ព្យាករណ៍ របស់ផែនដី អនាគត ដោយពុំពឹងពាក់ លើតារាភ្លោះ ជាមួយព្រះអាទិត្យ
May 29, 2013 (19:10:54)
[ 1414 ]
ក្រុមអ្នកតារាសាស្ត្រ ប្រេស៊ីលមួយក្រុម បានឲ្យដឹងថា CoRoT Sol 1 ដួងតារា "ភ្លោះ" តែចាស់ជាងព្រះអាទិត្យ ជាង២ពាន់លានឆ្នាំ អាចឲ្យយើងដឹងបាន ពីអនាគតរបស់ផែនដី ។
ប្រសិនបើព្រះអាទិត្យវិវត្តតាមទិសដៅរបស់តារា CoRoT Sol 1 នោះទឹកទាំងអស់លើផែនដីនឹងពុះ ហើយហួតតាមចំហាយអស់ ។ សាស្ត្រាចារ្យ Jose Dias do Nascimento អ្នកដឹកនាំក្រុមស្រាវជ្រាវនៃសកលវិទ្យាល័យ Rio Grande do Norte ឲ្យដឹងថា ក្នុងរយៈពេល៣ពាន់លានឆ្នាំទៀតវិទ្យុសកម្មរបស់ព្រះអាទិត្យនឹងកើនឡើង ជាហេតុធ្វើឲ្យផែនដីក្តៅដល់ថ្នាក់សារធាតុរាវពុំអាចគង់វង្សបាន ។
CoRoT Sol 1 ត្រូវបានចាត់ទុកជា "បងប្អូនភ្លោះ" ជាមួយព្រះអាទិត្យ ព្រោះវាមានទម្ងន់ និងសមាសធាតុគីមីប្រហាក់ ប្រហែលនឹងព្រះអាទិត្យ ។ តារាដែលមានវ័យ ៦,៧ពាន់លានឆ្នាំនេះ មានវ័យ "ចំណាស់ជាងព្រះអាទិត្យ២ពាន់លានឆ្នាំ ហើយលំអិតវិទ្យុសកម្មក៏ខ្លាំងជាងដែរ ។ ពួកអ្នកតារាសាស្ត្រ បានប្រើប្រាស់ម៉ាស៊ីន Spectroscopy របស់មណ្ឌលកែវយឺតតារាសាស្ត្រនៅ Hawaii ដើម្បីវាស់អាយុកាលរបស់ដួងតារា ។ វាមានខួបវិលជុំវិញខ្លួនឯង គឺ២៩ថ្ងៃ ខ្លីជាងព្រះអាទិត្យ១ថ្ងៃ ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018