្ចុប្បន្ននេះ វិធីសាស្ត្រ​នេះ​បែរជា​ត្រូវបាន​ចាត់ ទុក​ជាការ​រ​ស់​ឡើងវិញ​មួយ និង​ក្លាយជា​ចរន្ត​ព្យាបាល​ជំងឺ​របស់​មនុស្ស​ល្បីឈ្មោះ ។​ ការពិសោធន៍​ជាក់ស្តែង​១​ថ្មីៗ​នេះ​កំពុង​ត្រូវបាន​អនុវត្ត​ដើម្បី​ត្រួត​ពិនិត្យមើល​តើ​ជំងឺ​ឈឺ​ខ្សែ​សរសៃប្រសាទ​បណ្តាល​ពី​ជំងឺ Zona អាច​ត្រូវបាន​ព្យាបាល​ដោយ​វិធី​ឲ្យ​ឈ្លើង​បឺត​ឈាម​ឬ​អត់ ។​ ពួក​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ក្នុង​ទឹកមាត់​របស់​ឈ្លើង​មាន​ផ្ទុក​បរិមាណ​ដ៏​ធំ​១ នៃ​ថ្នាំ​បន្ថយ​ឈឺចាប់ , ថ្នាំ​សណ្តំ និង​សារជាតិ​ចម្រុះ​ធ្វើ​ឲ្យ​ឈាមរាវ ជួយ​បន្ថយ​ការឈឺចាប់​យ៉ាង​រហ័ស​ដោយ​មិន​បង្ក​ឥទ្ធិពល​បន្ទាប់បន្សំ ។ Alicja ជំនាញការ​ចិញ្ចឹម​ឈ្លើង​១​រូប​ជនជាតិ​រុស្ស៊ី​បាន​មានបទពិសោធន៍​១០​ឆ្នាំ ក្នុងការ​ចិញ្ចឹម​ឈ្លើង​ដើម្បី​ព្យាបាល​ជំងឺ ។ បច្ចុប្បន្ន​អ្នកស្រី​មាន​ស្នាក់ការ​នៅ​ឡាស​វេ​ហ្គាស និង​ញូវយ៉ក ដោយមាន​អ្នកជំងឺ​ជាច្រើន​នៅ​ពាសពេញ​ពិភពលោក ។​

​បច្ចុប្បន្ននេះ ជំនាញការ Alicja មាន​កសិដ្ឋាន​ចិញ្ចឹម​ឈ្លើង​១​ធំ​បំផុត​ពិភពលោក នៅ Hendy ភាគខាងត្បូង Walas ប្រទេស​អង់គ្លេស ។ នៅទីនេះ សត្វ​ឈ្លើង​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ត្រូវបាន​ចិញ្ចឹម​ថែទាំ​ក្នុង​បរិស្ថាន​គ្មាន​មេរោគ​ទាំងស្រុង ។ វិធី​ព្យាបាល​ជំងឺ​ដោយ​សត្វ​ឈ្លើង​របស់​អ្នកស្រី Alicja បាន​សង្គ្រោះ​អ្នកជំងឺ​ជាច្រើន​មាន​តាំងពី​ជំងឺ​សរសៃឈាម​បេះដូង ដល់​ជំងឺ​ជ្រុះ​សក់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter