ជប៉ុនគ្រប់គ្រង សម្ពាធឈាមអ្នកជំងឺ តាមរយៈបណ្តាញ ៣G
|
April 30, 2013 (10:27:19)
|
[ 1397 ] |
|
|
|
|
ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន ទើបតែឧទ្ទេសនាមបច្ចេកវិទ្យាលោតផ្លោះមួយក្នុងការព្យាបាលជំងឺសម្ពាធឈាមខ្ពស់ ដែលជាប្រភេទជំងឺនៃសង្គមជឿនលឿន ហើយមានអត្រាមរណៈខ្ពស់ ។
បច្ចុប្បន្នជប៉ុនមានពលរដ្ឋ ១២៧ លាននាក់ ហើយ១/៣ នៃចំនួននេះពោលគឺប្រមាណ៤០ លាននាក់ កំពុងរស់នៅរ៉ាំរ៉ៃនឹងជំងឺសម្ពាធឈាមខ្ពស់នេះ ។ ប៉ុន្តែក្នុងនោះមានមនុស្សប្រមាណ ១៦ លាននាក់ប៉ុណ្ណោះ ដែលទទួលបានការតាមដានព្យាបាលជាប្រចាំ និងមនុស្សប្រមាណ ១,០៤លាននាក់ ដែលបានទៅជួបវេជ្ជបណ្ឌិត ប៉ុន្តែពុំបានព្យាបាលឲ្យជាសះស្បើយទេ ។
ចំពោះមុខស្ថានភាពនេះ ផលិតករបរិក្ខារសុខាភិបាលលំដាប់ពិភពលោក Omron បានអភិវឌ្ឍន៍សេវាវិភាគឈាមដែលមានឈ្មោះថា ៖ "Medical Link" ។ សេវាកម្មនេះនឹងបញ្ជូនរាល់ទិន្នន័យចាំបាច់ឲ្យវេជ្ជបណ្ឌិតតាមរយៈការប្រើ ប្រាស់បណ្តាញទូរគមនាគមន៍ 3G ហើយវេជ្ជបណ្ឌិតទាំងឡាយអាចក្តាប់បានច្បាស់លាស់ពីស្ថានការណ៍សម្ពាធឈាមរបស់អ្នកជំងឺ ព្រមទាំងមានវេជ្ជបញ្ជា សម្រាប់ព្យាបាលសមស្រប ។
"Medical link" ពុំត្រឹមតែធ្វើឲ្យបណ្តាទិន្នន័យរបស់អ្នកជំងឺអាចជឿទុកចិត្តបានប៉ុណ្ណោះទេ ថែមទាំងបង្កើតឡើងនូវចំណងទាក់ទងប្រសើរជាងមុនរវាងអ្នកជំងឺ និងវេជ្ជបណ្ឌិត ។ "Medical Link" ជួយឲ្យគេអាចដឹងបានពីបម្រែបម្រួលដ៏តិចតួចស្តីពីសម្ពាធឈាម ហេតុនេះការព្យាបាលការសុក្រិត និងទាន់ពេលវេលា ។
បច្ចុប្បន្ននេះ មានមន្ទីរពេទ្យចំនួន១៥០០ នៅជប៉ុន បានចាប់ផ្តើមប្រើប្រាស់សេវាកម្មនេះ ។ Kohno Seiji តំណាងឲ្យ Omron ប្រាប់ថា ៖ យើងខ្ញុំទទួលបាននូវការឆ្លើយតបសកម្មពីអតិថិជន ។ សូម្បីតែស្ត្រីវ័យ៩៦ឆ្នាំ កំពុងរស់នៅម្នាក់ឯង ក៏និយាយថា គាត់ពុំមានជួបការលំបាកអ្វីក្នុងការទទួលយកសេវាកម្មនេះទេ ។ យើងខ្ញុំនឹងឧទ្ទេសនាមសេវាកម្មនេះនៅអាមេរិកក្នុងខែ៥/២០១៣ ហើយចិននៅខែ៦/២០១៣ ។ យើងខ្ញុំមានផែនការនាំវាឆ្ពោះទៅកាន់ពិភពលោកទាំងមូល៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|