អង់គ្លេស ៖ ទឹកកកមានមេរោគច្រើនជាងទឹកបង្គន់
|
June 08, 2013 (04:07:50)
|
[ 1408 ] |
|
|
|
|
ការសិក្សាថ្មីមួយបានបង្ហាញថា គំរូទឹកកកដែលយកចេញ ពីភោជនីយដ្ឋានល្បីៗ ប្រទេសអង់គ្លេស មានផ្ទុកមេរោគច្រើនជាង ទឹកបង្គត់របស់ភោជនីយដ្ឋាន ដដែលនោះទៅទៀត ។ កាសែត Mail Sunday របស់អង់គ្លេសសហការជាមួយ បណ្តាអ្នកជំនាញការ អនាម័យបរិស្ថាន បានអនុវត្តត្រួតពិនិត្យ ចៃដន្យមួយពីគុណភាព ទឹកកកនៅភោជនីយដ្ឋាន ១០ របស់យីហោល្បីៗ ដូចជា ៖ Mc Donald's , Burger King, KFC, Starbucks, Cafe Rouge និង Nando’s ។
បុគ្គលិករបស់ភោជនីយដ្ឋានទាំងនេះ បានត្រូវក្រុមចម្រុះ សំណូមពរឲ្យផ្តល់ទឹកកក ដាក់ក្នុងស្បោងនីឡុង និងគំរូទឹកក្នុងបង្គន់របស់ហាងខ្លួនឯង ។ បន្ទាប់មកគំរូទាំងនោះ ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យវិភាគពិសោធន៍មានច្បាប់អនុញ្ញាត របស់រដ្ឋាភិបាល ។ លទ្ធផលបង្ហាញឲ្យឃើញថា គំរូទឹកកកទាំងអស់សុទ្ធសឹងមានចំនួនមេរោគច្រើនជាងទឹកក្នុងបង្គន់ ។ ហេតុផលត្រូវបានអ្នកជំនាញការខាងអនាម័យបកស្រាយថា គឺមកពីបង្គន់ត្រូវបានធ្វើអនាម័យជាប្រចាំ ប៉ុន្តែម៉ាស៊ីនធ្វើទឹកកកពុំសូវបានធ្វើអនាម័យឡើយ ។
ពុំមានគំរូទឹកកកណាដែលមានមេរោគ រំខានដល់សុខភាពភ្លាមៗទេ ។ ប៉ុន្តែមានមេរោគផ្ទុកក្នុងគំរូចំនួន៤គឺខ្ពស់បង្កហានិភ័យដល់សុខភាពរបស់អ្នកបរិភោគវា ។ គំរូទាំង៤នោះគឺរបស់ហាងយីហោ ៖ Mc donald's , KFC Burger King និង Nando's ។ មេរោគក្នុងគំរូទឹកកករបស់ Nando's និង Burger King ខ្ពស់ជាងទ្វេដងប្រៀបនឹងទឹក្នុងបង្គន់របស់ពួកគេ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|