ទូរស័ព្ទឆ្លាត រុញទម្លាក់ ទូរស័ព្ទល្ងង់
|
April 30, 2013 (10:17:24)
|
[ 1424 ] |
|
|
|
|
ក្រុមហ៊ុនតាមដានឧស្សាហកម្ម IDC កាលពីថ្ងៃសុក្រសប្តាហ៍មុន បានរាយការណ៍ថា ការបញ្ជូនស្មាតហ្វូន (ទូរស័ព្ទឆ្លាត) ទៅលក់បានមានចំនួនហួស ទូរស័ព្ទល្ងង់ (ទូរស័ព្ទចល័តធម្មតា) ជាលើកដំបូង ក្នុងរយៈពេល ៣ខែដំបូង នៃឆ្នាំនេះ។
អ្នកវិភាគ ខេវីន រេសទីវ៉ូ នៅ IDC បាននិយាយថា "អ្នកប្រើទូរស័ព្ទចង់បានកុំព្យូទ័រនៅក្នុងហោប៉ៅរបស់គេ។ យុគ សម័យ ប្រើទូរស័ព្ទសំរាប់តែតេហៅឬបញ្ជូនសារកំពុងរលាយបាត់យ៉ាងលឿន"។
កំណើននៃស្មាតហ្វូនបាននាំអោយក្រុមហ៊ុន Apple របស់អាមេរិកនិង Samsung របស់កូរ៉េខាងត្បូងកាន់កាប់ទីផ្សារទូរស័ព្ទពិភពលោកនៅពេលក្រុមហ៊ុនចិនដូចជា ZTE និង Huawei កំពុងខិតខំប្រជែងយកតំណែងណាមួយក្នុងចំណោមអ្នកលក់ដាច់ឈានមុខគេ៥។
ទីផ្សារទូរស័ព្ទចល័តពិភពលោកដែលរួមទាំងទូរស័ព្ទមិនអាចភ្ជាប់អ៊ិនធឺណិត បានកើន៤១,៦ភាគរយ ជាមួយនឹងទូរស័ព្ទដែលបញ្ជូនចេញទៅលក់កើនដល់៤១៨,៦លានគ្រឿង។
Samsung នៅតែជាស្តេចស្មាតហ្វូន នៅពេលការបញ្ជូនចេញកើន៦០,៧ភាគរយ ដល់៧០,៧លានគ្រឿង ដោយហួសចំនួនបញ្ចេញលក់របស់ក្រុមហ៊ុនApple, LG, Huawei និង ZTE រួមគ្នា៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|