វិធីសាស្ត្រ ៧យ៉ាង បញ្ចៀសកុំឱ្យកូន ក្លាយជាក្មេងទំនើង
|
June 21, 2013 (04:17:32)
|
[ 1345 ] |
|
|
|
|
ការមានកូនអាចជាសុភមង្គលមួយ នៅក្នុងក្រុមគ្រួសារ ហើយក៏ជាបទពិសោធន៍ ដ៏អស្ចារ្យមួយ ក្នុងជីវិតផងដែរ ។ ប៉ុន្តែការចិញ្ចឹមបីបាច់ ពួកគេឱ្យធំដឹងក្តី ក្លាយជាមនុស្សមានចរិត ឫកពាល្អ សុភាពរាបសា រមទម មិនទំនើង គឺជាកាព្វកិច្ច យ៉ាងលំបាកមួយ ។ ការអប់រំបុត្រធីតា របស់លោកអ្នក កុំឱ្យក្លាយជាក្មេងទំនើង វាមិនត្រឹមតែធ្វើឱ្យជីវិតមានភាពងាយស្រួលប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យពួកគេ ធំឡើងក្លាយជាមនុស្ស ដែលមានការវិនិច្ឆ័យហេតុការណ៍ ដោយត្រឹមត្រូវ ។ តាមក្រុមអ្នកជំនាញ អះអាងថា យុវវ័យធ្លាប់ឪពុកម្តាយ ទំរើសកាលពីវ័យកុមារភាពងាយនឹងមើលស្រាលលើអ្នកដទៃ តែឱ្យតម្លៃខ្លួនឯងខ្ពស់កប់ពពក ខ្វះខាតការគ្រប់គ្រងលើខ្លួនឯង និងគ្មានបទពិសោធន៍ជីវិត ។
ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗ ដើម្បីបញ្ចៀសបុត្រធីតា លោកអ្នកពីភាពទំនើង ៖
១-បង្កើតជាគោលការណ៍ច្បាប់មួយ៖
ត្រូវធ្វើឱ្យប្រាកដថា បុត្រធីតារបស់លោកអ្នកដឹងថា រាល់ការចំណាយរបស់ខ្លួន គឺមានព្រំដែន។ ជាឧទាហរណ៍ប្រសិនបើពួកគេ សុំអ្នកញុំាស្ករគ្រាប់ ឬការ៉េម អ្នកត្រូវតែធ្វើឱ្យពួកគេដឹងច្បាស់ ពីចំនួនដែលត្រូវញុំា ។ អ្នកអាចនិយាយដាក់កំហិត ឱ្យពួកគេថា ៖ «កូនអាចញុំាបានស្ករ តែមួយគ្រាប់ទេ ការ៉េមតែមួយទេ » ។ អ្នកមិនគួរនិយាយថា៖ «ស្ករគ្រាប់ ឬ... កូនអាចញុំាបាន» ។
២-ត្រូវផ្តល់រង្វាន់លើកទឹកចិត្ត ចំពោះកិច្ចការលំបាក ដែលគេសម្រេចបាន ៖
ការទិញប្រដាប់ក្មេងលេងថ្មីៗ គឺជាវិធីល្អមួយក្នុងការលួង បុត្រធីតាលោកអ្នក ឱ្យបាត់មាត់ ។ ប៉ុន្តែវាជាទម្លាប់អាក្រក់មួយ ដែលនាំឱ្យពួកគេយល់ថា ខ្លួនអាចសម្រេចបំណងតាមការសុំ ។ ទម្លាប់បែបនេះ នឹងនាំឱ្យបុត្រធីតាលោកអ្នក ធំដឹងក្តីក្លាយជាមនុស្ស គ្មានសមត្ថភាព ។ ជាជំនួសអំណោយ ឬរង្វាន់ត្រូវតែភ្ជាប់ជាមួយលក្ខខណ្ឌ ។ ត្រូវជួយពួកគេឱ្យរៀន ធ្វើកិច្ចការអ្វីមួយបានល្អ និងជោគជ័យ ហើយបន្ទាប់មក ផ្តល់រង្វាន់ជាក្រោយ ។ ត្រូវឱ្យពួកគេយល់ថា អំណោយ ឬពានរង្វាន់ អ្វីមួយ មិនអាចដណ្តើមយកបាន ដោយគ្មានការប្រឹងប្រែង យ៉ាងអស់ពីសមត្ថភាពទេ ។ ទាំងនេះគឺជាមេរៀនជីវិត យ៉ាងសំខាន់ ដែលអ្នកក្នុងនាមជាឪពុកម្តាយ ត្រូវតែផ្តល់ឱ្យកូន។
៣-លើកទឹកចិត្ត និងបណ្តុះបណ្តាល អត្តចរិតសុភាពរាបសា ៖
ត្រូវបង្រៀនបុត្រធីតាលោកអ្នក ឱ្យចេះស្គាល់ទោស ការដឹងគុណ ចេះប្រើពាក្យគួរសម និងពាក្យថា «អរគុណ» ។ អ្វីទាំងអស់នេះត្រូវផ្តើមចេញ ពីលោកអ្នកដែលជាឪពុកម្តាយ ។ ឪពុកម្តាយមិនត្រូវ ប្រើពាក្យពេចន៍មិនល្អ នៅចំពោះមុខកូនៗឡើយ ។ អត្តចរិតឪពុកម្តាយ គឺជាគំរូសម្រាប់កូន ។
៤-ត្រូវម៉ឺងម៉ាត់ ៖
នៅពេលនាំកូនៗ ចេញទៅដើរកម្សាន្ត នៅទីសាធារណៈ មុនពេលចេញពីផ្ទះ អ្នកជាឪពុកម្តាយ គួរពន្យល់ប្រាប់កូនថា អ្នកមានគម្រោងធ្វើអ្វីខ្លះ ទៅកម្សាន្តដល់ទីណាខ្លះ និងត្រូវពន្យល់ពួកគេ ពីអ្វីដែលពួកគេគួរធ្វើ និងមិនគួរធ្វើ។ អនុវត្តវិធីសាស្ត្រ បែបនេះញយដង នឹងជួយឱ្យកូន ចេះគោរពច្បាប់ កោតក្រែងសិទ្ធិអ្នកដទៃ ពេលធំដឹងក្តី ។ មួយវិញទៀត វានឹងជួយបំបិទមហិច្ឆតា ទាមទារចង់បាន តាមទំនើងចិត្តរបស់គេ ។ ជាឧទាហរណ៍មុនពេលនាំពួកគេទៅហាង ឬផ្សារ ដើម្បីទិញអំណោយខួបកំណើត ជូនមិត្តភក្តិរបស់ពួកគេ អ្នកត្រូវពន្យល់ពួកគេឱ្យដឹងច្បាស់ថា ពួកគេមានសិទ្ធិទិញបាន ត្រឹមតែកាដូមួយប៉ុណ្ណោះ ហើយក្រៅពីនោះ មិនអាចទិញបានឡើយ ។ ការធ្វើបែបនេះ ទី១ គឺអាចបញ្ឈប់ ការរំពឹងរបស់គេ ហើយទី២ អាចមិនធ្វើឱ្យពួកគេខូចចិត្ត ។
៥-មិនត្រូវទន់ចិត្ត ឬរំភើបចិត្ត ដោយក្តីអាណិត លើពាក្យអង្វរ របស់កូនឡើយ ៖
