. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
បារី​ធ្វើឱ្យ​ថមថយ ​កម្រិត​វីតាមីន D ក្នុង​សរីរាង្គ​
April 04, 2013 (12:06:23) [ 1527 ]
 
 
បើតាម​ការស្រាវជ្រាវ​មួយ នាពេល​ថ្មីៗ​នេះ បាន​បង្ហាញថា ការជក់បារី អាចធ្វើ​ឲ្យ​មានការ​ថន​ថយ​នូវ​កម្រិត​វីតាមីន D ហើយ​វា​ក៏​អាចធ្វើឱ្យ​អ្នក​ជក់បារី កើត​ជំងឺមហារីក​ផងដែរ​។​ ​ក្នុងការ​ស្រាវជ្រាវ​នេះ គេ​បាន​វាស់​កម្រិត​វីតាមីន D ក្នុង​ប្លា​ស្មា​ពី​សំណាក​ឈាម ដែល​ប្រមូលបាន​ពី​ឆ្នាំ​ ១៩៨១-១៩៨៣ របស់​ប្រជាជន​ដា​ណឺ​ម៉ាក ១០.០០០ នាក់​។ បន្ទាប់ពី នោះ ពួក​អ្នកស្រាវជ្រាវ បាន​តាមដាន​អ្នក​ទាំងនេះ ក្នុងអំឡុងពេល​ដល់​ទៅ ២៨​ឆ្នាំ តាមរយៈ​មជ្ឈមណ្ឌល​ម​ហារី​ក ដា​ណឺ​ម៉ាក​។ ក្នុងចំណោម​នោះ មាន ១.០៨១​នាក់ បាន កើត​ជំងឺមហារីក​មួយ ពាក់ព័ន្ធ​នឹង​ការជក់បារី​។

​ពួក​អ្នកស្រាវជ្រាវ បាន​កំណត់ថា កម្រិត​វីតាមីន D ជា​មធ្យម ដែលមាន​នៅក្នុង​សរីរាង្គ​របស់​អ្នក​ទាំងនេះ ត្រឹមតែ ១៤,៨ mg/ml ធៀប​នឹង​កម្រិត មធ្យម ១៦,៤ mg/ml របស់​អ្នក​ត្រូវបាន​តាមដាន​ទាំងអស់​។​ លទ្ធផល​ទាំងអស់នេះ ជា​លើកដំបូង បាន​បង្ហាញថា គ្រោះថ្នាក់​កើត​ជំងឺមហារីក ពាក់ព័ន្ធ​នឹង​ការជក់បារី មានការ​ទាក់ទង​ជាមួយ​កម្រិត​វីតាមីន D ទាប​។ ទិន្នន័យ ទាំងឡាយ ក៏​ចង្អុល​បង្ហាញថា សារជាតិ​គីមី​នៅក្នុង​ផ្សែង​បារី អាចមាន​ឥទ្ធិពល​លើ​មុខងារ និង​ការ​បំប្លែង​សារជាតិ​របស់​វីតាមីន D ។ ផ្ទុយ​មកវិញ វីតាមីន D ក៏ អាច​ផ្លាស់ប្តូរ​ភ្នាក់ងារ​បង្ក​មហារីក​របស់​សារជាតិ​គីមី​ក្នុង​ផ្សែង​បារី​។​

ក្នុងការ​ស្រាវជ្រាវ​នោះដែរ វេជ្ជបណ្ឌិត និង​ជា​បណ្ឌិត​វេជ្ជសាស្ត្រ Borge G. Nordestagaard បាន​និយាយថា "ការវិភាគ​ទាំងឡាយ​របស់​យើងខ្ញុំ បង្ហាញ​ពី​ទំនាក់ទំនង​រវាង កម្រិត​វីតាមីន D ទាប ក្នុង​ប្លា​ស្មា ជាមួយ​ការ​ប្រឈម​ខ្ពស់​នឹង​ការកើត​ជំងឺមហារីក មាន​ពាក់ព័ន្ធ​ដល់​បារី​។ រឿងនេះ​សំខាន់​ណាស់​ចំពោះ​ការស្រាវជ្រាវ ក្នុង​អនាគត​អំពី​ទំនាក់ទំនង​រវាង​កម្រិត​វីតាមីន D ក្នុង​ប្លា​ស្មា ជាមួយ​គ្រោះថ្នាក់​កើត​ជំងឺមហារីក​" ។​

​ការជក់បារី អាច​បណ្តាលឱ្យ​កើត​ជំងឺមហារីក​ច្រើន​ប្រភេទ ដូចជា​៖ មហារីក​ប្លោកនោម​, មាត់ស្បូន​, បំពង់ក​, ក្បាល​និង​ក​, តម្រងនោម​, ថ្លើម​, សួត​, ក្រពេញ​លំពែង​, ក្រពះ ក៏​ដូច​មហារីក​ឈាមស​។​ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង បាន​អះអាងថា ការចំណាយ​លើ​ការថែទាំ​សុខភាព និង​ការខាតបង់​ទិន្នផល បង្កឡើង​ដោយ​ការជក់បារី ចំពោះ​ខឿនសេដ្ឋកិច្ច គឺ​ប្រហាក់ប្រហែល ១៩៣ ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter