ជប៉ុនព្យាករណ៍ ពីគោលដៅនៃកុំព្យូទ័រ ខ្លាំងបំផុតពិភពលោក
|
June 21, 2013 (03:46:24)
|
[ 1306 ] |
|
|
|
|
ប្រទេសចិន បានវ៉ាផ្តាច់អាមេរិក អំពីម៉ាស៊ីនកុំព្យូទ័ រលឿនបំផុតពិភពលោក ។ នេះពុំមែន ជាររឿងចិនអួតទេ តែមជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិ ក៏ទទួលស្គាល់ដែរ ។ ព័ត៌មាននេះ ពិតជាព្រនង់មួយ សំពងលើអាមេរិក ធ្វើឲ្យមហាអំណាច មួយនេះ ភ្ញាក់ខ្លួនពិចារណាឡើងវិញពីគូប្រកួត ដែលមាន "គីឡូ" ប្រហែលគ្នា ។ កំពូលម៉ាស៊ីនកុំព្យូទ័រ galaxy 2 ត្រូវបានអ្នកឯកទេសអន្តរជាតិ បញ្ជាក់ថា វាជាប្រព័ន្ធមួយមានល្បឿនលឿនបំផុត ពិភពលោក លើពីកំពូលកុំព្យូទ័ររបស់អាមេរិក២ដងឯណោះ ។
តារាងរៀបលំដាប់ថ្នាក់ Top 500 កុំព្យូទ័រលឿនបំផុត ពិភពលោក ដែលបានប្រកាស ជាសាធារណៈ នៅថ្ងៃទី១៧/៦ ក្នុងសន្និសីទ កំពូលកុំព្យូទ័រអន្តរជាតិ នៅ Leipzi (អាល្លឺម៉ង់) នោះ Galaxy 2 របស់ចិន ឈរនៅលំដាប់ដំបូងគេ ។ កំពូលកុំព្យូទ័ររបស់អាមេរិកគឺ Titan ឈរលេខ២ និង Sequoia ឈរលេខ៣ ។
Galaxy 2 ប្រើប្រាស់ឈីប Ivy Bridge និង Xeon Pho របស់ intel មានល្បឿន ៣៣,៨៦ petaflop/វិនាទី (ប្រហាក់ ប្រហែល ការគណនាលេខ ចំនួន ៣៣,៨៦០ ពាន់លាន/វិនាទី ។ ពិនិត្យដោយឡែកលើល្បឿន វាលឿនជាងទ្វេដងប្រៀបនឹង ១៧,៥៩ petaflop/វិនាទី នៃ Titan របស់អាមេរិក ។
គ្រោងការ Galaxy 2 ជាកម្មវិធីបច្ចេកវិទ្យាខ្ពស់ របស់ប្រទេសនេះ អាចប្រកួតប្រជែងបាន ហើយមិនចំណុះច្រើនចំពោះគូប្រកួតខ្លួន ។ កាសែត CNI របស់ចិនសន្និដ្ឋានថា ជាថ្មីម្តងទៀត ដែលចិនបាននាំមុខអាមេរិក ក្នុងការប្រលងផលិតផល កំពូលកុំព្យូទ័រ ។ លើកមុនកាលពីខែ ១១/២០១០ Galaxy 1A បានចាប់យក តំណែងកំពូលម្តងហើយៗបច្ចុប្បន្ន វាបន្ថយនៅលំដាប់ទី១០ដែរ ។
រដ្ឋាភិបាលចិន មានគំរោងតម្លើង Galaxy 2 នៅមជ្ឈមណ្ឌលកំពូលកុំព្យូទ័រជាតិ នៅក្វាងចូវ ដើម្បីបម្រើឲ្យការ "សិក្សានិងស្រាវជ្រាវ" ។ ប៉ុន្តែមជ្ឈដ្ឋានទូរគមនាគមន៍អន្តរជាតិជឿថា នេះជាការចាប់ផ្តើម ហើយកំពូលម៉ាស៊ីនដទៃៗទៀត និងចាប់កំណើត ហើយសម្រាប់បម្រើឲ្យវិស័យយោធា ។
កាសែត Japnamil របស់ជប៉ុន វាយតម្លៃថា រយៈពេលកន្លងមក ចិនកំពុងតែប្រឹងប្រែង បង្កើតឡើងនូវ "សង្គ្រាមបណ្តាញ" ព្រោះពួកគេមានឧត្តមភាពខ្លះ រួចស្រេចហើយ ។ ឥឡូវមហិច្ឆតានេះ បានលេចរូបរាង ។ កង្វល់របស់មជ្ឈដ្ឋាន ទូរគមនាគមន៍អន្តរជាតិ ចំពោះ "នាគមួយ" កំពុងរើបម្រាស់ ចិនពុំមែនគ្មានហេតុផលទេ គ្រាដែលកន្លងមក បានកើតមានព្រឹត្តិការណ៍ វាយលុកប្រព័ន្ធ លើពិភពលោក បំពានចូលអាថ៌កំបាំង របស់ប្រទេសដទៃ ។
អ្នកខ្វះទុទិដ្ឋិនិយម គ្រាដែលថា ចិនកំពុងតែ "ត្រួតត្រា" ពិភពគ្មានរូបរាង ដែលមានតួនាទីដ៏សំខាន់ ទាក់ទងជាមួយជោគវាសនា មនុស្សលោក ។ ប៉ុន្តែទោះយ៉ាងណា បើពិនិត្យជាទ្រង់ទ្រាយធំវិញ គឺចិនរក្សាបានលំដាប់ចំនួន ៦៦ ក្នុង Top 500 ធ្លាក់ចុះប្រៀបនឹងពលមុននេះ៦ខែ (៧២) ។ ចំណែកអាមេរិកនៅបន្ត "ត្រួតត្រា" ដោយមានលំដាប់ ២៥២ គ្រឿងក្នុង Top 500 ជប៉ុន ៣០គ្រឿង អង់គ្លេស ២៩គ្រឿង បារាំង ២៣គ្រឿង ដោយអាល្លឺម៉ង់ ១៩គ្រឿង ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|