Microsoft នឹងបង្កើតមជ្ឈមណ្ឌល ច្នៃបង្កើតថ្មី នៅបង់ក្លាដែស
|
June 17, 2013 (08:07:50)
|
[ 1479 ] |
|
|
|
|
ក្រុមហ៊ុនផលិតសូហ្វវែយក្ស របស់អាមេរិក Microsoft នឹងបង្កើតមជ្ឈមណ្ឌល ច្នៃបង្កើតថ្មី នៅក្នុងទីក្រុងដាកាអំឡុង ពេល៦ខែខាងមុខ ។ នេះបើយោងតាមលេខាក្រុមហ៊ុន ICT លោក Nazrul Islam Khan ។ ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅអាមេរិកមួយនេះ ក៏មានគម្រោងបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្នុង សួនឧទ្យានទំនើបមួយ នៅក្នុងទីក្រុង Gazipur ផងដែរ ប្រសិនបើរដ្ឋាភិបាល ផ្តល់ដីដល់ក្រុមហ៊ុន ។
លោក Khan និយាយថា លោកបានជួបពិភាក្សា ជាមួយប្រធានក្រុមហ៊ុន Microsoft ប្រចាំអាស៊ីអាគ្នេយ៍ លោក Jamie Harper នៅទីក្រុងដាកា កាលពីពេលថ្មីៗនេះ ហើយបានពិភាក្សាគ្នា លើបញ្ហានេះ ។ លោកបន្ថែមថា មជ្ឈមណ្ឌលច្នៃបង្កើតថ្មីនេះ នឹងជួយបង្កើតគំនិតថ្មី និងកាលានុវត្តភាពធុរកិច្ច រួមជាមួយនឹងសម្របសម្រួល ការផ្ទេរបច្ចេកវិទ្យាផងដែរ ។ កាលពីមុន ក្រុមហ៊ុនអេឡិចត្រូនិកយក្ស របស់កូរ៉េខាងត្បូង Samsung ក៏បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅទីក្រុងដាកាមួយដែរ ។
ក្រុមហ៊ុន Microsoft ក៏នឹងធ្វើការរួមគ្នា ជាមួយសាកលវិទ្យាល័យ បង់ក្លាដែស ដើម្បីបង្កើតមជ្ឈមណ្ឌល ដូចគ្នានេះសម្រាប់និស្សិត ។ លោក Khan និយាយថា យើងចង់ឃើញប្រជាជនរបស់យើង ចេះអភិវឌ្ឍន៍កម្មវិធីផ្សេងៗ និងរកបានរូបិយប័ណ្ណបរទេស ។ មជ្ឈមណ្ឌលបែបនេះ គឺជាជំហានឆ្ពោះទៅកាន់ គោលដៅនោះ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|