កំពូលរថយន្តបើកដំបូល កំពូលល្បឿន ហើយចេះ ហែលទឹក
June 30, 2013 (10:24:31)
[ 1394 ]
ដោយមានល្បឿន គួរឲ្យសរសើរទាំងលើគោក និងក្នុងទឹក ធ្វើឲ្យស៊េរីរថយន្ត កូនកាត់នាវា Water Car Panther បង្កឡើងនូវភាពរំជើបរំជួល នៅអាមេរិក ជាមួយនឹងតម្លៃជាង ១០ម៉ឺនដុល្លារ ។ សេរីរថយន្តបើកដំបូលនេះ មានរាងរៅស្រដៀង នឹងរថយន្ត Suv Jeep CJ ។
តាមក្រុមហ៊ុនផលិត Water Car ដែលមានស្នាក់ការ នៅកាលីហ្វ័រញ៉ានេះ Panther ត្រូវបានប្រើពេលវេលាស្រាវជ្រាវ និងអភិវឌ្ឍន៍១៤ឆ្នាំ ។ តួរបស់ Panther ធ្វើពីសរសៃកញ្ចក់ ដោយគ្រោងឆ្អឹងវាធ្វើពីក្រូម(cr) ពេលធ្វើដំណើរលើគោក វាប្រើម៉ាស៊ីន V6 37 ផលិតដោយក្រុមហ៊ុនហុងដា អមជាមួយប្រអប់លេខដៃ៤លេខ ។ វាអាចបើកបានល្បឿនលឿនបំផុតគឺ ១២៩km/h
រីឯគ្រាចុះទឹក ប្រព័ន្ធព្យួរ នឹងទាញកង់ឡើង ក្នុងរង្វង់៨វិនាទី ហើយ Panther ប្តូរទៅប្រើម៉ាស៊ីនប្រតិកម្ម ហៅថា Panther Jet Drive ។ គ្រឿងម៉ាស៊ីននេះ អាចឲ្យ Panther រត់បានល្បឿន 38miles/h ។ ល្បឿននេះល្បឿនក្នុងលំដាប់ដំបូងរបស់ប្រភេទជលយានដូចគ្នានេះ ។ តាមអ្នកផលិត តម្លៃផលិតរថយន្តប្រមាណ ១០៦.០០០USD ។ ទោះបីមិនទាន់ដាក់លក់ផ្លូវការ តែមានលិខិតបញ្ជាទិញ២៥រួចស្រេច ក្នុងនោះមានសេដ្ឋីខ្លះនៅ Dubai ។
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018