ជ័រអាចរារាំង វិទ្យុសកម្មអវកាស យ៉ាងមានប្រសិទ្ធភាព
|
June 17, 2013 (08:02:28)
|
[ 1424 ] |
|
|
|
|
ត្ថុធាតុដែលស្រាលជាង ជាអាទិ៍ជ័រ អាចជួយឲ្យអាវកាសយាននិក ទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព នូវសារធាតុវិទ្យុសកម្ម គ្រោះថ្នាក់ពេលនៅក្នុង លំហអវកាស ។ តាមរបកគំហើញ ដែលចុះផ្សាយលើទស្សនាវដ្តីអនឡាញរបស់ក្រុមអ្នក វិទ្យាសាស្ត្រអាមេរិក មានចំណងជើងថា "អាកាសធាតុអវកាស" នៅថ្ងៃទី ១២/៦ឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រ នៃសកលវិទ្យាល័យ New Hampshire និងវិទ្យាស្ថានស្រាវជ្រាវនិរតី របស់អាមេរិក បានរកឃើញបញ្ហានេះ ដោយផ្អែកតាមការបង្កើត មើលបណ្តាប្រតិវិទ្យុសកម្ម (CRa TER ៖ មាត់ភ្នំភ្លើង) ដោយកែវតារាសាស្ត្រ លើយានអវកាស ស្រាវជ្រាវព្រះច័ន្ទរបស់អាមេរិក (LRO) ។
តាមនោះគឺជ័រ អាចជួយបន្ថយ នូវហានិភ័យចំពោះសុខភាព ចំពោះអ្នកដែលត្រូវអនុវត្តបេសកកម្ម "ចូលជ្រៅ" ទៅក្នុងលំហអវកាស ។ បើតាមអ្នកស្រាវជ្រាវនោះ អាស្រ័យមីញ៉ូបជាវត្ថុសំខាន់ ក្នុងការផលិតយានអវកាស ប៉ុន្តែសមត្ថភាពរបស់លោហៈនេះ អាចការពារបាន បណ្តាកាំរស្មីថាមពលខ្ពស់ ពីអវកាសមកលើមនុស្ស ក្នុងកំរិតទាប ហើយក៏ធ្វើឲ្យចំណាយ លើការផលិតយានអវកាស ថ្លៃច្រើនផងដែរ ប្រៀបទៅនឹងវត្ថុធាតុធ្វើពីជ័រ ។
ប្រធានក្រុមស្រាវជ្រាវ Cary Zeitlin ឲ្យដឹងថា នេះជាការស្រាវជ្រាវដំបូង អនុវត្តវិធីសាស្ត្រសង្កេតមើល ពីអវកាស ដើម្បីដឹងថា តើសារធាតុជ័រ និងវត្ថុធាតុស្រាលដទៃទៀត អាចទប់ស្កាត់បាន បណ្តាកាំរស្មីវិទ្យុសកម្ម អវកាសល្អជាងអាលុយមីញ៉ូម ដែរឬទេ ។ លោកលើកបន្ថែមថា ថ្វីត្បិតវាពុំដោះស្រាយបានទាំងស្រុង នូវការរងវិទ្យុសកម្មជ្រៅក្នុងអវកាសក្តី តែវាបានបង្ហាញនូវប្រសិទ្ធភាព ខុសប្លែកគ្នារវាងសារធាតុផ្សេងពីគ្នា ។
ក្រុមអ្នកស្រាវជ្រាវបានប្រើឧបករណ៍ CRa TER ដើម្បីវាយតម្លៃបរិមាណវិទ្យុសកម្មរបស់បណ្តាកាំរស្មីអវកាសបន្ទាប់ពីគេឲ្យវាឆ្លងកាត់ "មនុស្សជ័រ" មួយ ។ លទ្ធផលគឺវាសុវត្ថិភាពសម្រាប់ការបំពេញបេសកកម្មរយៈកាលវែងក៏ដូចជាផ្តល់ឲ្យគេនូវរចនាសម្ព័ន្ធនៃជ័រ ទ្រាំទ្របានភាពកាចសាហាវរបស់វិទ្យុសកម្មនៃលំហអវកាស ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|