Apple ចេញ iOS ៧ ថ្មី ដែលមានរូបរាង ខុសប្លែកទាំងស្រុង ពី iOS មុនៗ
|
June 12, 2013 (13:16:45)
|
[ 1372 ] |
|
|
|
|
ក្រុមហ៊ុន Apple បានបញ្ចេញនូវ ការប្រថុយប្រថានមួយ ក្នុងចំណោម ការប្រថុយប្រថានធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការផ្លាស់ប្តូរ ទាំងស្រុង នូវសូហ្វវែ iOS របស់ខ្លួន ។ សូហ្វវែ iOS 7 ថ្មីនេះមាន "ការរចនារាងបញ្ឈរសំ ប៉ែត្រ" ឬ "Flat Design" ប៉ុន្តែក្រុមអ្នករិះគន់ និយាយថា រូបរាងថ្មីគួរឲ្យចាប់អារម្មណ៍មួយនេះ អាចនឹងមានផលប៉ះពាល់អវិជ្ជមាន ដោយធ្វើឲ្យអ្នកប្រើប្រាស់ មានការភ័ន្តច្រឡំ ខណៈអ្នកផ្សេងទៀត អះអាងថា វាគ្រាន់តែមើលទៅដូចប្រព័ន្ធ Android របស់គូប្រជែង Google ប៉ុណ្ណោះ ។
នេះគឺជាលទ្ធផល នៃការតស៊ូអំណាចដ៏ធំ យ៉ាងលំបាក ក្នុងក្រុមហ៊ុនមួយនេះ ដែលគេឃើញ ប្រធានមុនរបស់ iOS គឺលោក ស្កុត ហ្វ័រស្តល ត្រូវបានបណ្តេញចេញ ដោយដាក់អ្នករចនា សូហ្វវែ កើតនៅអង់គ្លេស ជំនួសវិញ គឺលោក ស័រ ចូណាថាន ដែលមើលការខុសត្រូវ ចំពោះសូហ្វវែថ្មីនេះ ។ ក្រុមអ្នកជំនាញបានព្រមានថា ការផ្លាស់ប្តូរថ្មីទាំងស្រុងនេះ អាចនឹងធ្វើឲ្យអ្នកប្រើប្រាស់ មួយចំនួនមានការភ័ន្តច្រឡំ ។ លោក ជែន ដ័រសុន ប្រធានអ្នកវិភាគខាងទូរគមនាគមន៍ នៅក្រុមហ៊ុន Ovum បាននិយាយថា "សូហ្វវែនេះ តំណាងឲ្យការផ្លាស់ប្តូររូបរាង និង អារម្មណ៍ស៊ាំទាំងស្រុង ចំពោះប្រព័ន្ធប្រតិបត្តិការ ដែលពុំធ្លាប់ផ្លាស់ប្តូរ រូបរាងសោះ ចាប់តាំងពី Version ដំបូងម្ល៉េះ" ។
ទោះយ៉ាងណា លោកបាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងច្រើនពេក ។ លោកបន្តថា "Version ថ្មីនេះស្ទើរតែមើលមិនស្គាល់ ដែលនឹងធ្វើឲ្យគេយល់ឃើញពីរមតិយោបល់ផ្សេងគ្នាលើសូហ្វវែនេះ ។ មនុស្សមួយចំនួននឹងស្រឡាញ់ ដែលទូរស័ព្ទរបស់ខ្លួនមើលទៅថ្មី ហើយប្លែក ចំណែកអ្នកដទៃទៀតនឹងភ័ន្តច្រឡំដោយសារភាព ថ្មីរបស់ វា" ។ ប្រព័ន្ធប្រតិបត្តិការ iOS 7 ដែលរចនាឡើងសម្រាប់កុំព្យូទ័រ iMac, ទូរស័ព្ទ iPhone និង ថេប្លេត iPad នឹងអាចរកបានក្នុងរដូវរហើយឆ្នាំនេះ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|