យានរបស់ NASA រកឃើញទឹក នៅលើភពអង្គារ
|
June 12, 2013 (12:59:57)
|
[ 1360 ] |
|
|
|
|
ពួកអ្នកវិទ្យាសាស្ត្រ កាលពីថ្ងៃសុក្រទី ០៧ ខែមិថុនា ឆ្នាំ ២០១៣ បានហៅយាន Opportunity របស់ NASA ថាជា ពិការ និង ខូចសន្លាក់ ប៉ុន្តែបានសាទរ របកគំហើញថ្មីៗរបស់ខ្លួន អំពីប្រភពទឹក នៅលើភពព្រះអង្គារ ពោលគឺ ១០ ឆ្នាំ បន្ទាប់ពីយាននេះ ត្រូវបានបញ្ជូនទៅកាន់ ភពក្រហមមួយនេះ ។
យានដើរដោយ ថាមពលព្រះអាទិត្យ គ្មានមនុស្សបើកបរមួយនេះ ទើបតែបានធ្វើការវិភាគ នូវអ្វីដែលប្រហែលជា ថ្មចាស់បំផុត របស់ភពអង្គារ មិនធ្លាប់មានពីមុនមក ដែលគេស្គាល់ថាថ្ម Esperance 6 ។ ថ្មនេះផ្ទុកនូវភស្តុតាងថា ទឹកដែលអាចផ្គត់ផ្គង់ជីវិត ប្រកបដោយសក្តានុពល ធ្លាប់បានហូរយ៉ាងជន់ជោរ ដោយបន្សល់នូវជាតិខនិជដីឥដ្ឋជាច្រើន ។
ប្រធានស្រាវជ្រាវ លោក ស្ទីវ ស្វ្រេស (Steve Squyres) មកពីសាកលវិទ្យាល័យ Cornell University បាននិយាយថា "នេះគឺជាភស្តុតាង ដ៏មានឥទ្ធិពល ដែលថា ទឹកធ្លាប់មានទំនាក់ទំនង ទៅវិញទៅមក ជាមួយថ្មមួយនេះ និងបានផ្លាស់ប្តូរ គីមីសាស្ត្ររបស់វា ពោលគឺបានផ្លាស់ប្តូរនូវខនិជវិទ្យា ក្នុងវិធីមួយដ៏ឲ្យចាប់អារម្មណ៍" ។
លោកបានពណ៌នា ការស្រាវជ្រាវនេះថា ជាបេសកកម្មរយៈពេល មួយទសវត្សរ៍ ដ៏សំខាន់បំផុត ព្រោះវាបានបង្ហាញ នូវសារធាតុគីមី ខុសគ្នាដាច់ពីរបកគំហើញ លើកមុនៗ ទាក់ទងនឹងទឹក នៅលើភពអង្គារ ដែលបច្ចុប្បន្នស្ងួតហួតហែង ទាំងស្រុងទៅហើយនោះ ។ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ទឹកជាច្រើនធ្លាប់ហូរ កាត់ថ្មទាំងនេះ និងច្រោះតាមស្នាមប្រេះជាច្រើន ដោយបន្សល់ទុក នូវបណ្តុំដីឥដ្ឋយ៉ាងច្រើន ។
លោកស្វ្រេសបាននិយាយថា ក្រុមអ្នកវិភាគបានបង្ហាញ ពីការតាមដានប្រភេទទឹក ទំនងអាចផឹកបានមួយ ដែលមានអាយុកាល ១ ពាន់លានឆ្នាំដំបូង នៃប្រវត្តិសាស្ត្រ របស់ភពអង្គារ នៅពេលដែលថ្មដីឥដ្ឋទាំងនេះបាននិងកំពុងបង្កើតខ្លួន ឡើងក្រោមសមាសភាគ pH នៃរង្វាស់គីមីវិទ្យា នៅពេលលក្ខខណ្ឌផ្សេងៗទៀត បានប្រែជាអាក្រក់ឡើងៗ ហើយទឹកបានប្រែក្លាយជា ដូចអាស៊ីតខ្លាំងទៅៗ ។
ឧបករណ៍ខាត់ថ្ម, ឧបករណ៍បាញ់កាំរស្មីអ៊ិច និង ឧបករណ៍ឆ្លុះ មីក្រូទស្សន៍របស់យាន Opportunitiy បានផ្តល់ព័ត៌មានលំអិត ដល់ក្រុមអ្នកវិទ្យាសាស្ត្រ នៅលើភពផែនដី ដែលអាចសិក្សាដឹងពីប្រវត្តិ របស់ភពក្រហមមួយនេះ ដោយពុំចាប់បាច់ នាំយកថ្មរបស់ភពនេះ មកផែនដីនោះទេ ។
គួរបញ្ជាក់ថា យាន Opportunity និង យានភ្លោះរបស់វា ឈ្មោះថា Spirit បានចេញដំណើរក្នុងឆ្នាំ ២០០៣ និង ចុះចតក្នុងខែមករា ឆ្នាំ ២០០៤ សម្រាប់អ្វីដែលដំបូងឡើយ ត្រូវគេគិតថា ជាការរុករករយៈពេល ៣ ខែនោះ ។
ហើយក្រុមអ្នកវិទ្យាសាស្ត្ររបស់ NASA បាននិយាយថា យាន Opportunity បច្ចុប្បន្នបានបង្កការចំណាយ ១៤ លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីធ្វើប្រតិបត្តិការនេះ ។ ចំណែកឯយាន ដែលជាជីដូនមួយ របស់យាន Opportunity គឺយាន Curiosity តម្លៃ ២,៥ ពាន់លានដុល្លារ បានទៅដល់ភពអង្គារក្នុងខែសីហា ឆ្នាំ ២០១២ សម្រាប់បេសកកម្មរយៈពេល ២ ឆ្នាំ និង ការស្វែងរក តម្រុយច្រើនតទៅទៀត ថាតើជីវិតធ្លាប់កើតមាន នៅទីនោះឬក៏អត់ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|