ឧបករណ៍កាន់ដៃ ជួយសំឡឹងធ្លុះជញ្ជាំង
|
July 02, 2013 (14:17:50)
|
[ 1415 ] |
|
|
|
|
ក្រុមវិស្វករនៃវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) អាមេរិកបានបង្កើត ឧបករណ៍កាន់ដៃ ។ ដែលអ្នកប្រើវាអាចឈរនៅម្ខាងជញ្ជាំង ហើយតាមដានបាន រាល់ចលនាទៅជញ្ជាំងម្ខាងទៀត ។ ឧបករណ៍ដ៏អស្ចារ្យនេះ មានឈ្មោះ ថា Wi-Vi នឹងជួយដល់អ្នកប្រើវា អាចសំឡឹងឃើញមនុស្ស ឬវត្ថុណាមួយចលនា មកកៀកជិត ឬ ឆ្ងាយពីជញ្ជាំង ។ តាមអ្នកផលិត Wi-Vi នេះ វាអាចចាប់យកបាន ចលនាដ៏តូចបំផុត ។
ផលិតកររបស់ ឧបករណ៍នេះឲ្យដឹងថា Wi-Vi ប្រតិបត្តិការហើយបញ្ចេញសញ្ញា Wi-Fi នៅក្នុងជញ្ជាំង ។ សញ្ញានេះមួយផ្នែកបានទម្លុះជញ្ជាំង ប្រតិពន្លឺទៅលើមនុស្ស ដែលនៅជញ្ជាំងម្ខាងទៀត ហើយបកត្រឡប់មកកាន់ ឧបករណ៍នេះវិញ ។ Wi-Vi នឹងបញ្ចេញសញ្ញា២ ដែលច្រាស់គ្នា (ផ្ទុយគ្នា) ។
ប្រសិនបើសញ្ញាទាំង២នេះ ប៉ះទៅលើវត្ថុមួយដែលឈរស្ងៀម ឧបករណ៍វត្ថុ ឬជញ្ជាំងនោះវានឹង (កម្ចាត់គ្នា" ទៅវិញទៅមក ។ ប៉ុន្តែប្រសិនបើវា "ប៉ះ" ទៅលើវត្ថុធ្វើចលនានោះ ស្ថានការណ៍ "កម្ចាត់គ្នា" នឹងមិនកើតឡើង ហើយបណ្តាចលនា នឹងត្រូវបានបង្ហាញលើអេក្រង់ របស់ឧបករណ៍ Wi-Vi ។ នៅពេលដែល Wi-Vi រកឃើញវត្ថុមួយមានចលនា វានឹងច្បាមតាមវត្ថុនោះយ៉ាងងាយ ហើយរំលងចោលវត្ថុនៅស្ងៀមដទៃទៀត ។
ក្រុមវិស្វករក៏អះអាងថា ឧបករណ៍របស់ពួកគេ អាច "តាមដាន" មនុស្សច្រើនជាង១នាក់ ក្នុងពេលតែមួយ ។ ក្នុងការពិសោធន៍បង្ហាញជាចំហនោះ Wi-Vi អាចច្បាមតាមចលនារបស់មនុស្ស៣នាក់ ។ តាមអ្នកស្រាវជ្រាវឧបករណ៍នេះ មានសារៈប្រយោជន៍ខ្លាំងចំពោះភ្នាក់ងារសង្គ្រោះ អាចជួយឲ្យគេរកឃើញមនុស្សជាប់គាំងក្នុងគំនរបាក់បែក ។ ពួកគេឲ្យដឹងថា ឧបករណ៍នេះនឹងត្រូវបានដាក់បង្ហាញ នៅក្នុងសន្និសីទនៃអង្គការសហព័ន្ធសមាគមកុំព្យូទ័រអាមេរិក ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|