នាឡិកាឆ្លាតរបស់ជប៉ុន ចេះវាស់ស្មារតី និង កំរិតជាតិអាល់កុល
|
June 21, 2013 (04:30:40)
|
[ 1355 ] |
|
|
|
|
នេះគឺជានាឡិកាឆ្លាត បង្កើតឡើងសម្រាប់មនុស្ស ដែលវក់វីស្មារតីខ្លាំង ។ ក្រុមហ៊ុនផលិតនាឡិកាជប៉ុន Tokyoflash បានចេញនាឡិកាដៃ ច្នៃប្រឌិតមួយ ដែលមិនត្រឹមតែ ធ្វើតេស្តស្មារតី (ក្រោយសេពសុរា) របស់អ្នកជាមួយនឹងហ្គេមដែលបំពាក់ ខាងក្នុងប៉ុណ្ណោះទេ តែថែមទាំងធ្វើតេស្ត កំរិតជាតិអាកុល ក្នុងឈាមជាមួយនឹងឧបករណ៍ ធ្វើតេស្តជាតិអាល់កុល Breathalyser ដែលបំពាក់ខាងក្នុងទៀតផង ។
នាឡិកាឆ្លាតឈ្មោះថា Kisai Intoxicated ដែលត្រូវបានលក់ជូនក្នុងតម្លៃចេញដំបូង ៩៩ ដុល្លារ រហូតដល់យប់ថ្ងៃសុក្រក្នុងប្រទេសអូស្ត្រាលីនោះ បង្ហាញនូវកាលបរិច្ឆេទ និងពេលវេលា ព្រមទាំងម៉ោងរោទ៍ ដូចដែលអ្នករំពឹងមាននៅនាឡិកាដៃដទៃទៀតដែរ ។
ប៉ុន្តែឧបករណ៍ Breathalyser ក៏ត្រូវបានបង្កប់នៅខាងក្រោមអ្វីដែលមើលទៅស្រដៀងកន្លែងចុចមើលម៉ោង (Watch Dial) និងអាចត្រូវបានប្រើដើម្បីវ៉ាស់កំរិតជាតិអាល់កុលក្នុងឈាមរបស់អ្នកពាក់នាឡិកា ចាប់ពីកំរិត 0,00១ រហូតដល់កំរិតខ្ពស់ ០,២ ស្មើនឹង ៤ ដងនៃការកំណត់ការបើកបរស្របច្បាប់របស់អូស្ត្រាលី ។
ដើម្បីធ្វើតេស្តស្មារតី អ្នកពាក់នាឡិកាត្រូវតែមួល Watch Dial, រួចរង់ចាំខណៈពេលដែល Sensor វាស់ជាតិអាល់កុលរបស់វាកំពុងឡើងកំដៅ, ហើយបន្ទាប់មកត្រូវផ្លុំចូលនាឡិកាឆ្លាតនេះនៅរយៈចម្ងាយ ២ សង់ទីម៉ែត្រ ។
អេក្រង់ឧបករណ៍ Breathalyser របស់នាឡិកា ដែលស្ថិតនៅខាងស្តាំនៃអេក្រង់ LCD របស់វា បង្ហាញនូវកំរិតភាពស្រវឹងចំនួនបីប្រភេទ ។ បើគ្មានជាតិអាល់កុលត្រូវបានរកឃើញទេ វានឹងបង្ហាញភ្លើងបៃតង, បើមានកំរិត ០,០០១ ដល់ ០,០៦ គឺត្រូវចាត់ចូលប្រភេទ "កំពុងស្រវឹង" និង មានភ្លើងពណ៌លឿង, និង បើលទ្ធផលចេញមកមានកំរិត ០,៦១ ដល់ ០,២ គឺត្រូវចាត់ជាផ្លូវការចូលប្រភេទ "ស្រវឹង" និងមានបង្ហាញភ្លើងក្រហម ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|