បង្ហាត់សត្វឃ្មុំ អោយហិតក្លិន រកគ្រាប់មីន
|
April 30, 2013 (10:11:17)
|
[ 1984 ] |
|
|
|
|
ក្រុមអ្នកវិទ្យាសាស្ត្រក្នុងប្រទេសក្រូអាស៊ី បានបង្ហាញសត្វឃ្មុំបង្កាត់ពូជពិសេស ដែលមានសមត្ថភាពអាចរកឃើញគ្រាប់មីនកប់ក្នុងដីក្នុងចម្ងាយប្រហែល៥គីឡូម៉ែត្រ។
ឃ្មុំទាំងនេះត្រូវបានហ្វឹកហាត់ជាពិសេស តាមរយៈការឱ្យពួកវាក្រេបទឹកស្ករសលាយជាមួយក្លិនរំសេវផ្ទុះ។ក្រុមអ្នកជំនាញបានចំណាយពេលរាប់ឆ្នាំហ្វឹកហាត់ពួកវា និងរិះរកបច្ចេកទេសហ្វឹកហាត់ថ្មីៗនិងល្អៗបំផុត។
វាលកប់មីននៅក្នុងប្រទេសក្រូអាស៊ី គ្របដណ្តប់លើផ្ទៃដីទំហំ៦៨៣,៤គីឡូម៉ែត្រក្រឡានៃទឹកដីនេះ ហើយគេគិតថា តំបន់នេះមានមីនកប់ក្នុងដីប្រមាណ៩០.០០០គ្រាប់ ព្រមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្គ្រាមដណ្តើមឯករាជ្យរបស់ប្រទេសក្រូអាស៊ី ផងដែរ។
មីនកប់ក្នុងដីត្រូវបានគ្រប់ភាគីក្នុងសង្គ្រាមនោះប្រើប្រាស់យ៉ាងច្រើនហើយមីនដែលត្រូវបានដាក់ពង្រាយមានរហូតដល់ប្រហែល១,៥លានគ្រាប់។
សាស្ត្រាចារ្យ ម៉ាតេចា ជេសន៍ ដែលជាអ្នកហ្វឹកហាត់ឃ្មុំទាំងនេះបាននិយាយថា "នៅទីបំផុត ពួកវាបានមកហិតក្លិនរំសេវផ្ទុះជាមួយនឹងអាហារងាយៗ”។
សូមបញ្ជាក់ថា ប្រទេសក្រូអាស៊ី នៅតែពោរពេញទៅដោយមីនកប់ក្នុងដីមិនទាន់ផ្ទុះបន្សល់ពីការតស៊ូដណ្តើមឯករាជ្យនៅឧបទ្វីបបាល់កង់ អំឡុងទសវត្សរ៍ឆ្នាំ១៩៩០៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|