Google ត្រៀមស្មាតហ្វូន ប្រកួតប្រជែងជាមួយ Apple
|
June 08, 2013 (04:17:48)
|
[ 1358 ] |
|
|
|
|
ក្រុមហ៊ុន Google និយាយថា ខ្លូនកំពុងផលិតស្មាតហ្វូនថ្មី ដើម្បីប្រកួតប្រជែងជាមួយ Apple ។ ស្មាតហ្វូនប្រភេទថ្មីនេះមានឈ្មោះថា Moto X នឹងផលិតនៅសហរដ្ឋអាមេរិក ហើយជាយុទ្ធនាការមួយ ដើម្បីទម្លាក់ថ្លៃទូរស័ព្ទស្មាតហ្វូនផងដែរ។ លោក Denis Woodside នាយកប្រតិបត្ដិក្រុមហ៊ុន ថ្លែងនៅឯសន្និសីទ D11 ភាគខាងត្បូងរដ្ឋកាលី ហ្វ៊័រនីញ៉ាថា ក្រុមហ៊ុននឹងចាប់ផ្ដើម ដំណើរការទូរស័ព្ទវីរបុរស ឬទូរស័ព្ទដែលមានសមត្ថភាព ប្រកួតប្រជែងនឹង iPhone និង Samsung Galaxy S4 ។
ទូរស័ព្ទស្មាតហ្វូន Moto X នេះអាចដឹងពីអ្វីដែលកើតមានឡើង ជុំវិញខ្លួនវាគ្រប់កាលៈទេសៈ ទាំងអស់ ។ វាអាចឱ្យអ្នកមានអន្ដរអំពើ ទៅវិញទៅមកជាមួយវា ច្រើនជាងទូរស័ព្ទដទៃ ក្នុងពេលបច្ចុប្បន្ន ។ បើនិយាយពី Sensor នៅខាងក្នុងវិញដូចជា gyroscope (ឧបករណ៍កំណត់ទិស)និង Accelerometer (ឧបករណ៍វាស់ល្បឿន) នឹងបើកជាប្រចាំ ដូច្នេះទូរស័ព្ទនឹងដឹងថា តើវាស្ថិតនៅក្នុងរថយន្ដ ដែលធ្វើដំណើរក្នុងល្បឿន ៦០ម៉ាយ ក្នុងមួយម៉ោង ឬក៏វាលោតចេញពីហោប៉ៅ អ្នកប្រើប្រាស់ ។ កាន់តែពិសេសនោះ វាដឹងចិត្ដអ្នកប្រើប្រាស់ជាមុន ថាតើអ្នកចង់បានអ្វី ឧទាហរណ៍ វានឹងបើកកម្មវិធីកាមេរ៉ា នៅមុនពេលថតរូបភាពទៀតផង ។ លោក Woodside និយាយថា ស្មាតហ្វូនថ្មីនេះនឹងដាក់លក់នៅចុងឆ្នាំនេះ ហើយតម្លៃថោកជាង iPhone ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|