សម្លៀកបំពាក់ឆ្លាតវៃ
|
April 30, 2013 (10:24:51)
|
[ 539 ] |
|
|
|
|
ក្រុមអ្នកជំនាញការកាណាដា បានអភិវឌ្ឍន៍ដោយជោគជ័យប្រភេទសម្លៀកបំពាក់ឆ្លាតវៃ ដែលអាចប្តូរសណ្ឋាន និងពណ៌សម្បុរ នៅតាមចលនារបស់អ្នកស្លៀកពាក់វា ។ គំរោងការ "Karma chameleon" ត្រូវបានចាប់ផ្តើមពីសាកល វិទ្យាល័យ concordia នៅ Montreal ហើយបើតាមនោះបណ្តាសរសៃសូត្រអេឡិចត្រូនិកត្រូវបានត្បាញចូលក្នុងសម្លៀកបំពាក់ធ្វើឲ្យវាអាចស្តុកទុកថាមពលពីសរីរាង្គ ។ ប្រភេទឯកសណ្ឋានឆ្លាតវៃនេះរួមមានរ៉ូបមួយដែលអាចប្តូរផ្លាស់សណ្ឋានពណ៌សម្បុរព្រមទាំងអាវសឺមី ដែលអាចសាកបញ្ចូលថ្មដល់ទូរស័ព្ទចល័ត ។
សាស្ត្រាចារ្យ Joanna Berzowska នៃមហាវិទ្យាល័យប្លង់ និង វិចិត្រសិល្បៈចំណុះសាកលវិទ្យាល័យ Concordia ឲ្យដឹងថា គេត្រូវការពេលវេលាបន្ថែមសម្រាប់ស្រាវជ្រាវ មុនពេលដែលសម្លៀកបំពាក់នេះបង្ហាញវត្តមានតាមដងវិថី ។
គោលដៅដំបូងគឺសម្លៀកបំពាក់អាចប្រែប្រួលតាមវិធីដ៏ស្មុគស្មាញមួយ ហើយគួរឲ្យភ្ញាក់ផ្អើលផងដែរ ។ បន្ទាប់មកគឺអាវសម្រាប់គ្រងខាងក្រៅ តែអាចពាក់បញ្ច្រាសអាវសឺមីដើម្បីប្តូរពណ៌ដើម្បីសម្របនឹងសីតុណ្ហភាព... ។ ហេតុនេះឯងទើបគំរោងនេះនៅបានឲ្យឈ្មោះថា "តុកកែផ្កា Karma" ។
សាស្ត្រាចារ្យខាងលើបានឲ្យដឹងថា ការប្តូរផ្លាស់សំខាន់ថ្មីរបស់គំរោងការនេះ គឺសមត្ថភាព "ជ្រលក់" បណ្តាសមត្ថកិច្ចអេឡិចត្រូនិក និងកុំព្យូទ័រ នៅក្នុងក្រណាត់សូត្រ ។ សរសៃសូត្រនៃក្រណាត់នោះរួមមានស្រទាប់ Polyme ច្រើនស្រទាប់ ពេលដែលគេទាញវាធ្វើឲ្យវិជ្ជមាត្ររបស់វាកាន់តែតូច ហេតុនេះវាចាប់ផ្តើមប្រតិកម្មប្រទាក់ក្រឡាគ្នា ។
ប្រភេទសរសៃសូត្រឆ្លាតវៃនេះនឹងមានប្រតិបត្តិការច្រើនពិសេសចំពោះសម្លៀកបំពាក់បង្កើនកំដៅឲ្យអ្នកស្លៀកពាក់វា ។ សម្លៀកបំពាក់របស់កងទ័ពអាចត្រូវបានប្រើប្រាស់ប្រភេទសរសៃសូត្រពិសេសនេះមុនគេ ។ តាម Daily Mail គំនិតដ៏អស្ចារ្យនេះ នឹងត្រូវបានសាស្ត្រាចារ្យ Berzowska ឧទ្ទេសនាមក្នុងសិទ្ធិជនស្តីពីក្រណាត់ឆ្លាតវៃ ២០១៣ ប្រព្រឹត្តទៅនៅសានហ្វ្រាន់ស៊ីស្កូ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|