នៅពេលបុត្រធីតាលោកអ្នក មិនយល់ស្របរឿងអ្វីមួយ ជាមួយអ្នក ឬជះកំហឹងលើអ្នក ចូរកុំព្យាយាមបង្ហាញឱ្យពួកគេ ឃើញនូវការទោរទន់ចិត្ត ដ្បិតបើពុំដូច្នោះទេ ពួកគេនឹងឆ្លៀតប្រើការទោរទន់ និងរំភើបចិត្តរបស់អ្នក សម្រេចបំណងរបស់គេ ជាហូរហែទៅថ្ងៃអនាគត ។ ត្រូវនិយាយដោយសម្តីមុតមាំថា អំពើរបស់គេ មិនអាចទទួលយកបានទេ ។ ចូរអនុវត្តវិធីសាស្ត្រនេះ ហើយភាពម៉ឺងម៉ាត់បំផុត (មិននិយាយច្រើន! មិនទោរទន់ចិត្ត) ។ ឪពុកម្តាយគួរធ្វើព្រងើយកន្តើយខ្លះ ចំពោះការទាមទារ របស់បុត្រធីតាខ្លួន។
៦-គួរកែកំហុស ឬអំពើមិនគប្បីរបស់កូន ដោយប្រយោល ឬប្រើការប្រៀបធៀប ៖
នៅពេលបុត្រធីតាលោកអ្នក ប្រព្រឹត្តអ្វីមួយដោយខុសឆ្គង ហើយអាចបង្កឱ្យគ្រោះថ្នាក់ ជាជាងប្រាប់ពួកគេដោយផ្ទាល់មាត់ថា អំពើនោះខុសឆ្គង អ្នកគួរណែនាំដោយប្រយោល ឱ្យពួកគេធ្វើសកម្មភាពថ្មីមួយ ដែលមានសុវត្ថិភាពជាង ។ ការកែកំហុសកូន ដោយវិធីសាស្ត្រប្រយោល ជាមធ្យោបាយល្អមួយ បញ្ឈប់អំពើខុសឆ្គង របស់ពួកគេប្រសើរជាងការប្រាប់ ដោយផ្ទាល់មាត់ ។ ឧទាហរណ៍ នៅពេលបុត្រធីតាលោកអ្នក កំពុងលេងឧបករណ៍ដែក (កាំបិត ដែកចុងស្រួច...) អ្នកគួរទាញរបស់ផ្សេងទៀតដែលយល់ថា អាចទាក់ចិត្តគេបានក្នុងនោះ អាចជាឡានជ័របញ្ជាដោយតេឡេ ខ្សែភាពយន្តគំនូរជីវចល...។ អ្នកអាចនឹងប្រើវិធីសាស្ត្រនេះ ជាច្រើនដងដើម្បីលុបបំបាត់ ចំណាប់អារម្មណ៍ របស់ពួកគេ ។
៧-មិនត្រូវផ្តល់ជម្រើសណាមួយ ដែលមិនអាចទៅរួច ដល់កូននោះទេ ។ ក្នុងករណីបុត្រធីតាលោកអ្នក រអ៊ូរទាំមិនពេញចិត្ត នឹងការជ្រើសរើសរបស់អ្នក សម្រាប់ពួកគេ ជាឧទាហរណ៍ ដូចជាទ្រនាប់ជើង អ្នកមិនគួរសួរពួកគេថា «ចង់ពាក់ទ្រនាប់ជើងមួយណា» នោះទេ ។ ជាជំនួសវិញ អ្នកគួរផ្តល់ជម្រើស ឱ្យពួកគេដោយសំណួរថា «ទ្រនាប់ជើងផ្ទាត់ និងឃ្លុបពាក់មួយណា?» ។ មួយវិញទៀតជម្រើសដែលលោកអ្នក ផ្តល់ឱ្យកូនត្រូវពឹងផ្អែក លើស្ថានភាពពិត តាមទីកន្លែងនីមួយៗ ។ ជាក់ស្តែងអ្នកមិនចង់ឱ្យបុត្រធីតា ចេញដើរលេងខាងក្រៅផ្ទះ ដោយខ្លួនទទេ ដូច្នេះអ្នកអាចផ្តល់ជាជម្រើស ឱ្យពួកគេដោយសួរថា «អាវដៃវែង និងដៃខ្លីកូនពាក់មួយណា?» ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|