ក្រុមហ៊ុន Samsung យកបានចំណែក ទីផ្សារ បន្ថែម ទៀត ពីក្រុមហ៊ុន Apple
|
April 28, 2013 (01:23:44)
|
[ 1418 ] |
|
|
|
|
ក្រុមហ៊ុន Samsung Electronics Co Ltd បានដណើ្តម យកចំណែកទីផ្សារ បន្ថែមទៀត ពីដៃគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Apple Incនៅក្នុងត្រីមាសថ្មីៗនេះ ក្នុងនោះការលក់ទូរស័ព្ទស្មាតហ្វូន ហក់ឡើងដល់ ១/៣ នៃទីផ្សារពិភពលោក ។ ក្រុមហ៊ុនស្រាវជ្រាវ IDC និយាយថា ការលក់ទូរស័ព្ទ iPhone 5 បានជួយដល់ក្រុមហ៊ុន Apple កើន ៦,៦%ដល់ ៣៧,៤លានគ្រឿង ប្រចាំត្រីមាសបើធៀបនឹងឆ្នាំមុន។ ប៉ុន្តែទំហំនោះ មិនគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន ដើម្បីបញ្ឈប់ភាគហ៊ុនទីផ្សាររបស់ខ្លួន ដែលធ្លាក់ចុះដល់ ១៧,៣% នោះទេ ។
ការហូរចូលនៃទូរស័ព្ទដៃប្រើ Android ពីប្រទេសកូរ៉េខាងត្បូង ដែលមានតម្លៃថោក បានធ្វើឲ្យការនាំចេញកើនប្រហែល ៦០% ដល់ ៧០,៧លានគ្រឿង ដោយផ្តល់ឲ្យក្រុមហ៊ុនទាំងនោះនូវចំណែកទីផ្សារ ៣២,៧% ពោលគឺ កើនពី ២៨,៨% កាលពីឆ្នាំមុន ។
អំឡុងពេលត្រីមាសទី១ក្រុមហ៊ុន Samsung បាននាំចេញទូរស័ព្ទស្មាតហ្វូន បានច្រើនជាងក្រុមហ៊ុន ៤ បូកបញ្ចូលគ្នាទៅទៀត ។ នេះបើយោងតាម IDC ។ ក្រុមហ៊ុនស្រាវជ្រាវនេះ និយាយទៀតថា ខ្លួនកំពុងអន្ទះសាចង់ឃើញប្រភេទទូរស័ព្ទថ្មីពី Samsung ដែលប្រើប្រព័ន្ធប្រតិបត្តិការ Tizen ថាតើវាមានលក្ខណៈដូចម្តេច ។
ក្នុងចំណោមក្រុមហ៊ុនធំៗទាំង៥ មានតែក្រុមហ៊ុន Apple ទេដែលបានបាត់បង់ ចំណែកទីផ្សារ ចំណែកក្រុមហ៊ុន LG Electronics Inc ក្រុមហ៊ុន Huawei និង ក្រុមហ៊ុន ZTE Corp កំពុងទទួលបានកំណើនជាបណ្តើរៗ ។ សូមបញ្ជាក់ថា ដោយសារជោគជ័យ លើការលក់ទូរស័ព្ទស្មាតហ្វូន និង Tablet ក្រុមហ៊ុន Samsung សម្រេចបានប្រាក់ចំណេញប្រតិបត្តិការ ៨,៧៨លានវ៉ុន (៧,៩ពាន់លានដុល្លារ) ច្រើនជាង ៥០% បើធៀបនឹងឆ្នាំមុន ។ ប្រាក់ចំណេញដុលមានចំនួន ៧,១៥លានវ៉ុន (៦,៤៥ពាន់លានដុល្លារ) នៅក្នុងត្រីមាសទី១ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|