ចិនបង្កើតកុំព្យូទ័រ កំពូលលឿន បំផុតលើលោក
|
July 02, 2013 (14:01:09)
|
[ 1405 ] |
|
|
|
|
ប្រទេសចិនកំពុងបង្កើត ប្រវត្តិសាស្ត្រថ្មី ដោយផលិតកុំព្យូទ័រ កំពូលលឿនបំផុតលើលោក ពោលគឺជាកុំព្យូទ័រ ដែលលឿនជាងប្រភេទកុំព្យូទ័រនានា នៅអាមេរិកទៅទៀត ។ យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN បានឱ្យដឹងថា កុំព្យូទ័រប្រភេទថ្មី Tianhe-2 មានឈ្មោះហៅក្រៅថា Milkeyway-2 ត្រូវបានដាក់ឱ្យដំណើរការ ដោយសាកលវិទ្យា ល័យបច្ចេកវិទ្យាការពារជាតិចិន (NUDT) នៅក្នុងសន្និសីទ កាលពីចុងខែឧសភា។
លោកសាស្ត្រាចារ្យ Jack Dongarra នៃសាកលវិទ្យាល័យ ថិនណេស៊ី សហរដ្ឋអាមេរិក បានអះអាងថា Milkeyway-2 ប្រតិបត្តិការលឿនបំផុតដល់៣០,៧ petaflop ក្នុងមួយវិនាទី។ កាលពីមុននៅអាមេរិក មានក្រុមហ៊ុនមួយឈ្មោះ Titan ជាកុំព្យូទ័រលឿនបំផុត របស់ក្រសួងថាមពលអាមេរិក ត្រូវបានគេកត់ពេលវេលា បានត្រឹមតែ ១៧,៦ petaflop ប៉ុណ្ណោះក្នុងមួយវិនាទី ។
កុំព្យូទ័រលឿនបំផុត របស់ចិនថ្មីមួយនេះ នឹងបើកចំហប្រតិបត្តិការ លឿនសម្រាប់តំបន់ ភាគនិរតីប្រទេសចិន នៅពេលដែលវាផ្លាស់ប្តូរ ទៅកាន់មជ្ឈមណ្ឌលកុំព្យូទ័រ លឿនបំផុតរបស់ចិន នៅទីក្រុងក្វាងចូវ នៅដំណាច់ឆ្នាំនេះ ។ Milkeyway -2 នឹងត្រូវសាកល្បងជាផ្លូវការ ប៉ុន្តែល្បឿនដែលមិនគួរឱ្យជឿរបស់វា ទំនងជាស្ថិតនៅលើតារាងកុំព្យូទ័រទាំង៥០០ ដែលត្រូវបានគេរំពឹងថា នឹងដាក់ដំណើរការ នៅក្នុងសន្និសីទកំពូល កុំព្យូទ័រអន្តរជាតិ នៅសប្តាហ៍ក្រោយ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|