បច្ចេកវិទ្យាថ្មពិលថ្មី មានអាយុវែង ធ្វើពីឈើ និងសូដ្យូម
|
June 22, 2013 (09:52:28)
|
[ 1393 ] |
|
|
|
|
បច្ចុប្បន្ននេះមាន បច្ចេកវិទ្យាថ្មពិលជាច្រើន ដែលអ្នកវិទ្យាសាស្ត្រ កំពុងសិក្សាផ្តោតលើ ។ ប៉ុន្តែថ្មីបំផុតនេះ ពួកគេទើបធ្វើការដាក់បង្ហាញ បច្ចេកវិទ្យាថ្មពិលថ្មី ផលិតពីសរសៃឈើ និងសូដ្យូម (Sodium) ។ តាមរបាយការណ៍ របស់ Sciene Recorder នោះក្រុមអ្នកវិទ្យសាស្ត្រពីវត្ថុធាតុ នៃសកលវិទ្យាល័យ Maryland បានជោគជ័យក្នុងការស្រាវជ្រាវរកឃើញ ថ្មពិលបង្កើតពីសរសៃឈើ និងសូដ្យូម ដែលនាំឲ្យថ្មពិលមានអាយុវែងជាងប្រភេទថ្មពិល Lithium បច្ចុប្បន្នដល់ទៅ ៤០០ដង ។
ថ្មពិលនេះនឹងចាប់យកសរសៃឈើ ធ្វើជាវត្ថុធាតុគ្រឹះ គួបផ្សំជាមួយ Solium នៅខាងក្នុង ហើយសំបកក្រៅធ្វើពីស័ង្កសី ។ បណ្តាសរសៃឈើ នឹងកាត់បន្ថយការរួម និងប៉ោង ដែលតែងកើតឡើងជារឿយៗ ចំពោះថ្មពិល ហើយវាក៏ជាលក្ខណៈដំបូង ជួយឲ្យថ្មពិលមានអាយុវែង ។ លទ្ធផលនេះក៏បង្ក ការស្រឡាំងកាំង ចំពោះអ្នកវិទ្យាសាស្ត្រ នៃសកលវិទ្យាល័យ Maryland ដែរ ព្រោះថា វាក្លាយជាបច្ចេកវិទ្យា ធ្វើឲ្យកើនអាយុបានវែងបំផុត ក្នុងចំណោមថ្មពិល nano បច្ចុប្បន្ននេះ ។
សាស្ត្រចារ្យ Liang Hu នៃសកលវិទ្យាល័យ Maryland ឲ្យដឹងថា អារម្មណ៍ទទួលបាន ផ្តើមចេញពីឈើ ធ្វើឲ្យយើងខ្ញុំចាប់ផ្តើមមានគោលគំនិត ផលិតថ្មពិលពីវត្ថុធាតុធម្មជាតិ ស្និទ្ធស្នាលនឹងបរិស្ថាននេះ ។ ឈើមាននៅគ្រប់ទីកន្លែង និងជាវត្ថុធាតុអស្ចារ្យ សម្រាប់ស្តុកអគ្គិសនី នៅវេលាខាងមុខ ។
របកគំហើញខាងលើ ត្រូវបានចាត់ទុកជា ជំហានលោតផ្លោះមួយ ពុំមែនដោយសារតែវា ឆ្លើយតបនឹងបញ្ហាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវានៅមានអត្ថន័យជ្រាលជ្រៅ ដល់ការផលិតថ្មពិល Na-ion ដែលមានចំណុះផ្ទុកបានច្រើនស្ថេរភាពខ្ពស់ ហើយចំណាយទាប ។ ទន្ទឹមនោះ វាក៏ជាបច្ចេកវិទ្យាមួយ ផ្តោតទៅលើថ្មពិលថាមពលព្រះអាទិត្យ ក៏ដូចជាបច្ចេកវិទ្យាស្រដៀងគ្នា ដទៃទៀតផងដែរ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|