ត្រីចម្លែក ក្នុងជំរៅសមុទ្រ ត្រូវថតបាន ជាលើកដំបូង
|
June 12, 2013 (12:46:47)
|
[ 1425 ] |
|
|
|
|
ត្រីចម្លែកនៅក្នុងសមុទ្រទឹកជ្រៅ និងនៅឆ្ងាយពីឆ្នេរ ត្រូវកាមេរ៉ាចាប់រូបភាព បាននៅក្នុងបរិស្ថាន ធម្មជាតិរបស់វា។ ក្រុមជីវវិទូសត្វសមុទ្រ នៅសាកលវិទ្យាល័យ Louisiana State University ផ្តិតយករូបភាព ត្រីចម្លែកនេះ បានតាមរយៈការសហការ ជាមួយក្រុមហ៊ុនខួងយកប្រេង នៅឆ្នេរសមុទ្រមួយ នៅឈូងសមុទ្រម៉ិកស៊ិក។
អ្នកវិទ្យាសាស្ត្រទាំងនេះ បានប្រើប្រាស់យានមុជទឹក ដំណើរដោយប្រដាប់បញ្ជា របស់ក្រុមហ៊ុនខាងលើនេះ និងបានសង្កេតតាមដាន ត្រីចម្លែកនេះ ប្រាំដងចន្លោះពី ឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១។ ត្រី Oarfish ដ៏ធំត្រូវបានរកឃើញលើកដំបូង ក្នុងឆ្នាំ១៧៧២ ដោយលោកភីតធើ អាស្កានៀស ជីវវិទូជនជាតិន័រវែស។ គេគិតថាត្រី Oarfish នៅក្នុងវីដេអូនេះ មានប្រវែងប្រហែល ២,៥ម៉ែត្រ។ ត្រីប្រភេទនេះវែងបំផុត ដែលត្រូវបានកត់ត្រាទុក មានប្រវែងដល់ទៅ៨ម៉ែត្រ។
តែទោះជាយ៉ាងណាគេជឿថា ត្រីប្រភេទនេះអាចលូតលាស់បាន ប្រវែងរហូតដល់ទៅ១៥ម៉ែត្រ និងមានទម្ងន់ដល់ទៅ ២៧០គីឡូក្រាម។ មូលហេតុដែលពីមុនមក គេមិនដែលថតត្រីនេះបាន ដោយសារតែវារស់នៅ ក្នុងមហាសមុទ្រទឹកជ្រៅ ចន្លោះពី ២០០ម៉ែត្រ ទៅ១គីឡូម៉ែត្រ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|